ឯកឧត្តម ហ៊ុន ម៉ានី ៖ ដាំដើមឈើឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុជាសកម្មភាពមិនគួរមើលរំលង

សៀមរាប – ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី-អឺរ៉ុប និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លើកឡើងថា ការផ្ដួចផ្ដើមគំនិតឱ្យមានសកម្មភាពដាំដើមឈើជាទំនួលខុសត្រូវរួមដើម្បីឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាសកលមិនអាចមើលរំលងបានឡើយ ។ ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេងនៃមូលនិធីអាស៊ី-អឺរ៉ុបលើកទី៤ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៣​ សកម្មភាពអាកាសធាតុ «ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប» នាព្រឹកថ្ងៃព្រហស្បត្តិ៍ម្សិលមិញ នៅខេត្តសៀមរាប ។  

សមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប នៅថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តសៀមរាប ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី-អឺរ៉ុប មានប្រសាសន៍ថា ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុបនេះ រៀបចំឡើងប្រកបដោយអត្ថន័យចំណងការទូតជាលក្ខណៈអន្តរជាតិបន្ថែមទៀត និងជាសកម្មភាពប្រកបដោយការយកចិត្តទុកដាក់លើបម្រែបម្រួលអាកាសធាតុជាសកលពីសំណាក់ថ្នាក់ដឹកនាំយុវជនកម្ពុជា និងអន្តរជាតិ ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា ខណៈសកលលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កម្ពុជាក៏កំពុងប្រឈមមុខ នឹងបញ្ហាបម្រែប្រួលអាកាសធាតុបង្កឱ្យពីភពលោកកើនកម្តៅ គ្រោះធម្មជាតិដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះជាដើម ដែលទាំងនេះជាបញ្ហាសកលមួយដែលមិនអាចមើលរំលងបានឡើយ ។  

ទន្ទឹមគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកព្រឹត្តិការណ៍ដាំកូនឈើនាពេលនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីការគោរពចំពោះបរិស្ថានធម្មជាតិ និងការយល់ដឹងអំពីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃភាពជឿជាក់លើពហុភាគីនិយម និងការរីកចម្រើនរួមគ្នាក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយយុវជននៅទូទាំងពិភពលោក ទាំងក្នុងក្របខណ្ឌក្រុមគ្រួសារនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនអាស៊ី ។  

“ខ្ញុំពិតជាមានជំនឿជាក់ថា ដើមឈើដែលយើងរួមគ្នាដាំនៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបសាមគ្គីភាពប្រកបដោយការអត់ធ្មត់ ស្ថេរភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេងនៃតំបន់ទាំងពីរ ឱ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នាដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់អនាគតរបស់ប្រជាជាតិក្នុងតំបន់ទាំងពីរ”។  

ឯកឧត្តម ហ៊ុន ម៉ានីប្រធានក្រុមប្រឹក្សាយុវជនអាស៊ី-អឺរ៉ុប និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា

គួរបញ្ជាក់ថា ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាស្ថាប័នដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័នសហការជាមួយនឹងមូលនិធិអាស៊ី-អឺរ៉ុប និងគាំទ្រពី ក្រសួងអប់រំយុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីសាមគ្គីភាពគ្នារវាងយុវជននិងយុវជន ប្រទេសនិងប្រទេសក្នុងទ្វីបអាស៊ី-អឺរ៉ុប ។ ជាពិសេស បង្ហាញការយកចិត្តទុកដាក់របស់យុវជនជាថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ លើគុណតម្លៃនៃធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ ជាការរួមចំណែកអភិវឌ្ឍន៍ប្រកបដោយចីរភាព ។  

សូមជម្រាបផងដែរថា កូនឈើចំនួន ៥៣ ដើមបានដាំរួចរាល់ក្នុងពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប តំណាងឱ្យស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ានសហភាពអឺរ៉ុប និងតំណាងបណ្តាប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតាមរយៈប្រព័ន្ធអនឡាញ ។

ពិធីដាំកូនឈើធ្វើឡើងក៏មានមានវត្តមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ព្រមទាំងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងតំណាងបណ្ដាស្ថានទូតនៃប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ចូលរួមផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *