ក្រសួងអប់រំ និងយូនីសេហ្វ រួមគ្នាលើក​កម្ពស់​វិស័យ​អប់រំ​នៅកម្ពុជា តាមរយៈថ្នាល​អភិវឌ្ឍសមត្ថភាព (CDP)

ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសេហ្វប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ វិច្ឆិកា បានប្រកាស​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដើម្បីជំរុញការបណ្ដុះបណ្ដាលគ្រូបង្រៀន និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

បើតាមសេចក្តី​ប្រកាស​របស់​ក្រសួងអប់រំ​ ថ្នាលអភិវឌ្ឍសមត្ថភាព (Capacity Development Platform) គឺជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ថ្នាលអភិវឌ្ឍសមត្ថភាព គឺជាជំហាន នៃការផ្លាស់ប្តូរមួយ ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការអប់រំគ្រូបង្រៀនប្រកបដោយគុណភាព។

កឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្ដមរដ្ឋមន្រ្តីបញ្ជាក់ថា តាមរយៈការធ្វើឌីជីថលរូបនីយកម្មការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈ ក្រសួងអប់រំ បាននិងកំពុងផ្តល់សិទ្ធិអំណាចដល់អ្នកអប់រំ ជាមួយនឹងឧបករណ៍ ចំណេះដឹង ជំនាញ និងការគាំទ្រ ដើម្បីជំរុញការសិក្សា និងធ្វើឱ្យប្រសើរទ្បើងនូវលទ្ធផលសិក្សា ដែលកម្មវិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ចំពោះនវានុវត្តន៍ សមធម៌ និងឧត្តមភាពក្នុងវិស័យអប់រំ។

បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ អ្នកជំនាញផ្នែកអប់រំគ្រប់រូបទូទាំងប្រទេស អាចប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ សម្រាប់ជួយលើកកម្ពស់គុណភាពអប់រំដែលផ្តល់ជូនដល់សិស្សានុសិស្ស។

លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា ការគាំទ្រគ្រូបង្រៀន គឺជាការធានាបានថា កុមារគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត អាចទទួលបានជំនួយដែលពួកគាត់ត្រូវការ ដើម្បីឈានដល់សក្ដានុពលពេញលេញរបស់ពួកគាត់ទាំងនៅក្នុងថ្នាក់រៀន និងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា

នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា បញ្ជាក់ថា ថ្នាលអភិវឌ្ឍសមត្ថភាពនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។ តាមរយៈការកែលម្អគុណភាពអប់រំ និងជំរុញលទ្ធភាពទទួលបានការសិក្សាប្រកបដោយសមធម៌ យើងអាចកសាងប្រព័ន្ធអប់រំមួយដែលមានភាពធន់ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញខ្ពស់ សម្រាប់អនាគតប្រទេសកម្ពុជា។

ថ្នាលអភិវឌ្ឍសមត្ថភាព (CDP) មានមុខងារតាមដានវឌ្ឍនភាពការសិក្សា មុខងាររក្សាទុក វេទិកាពិភាក្សា និងការវាយតម្លៃទៅលើមេរៀននីមួយៗ ហើយអ្វីដែលសំខាន់គឺការទទួលបានក្រេឌីត អវប លិខិតបញ្ជាក់ការសិក្សា ឬស្លាកសញ្ញាសម្គាល់ជំនាញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ ដែលផ្តល់ឱ្យគ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំ នូវឱកាសដើម្បីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំតាមរយៈការសិក្សាតាមបែបចម្រុះ និងអនទ្បាញ មានភាពបត់បែន និងងាយស្រួល ដែលអាចធ្វើស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

“ថ្នាលអភិវឌ្ឍសមត្ថភាព” ក៏ផ្តល់ជូននូវវគ្គសិក្សាជំនាញឯកទេស និងឱកាសអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំជាច្រើនប្រភេទ ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់បុគ្គលិកអប់រំទាំងកម្រិតថ្នាក់ជាតិ និងក្រោមជាតិ។ តាមរយៈថ្នាលអភិវឌ្ឍសមត្ថភាព គ្រូបង្រៀន គណៈគ្រប់គ្រងសាលា និងបុគ្គលិកអប់រំ អាចចូលរៀនវគ្គសិក្សាដែលមានការទទួលស្គាល់គុណភាពលើជំនាញឯកទេសដូចជា កញ្ចប់សម្ភារៈថ្នាក់ដំបូង ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងសាលារៀន ការអធិការកិច្ច ការវាយតម្លៃ ការអភិវឌ្ឍកម្មវិធីសិក្សាបច្ចេកវិទ្យាពត៌មាន និង​សារគមនាគមន៍ (ICT) សម្រាប់ការបង្រៀន និងការរៀន ការគ្រប់គ្រងថ្នាក់រៀន វិធីសាស្រ្តគរុកោសល្យ ការស្រាវជ្រាវ និងប្រធានបទជាច្រើនទៀត។

សូមជំរាបជូនថា ការបង្កើតថ្នាលអភិវឌ្ឍសមត្ថភាពនេះ ទទួលបានថវិកាគាំទ្រពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) សហភាពអឺរ៉ុប (EU) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF-III) ដែលសម្របសម្រួលដោយយូនីសេហ្វប្រចាំនៅកម្ពុជា និងមានការចូលរួមដោយអង្គការអប់រំពិភពលោក ជាផ្នែកមួយនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ JSI៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....