ឥទ្ធិពលជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាចេះបត់បែន និងទទួលយករបៀបរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី

ភ្នំពេញ៖ ស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍ បណ្តាលឱ្យមនុស្សជាច្រើនព្រួយបារម្ភខ្លាំងពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសមជិកក្រុមគ្រួសារ។ គ្រប់គ្នារស់នៅដោយប្រុងប្រយ័ត្នជានិច្ច ចេះរក្សាគម្លាតសុវត្ថិភាព កាត់បន្ថយការជួបជុំគ្នា ទម្លាប់ពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ។ ទោះបីឥទ្ធិពលជំងឺកូវីដនេះនៅបន្តអូសបន្លាយយ៉ាងណាក្តី ប៉ុន្តែវាបានបង្រៀនមនុស្សឱ្យទទួលយករបៀបរស់នៅថ្មីៗដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាល។

លោក សុខ​ ទូច ជាបុគ្គលិកធនាគារឯកជនមួយ មានអាយុម្ភៃបួនឆ្នាំ បាននិយាយថា៖

“ខ្ញុំពុំសូវចេញដើរដូចមុនទេ ដើម្បីសុវត្ថិភាព និងអភិវឌ្ឍន៍ខ្លួនឯង ខ្ញុំនៅផ្ទះរៀនធ្វើអ្វីថ្មី ដូចជាគូរគំនូរ អានសៀវភៅ មើលភាពយន្ត ហាត់ប្រាណ និងដាំបន្ថែផ្សេងៗនៅផ្ទះ ! វាបានផ្លាស់ប្តូររបៀបរស់នៅរបស់ខ្ញុំ”

លោក សុខ​ ទូច

ជុំវិញការរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មីនេះ លោក​ សុខ ទូច ក៏បានបន្ថែមផងថា លោកកាត់បន្ថយការជួបជុំសប្បាយអ៊ូអរ ចាប់ផ្តើមទម្លាប់ខ្លួនរៀននិងការ​ងារ​ពីចម្ងាយ ព្រមទាំងមានពេលវេលាច្រើនស្វែងយល់អំពីខ្លួនឯង និងធ្វើអ្វីថ្មីជាជំនួយដល់បំណិនជីវិត។

ទន្ទឹមនឹងគ្នានោះដែរ លោក សាន​ កុសល ជាមន្រ្តីរាជការមួយរូប បាននិយាយមកកាន់ AMS ថា៖

“សម្រាប់ខ្ញុំវាជារបៀបរស់នៅថ្មីមួយដែលត្រូវប្រុងប្រុយ័ត្នខ្ពស់ចំពោះសុខភាព ជាពិសេសនៅពេលដែលមានជំងឺឆ្លងបែបនេះ ខ្ញុំមានឱកាសជាច្រើននៅជាមួយក្រុមគ្រួសារ ហើយបង្កើតឱ្យមានបរិយាកាសល្អ ដូចជារៀបចំអាហារជុំគ្នា និងរៀនយល់ពីគ្នាបានច្រើននៅក្នុងក្រុមគ្រួសារ ដោយសារតែការពីមុនម្នាក់ៗមានការងាររៀងៗខ្លួន”

លោក សាន​ កុសល

លោក សាន កុសល និយាយបន្ថែមទាំងទឹកមុខរីករាយថា​ ពេលវេលានេះគ្រប់យ៉ាងត្រូវប្រែប្រួលដោយឥតព្រៀងទុក ប៉ុន្តែលោក​តែងតែបន់ស្រន់ និងជឿជាក់ថាឱ្យជំងឺដ៏កាចសាហាវមួយនេះនឹងរលាយផុតពីពិភពលោក។

គ្រូបង្រៀននៅសាលាវិទ្យាល័យជម្ពូវ័ន្ត ស្ថិតនៅទីក្រុងភ្នំពេញ អ្នកស្រី លី សានិត ក៏បានបង្ហើបពីបទពិសោធន៍ការងារក្នុងស្ថានភាពនេះដែរថា៖

“កាលពីមុនខ្ញុំធ្លា​ប់​បង្រៀនផ្ទាល់នៅក្នុងសាលា តែពេលនេះខ្ញុំត្រូវបង្រៀនសិស្សតាមប្រព័ន្ធអនឡាញទំនើបវិញ នេះជាឱកាសរៀនប្រើប្រាស់បច្ចេកវិទ្យាថ្មីៗសម្រាប់ខ្ញុំ ដែលពីមុនខ្ញុំមិនដែលបានដឹងទូលំទូលាយ”

អ្នកស្រី លី សានិត

អ្នកស្រី លី សានីត វ័យ ៤៥ឆ្នាំរូបនេះបានបន្តថា​ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងតែឆ្លងបែបនេះ ការរស់នៅត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែងព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់គ្នា។

គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ រីករាលដាលនៅក្នុងសហគមន៍ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជាពិសេសក្រសួងសុខាភិបាល បានសហការណ៍ជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីជួយព្យាបាល ព្រមទាំងចាក់វ៉ាក់សាំងការពារជូនប្រជាពលរដ្ឋ ក្នុងន័យចូលរួមទប់ស្កាត់ និងបញ្ជៀសពីការឆ្លងនិងចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំរឹតបន្តឹងការធានាគុណភាពការសិក្សាថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់តម្លៃសញ្ញាបត្រ

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការពង្រឹងយន្តការត្រួតពិនិត្យគុណភាព និងស្តង់ដារនិក្ខេបបទថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់គុណភាពសញ្ញាបត្របណ្ឌិតនៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង ក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍»

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ពោលគឺលើកទី៨ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩, ៣០, ៣១ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យុវជនខ្មែរ យល់ដឹងច្រើនអំពីពិធីបុណ្យភ្ជុំបិណ្ឌ និងចេះដឹងគុណឪពុកម្ដាយ

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ
ចំណេះជីវិត, ព្រឹត្តិការណ៍

តើគួរញ៉ាំ និងចៀសវាងអ្វីខ្លះ នៅពេលគ្រុនក្តៅ?

នៅពេលរាងកាយឡើងកម្ដៅ ឬកើតជំងឺគ្រុនក្តៅ ប្រព័ន្ធរំលាយអាហារ និងរាងកាយទាំងមូលត្រូវដុតរំលាយកាឡូរីច្រើនជាងធម្មតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជិត៥០ឆ្នាំ សាកលវិទ្យាល័យសុខាភិបាលបណ្តុះបណ្តាលធនធានមនុស្សជាង ៣ម៉ឺននាក់ ចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា

គិតចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤,៦៣៣នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មន្ត្រីសាសនា និងអ្នកជំនាញ ជំរុញការរក្សាប្រពៃណីបោះបាយបិណ្ឌ ខណៈមានការវែកញែករឿងខ្ជះខ្ជាយបាយ

មន្ត្រីក្រសួងធម្មការ និងសាសនា ព្រះសង្ឃ និងអ្នកជំនាញ បានជំរុញឱ្យប្រជាពលរដ្ឋ យុវជនបន្តចូលរួមថែរក្សាប្រពៃណី «បោះបាយបិណ្ឌ»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

គ្រូបង្រៀន ៦រូប ជាប់ជ័យលាភីថ្នាក់ជាតិផ្នែកតែងនិពន្ធ និងផ្នែកស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៦

ក្រោយការប្រកួតយ៉ាងស្វិតស្មាញ និងឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការ ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា​ រកឃើញ គ្រូបង្រៀន ៦រូបជាប់ជាប់ជ័យលាភីថ្នាក់ជាតិ

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon