ADB ៖ កំណែទម្រង់ស៊ីជម្រៅលើ​វិស័យ STEM នឹងជួយ​កម្ពុជា​អភិវឌ្ឍធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ខ្ពស់

ភ្នំពេញ – កាលពីពេលថ្មីៗនេះ ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB) បានអនុម័ត​កម្ចី​ចំនួន ៧០លានដុល្លារ​ដល់ប្រទេស​កម្ពុជា​ដើម្បី​គាំទ្រ​​ដល់​កិច្ច​ខិតខំ​​ប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ផ្នែក​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) នៃការ​អប់រំ​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ នៅទូទាំង​ប្រទេស។

ADB បញ្ជាក់ថា គម្រោងវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា (STEM) ក្នុង​ការ​អប់រំ​មធ្យម​សិក្សា​ទុតិយភូមិ​នេះ នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាពខ្ពស់ ខណៈ​ដែល​កម្ពុជាប្រាថ្នាចង់ប្រែ​ក្លាយ​សេដ្ឋកិច្ច​ទៅ​ជា​សេដ្ឋកិច្ច​ដែលជំរុញ​ដោយ​បច្ចេកវិទ្យា និង​ចំណេះ​ដឹង។

លោកស្រី Lynnette Perez អ្នក​ឯកទេស​ជាន់ខ្ពស់​ផ្នែកអប់រំ របស់ ADB សម្រាប់​តំបន់អាស៊ី​អាគ្នេយ៍ មានប្រសាសន៍ថា «ដោយ​សារ​តម្រូវ​ការ​ខ្លាំង​នៃជំនាញ STEM គម្រោងនេះ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អប់រំ STEM បច្ចុប្បន្ន ដើម្បី​តាម​ទាន់​ការ​កើន​ឡើង នៃតម្រូវ​ការ​សម្រាប់​កម្លាំង​ពលកម្ម​ដែល​មាន​សមត្ថភាព​ខ្ពស់។ ការងារ​នេះ មានសារៈសំខាន់​ណាស់សម្រាប់ប្រទេស​កម្ពុជា ក្នុង​ការ​បំពេញ​ជំនាញ ចំណេះដឹង និង​សមត្ថភាព​សតវត្សទី២១ ទៅ​ក្នុង​ការ​អប់រំ STEM របស់ខ្លួន។ វា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​ជំនាញ​របស់​សិស្ស​ក្នុង​ការ​គិត​បែប​វិភាគ ការ​ដោះស្រាយ​បញ្ហា ការ​ច្នៃ​ប្រឌិត និង​ការ​សហការ ដែលទាំងនេះ​នឹង​ត្រូវ​ការ​សម្រាប់​សេដ្ឋកិច្ច​ផ្អែក​លើ​ចំណេះដឹង»។

សូមបញ្ជាក់ថា គម្រោងវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ក្នុង​ការ​អប់រំមធ្យម​សិក្សា​ទុតិយភូមិនេះ នឹងដាក់ចេញនូវស្តង់ដារសម្រាប់ការអប់រំប្រកបដោយគុណភាពសម្រាប់អនុវិទ្យាល័យទាំងអស់ ធ្វើឱ្យប្រសើរឡើងនូវបរិក្ខារ ព្រមទាំងផ្តល់នូវបច្ចេកវិទ្យាអប់រំ និងឧបករណ៍ STEM សំខាន់ៗ សម្រាប់ប្រទេសកម្ពុជា។

ក្នុងចំណោមផែនការរបស់គម្រោង ក៏នឹងមានការធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបរិក្ខារនៃសាលាមធ្យមសិក្សាទុតិយភូមិចំនួន ១៤ និងសាលាមធ្យមសិក្សាទុតិយភូមិទូទៅចំនួន ១០៣ ដោយបំប្លែងថ្នាក់រៀនចំនួន ៣ ក្នុងសាលានីមួយៗទៅជាថ្នាក់រៀនវិទ្យាសាស្ត្រចំនួន ២ និងបណ្ណាល័យមួយ ដែលមានបំពាក់ឧបករណ៍ សម្ភារៈបង្រៀន សៀវភៅ គ្រឿងសង្ហារិម និងធនធានបច្ចេកវិទ្យាអប់រំចាំបាច់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...