សុនខ ១០០ក្បាលនឹងយក​ទៅ​ចូលរួម​ព្រឹត្តិការណ៍បញ្ឈប់​ការជួញដូរ Pet Expo 2022 នៅខេត្តសៀមរាប

ភ្នំពេញ – នៅថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ​ដើម​ខែឧសភាខាងមុខនឹង​មាន​ការ​រៀបចំពិពណ៌សត្វ​ចិញ្ចឹម “Pet Expo 2022” ដោយ​​រំពឹងថា នឹង​មានសត្វឆ្កែ​ប្រមាណ ១០០ក្បាលយកមក​ពី​រាជធានីភ្នំពេញ ខេត្តកំពត ក្រុង​ប៉ោយប៉ែត និង​ខេត្តសៀមរាបផ្ទាល់ ​ដើម្បី​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍នេះ ។

កញ្ញា បាន ម៉ារីយ៉ា អ្នក​សម្របសម្រួល នៃអង្គការ GreenGate ដែលរៀបចំព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់ថា Pet Expo 2022 ធ្វើ​ឡើង​ក្នុង​គោល​បំណងបញ្ឈប់​ការ​ជួញដូរ និង​ការ​បរិភោគសាច់សត្វឆ្កែ និង​ឆ្មា។ ព្រឹត្តិការណ៍​នេះ ក៏​ធ្វើ​ឡើង​ដើម្បីឱ្យ​មានការយល់ដឹងអំពីសុខភាពសត្វ ក៏ដូចជា​ការផ្តល់ថ្នាំបង្ការ​ទៅ​ដល់វាផងដែរ។

បើតាម​កញ្ញា ម៉ារីយ៉ា នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ក៏​មានការ​បង្រៀន​ទៅ​ដល់ម្ចាស់សត្វចិញ្ចឹម​ឱ្យ​ចេះជ្រើសរើស​អាហារ​ដែល​ល្អសម្រាប់វា និងចាត់ទុកសត្វចិញ្ចឹម​ឱ្យ​ដូចជា​គ្រួសារ និង​ការចេះស្រឡាញ់សត្វ។

កញ្ញា ថាន រដ្ឋានី មន្រ្តីកម្មវិធីថែទាំសត្វ របស់អង្គការ Four Paws ដែលជា​អង្គការ​សង្រ្គោះ និង​ការពារសត្វ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ Pet Expo 2022 សម្រាប់អង្គការ Four Paws នឹងនាំយកសត្វឆ្កែដែលបានជួយសង្រ្គោះ​​​ទៅចូលរួម​ផងដែរ ។

បើតាម​ កញ្ញា រដ្ឋានី ថា គិត​ចាប់​តាំងពីឆ្នាំ​២០១៩មក រួមជាមួយ​ការ​ជួយ​សង្រ្គោះ​របស់មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាបផង មានសត្វឆ្កែ​ប្រមាណជា១០០ក្បាលហើយត្រូវ​បានជួយ​សង្រ្គោះពី​ការ​ចាប់​​ប្រុង​យកទៅ​សម្លាប់យកសាច់ ។ ​បច្ចុប្បន្ន​សត្វឆ្កែទាំងនោះ​កំពុង​រង់ចាំ​អ្នក​ស្រឡាញ់សត្វ​ក្នុង​ស្រុក ដើម្បី​យក​ទៅចិញ្ចឹម ដែល​កន្លងមក​មានអ្នក​ស្រឡាញ់សត្វចំនួន​ ១៥គ្រួសារហើយ​បានទទួល​យកសត្វ​ឆ្កែទាំងនោះទៅចិញ្ចឹម ដោយ​មានខ្លះ​នៅ​រាជធានីភ្នំពេញ និង​ខ្លះ​នៅ​ខេត្ត​សៀមរាបផ្ទាល់។

យ៉ាងណាក៏​ដោយ សម្រាប់អ្នក​ស្រឡាញ់សត្វ ហើយ​ចង់​យក​សត្វចិញ្ចឹម​របស់​ខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍នៅ​ដើម​ខែឧសភា​ខាងមុខ​នេះ សូម​ចូលទៅ​កាន់គេហទំព័រ ឬទំព័រ Facebook របស់ Pet Expo ដើម្បីធ្វើការចុះឈ្មោះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%