AUPP x Bamnang Educational Roadshow បញ្ចប់ដោយជោគជ័យក្នុង៣ខេត្ត ឆ្លុះបញ្ចាំងការចាប់អារម្មណ៍ខ្លាំងលើឱកាសការអប់រំអន្តរជាតិ

កម្មវិធី AUPP x Bamnang Educational Roadshow ដែលរៀបចំឡើងដោយ AUPP បានបញ្ចប់ដោយជោគជ័យក្នុងខេត្តចំនួន៣ រួមមាន បាត់ដំបង បន្ទាយមានជ័យ និងកំពង់ចាម ដោយទទួលបានការចូលរួមយ៉ាងច្រើនពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល ដែលបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងចំពោះឱកាសសិក្សាអន្តរជាតិ និងការអភិវឌ្ឍអនាគតអាជីព។

កម្មវិធី Roadshow នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងនាំយកព័ត៌មានអំពីកម្មវិធីសិក្សារបស់ AUPP អាហារូបករណ៍ និងជំនាញដែលត្រូវការនៅទីផ្សារការងារនាពេលអនាគត ទៅកាន់យុវជននៅតាមបណ្តាខេត្ត ដើម្បីពង្រីកការយល់ដឹង និងបង្កើនឱកាសសិក្សាដោយស្មើភាព។ តាមរយៈបទបង្ហាញ ការពិគ្រោះយោបល់អំពីការចូលរៀន និងវេទិកាពិភាក្សា អ្នកចូលរួមបានស្វែងយល់អំពីកម្មវិធីសិក្សារបស់ AUPP ឱកាសអាហារូបករណ៍ និង ដំណើរការដាក់ពាក្យសិក្សា។

ដោយសារនិស្សិតជាច្រើនកំពុងត្រៀមប្រឡងបាក់ឌុប កម្មវិធី Roadshow នេះក៏បានដើរតួនាទីជាវេទិកាណែនាំ និងលើកទឹកចិត្ត ដោយផ្តល់ដំបូន្មានជាក់ស្តែងអំពីការត្រៀមប្រឡង ការសិក្សាឲ្យបានជោគជ័យ និងការត្រៀមខ្លួនសម្រាប់ចូលសាកលវិទ្យាល័យ។ តាមរយៈការពិភាក្សាមានអត្ថន័យជាមួយតំណាងសាកលវិទ្យាល័យ និស្សិតបានទទួលការយល់ដឹងកាន់តែច្បាស់អំពីឱកាសដែលមានសម្រាប់ពួកគេ ទាំងក្នុងស្រុក និងអន្តរជាតិ ដែលជួយឱ្យពួកគេអាចរៀបចំផែនការអនាគតសិក្សារបស់ខ្លួនបានយ៉ាងមានទំនុកចិត្ត។

កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសិស្សានុសិស្សទូទាំង ៣ ខេត្ត ដែលបង្ហាញពីការចាប់អារម្មណ៍កើនឡើងចំពោះឱកាសសិក្សាថ្នាក់ឧត្តមសិក្សា។ កញ្ញា សេង រដ្ឋសេដ្ឋាមុនី ស្ថាបនិក Bamnang និងជាអតីតនិស្សិតនៃ AUPP ក៏បានចូលរួមក្នុងកម្មវិធី Roadshow ដើម្បីគាំទ្រការចូលរួមពង្រីកសកម្មភាពផ្សព្វផ្សាយអប់រំទៅកាន់បណ្តាខេត្តនានា។ សាកលវិទ្យាធិការ AUPP លោក Matt Schenk បានលើកឡើងអំពីសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិត និងគ្រូបង្រៀនទូទាំងប្រទេសកម្ពុជា ដោយបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជាការផ្សព្វផ្សាយអំពីកម្មវិធីសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យនិស្សិតយល់កាន់តែច្បាស់អំពីជម្រើសរបស់ខ្លួន និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់អនាគត។

ការឆ្លើយតបវិជ្ជមានពីសិស្សានុសិស្សនៅទាំង៣ខេត្តបានបង្ហាញយ៉ាងច្បាស់ថា យុវជនកម្ពុជា មានចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកផ្លូវសិក្សាដែលមានស្តង់ដារអន្តរជាតិ និងផ្តល់ឱកាសអភិវឌ្ឍជំនាញសម្រាប់អនាគត។ កម្មវិធីនេះបានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ AUPP ក្នុងការពង្រីកឱកាសអប់រំអន្តរជាតិទៅកាន់តំបន់ និងគាំទ្រយុវជនកម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់អនាគតដែលពោរពេញដោយឱកាស និងការប្រកួតប្រជែងនៅលើ​ឆាកសកល។

អំពី AUPP

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

វគ្គសិក្សាថ្មី ២០២៦ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://www.sisaupp.com/application/apply/online

ស្វែងយល់បន្ថែម៖
www.aupp.edu.kh
www.facebook.com/AUPPkh




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។