ហង់ ជួនណារ៉ុន

កម្ពុជាត្រូវការធនធានមនុស្ស និងការអប់រំបែបឌីជីថលដើម្បីអនុវត្តគោលដៅសេដ្ឋកិច្ចឌីជីថល

ឈានមួយជំហានពីយុគ្គសម័យឧស្សាហកម្ម មកយុគ្គសម័យបច្ចេកវិទ្យា និងឌីជីថល ប្រទេសទាំងអស់សុទ្ធតែបានមើលឃើញពីសារៈសំខាន់នៃការអនុវត្តសេដ្ឋកិច្ចឌីជីថល ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញប្រទេសឱ្យអភិវឌ្ឍបានលឿនស្របទៅនឹងរបត់នៃបដិវដ្តឧស្សាហកម្មជំនាន់ថ្មី។

សម្រាប់កម្ពុជាវិញ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការជំរុញឱ្យមានគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របទៅនឹងបម្រែបម្រួលនៃបដិវដ្តឧស្សាហកម្ម 4.0 និងទាញយកផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៅទូទាំងប្រទេស។ តែទោះជាយ៉ាងនេះក្តី ដើម្បីអនុវត្តគោលដៅជាវិជ្ជមានទាំងអស់នេះបានល្អប្រសើរ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនដើម្បីអនុវត្តសកម្មភាពនៅគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍ។

ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា «ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែយើងមានការអប់រំបែបឌីជីថល»។ ឯកឧត្តមថា ការអប់រំបែបឌីជីថល ឬអក្ខរកម្មឌីជីថលក្នុងបរិបទកម្ពុជានាសម័យឧស្សាហកម្ម 4.0 មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកែប្រែខ្លួនឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល ព្រោះផ្នែកទាំងអស់នេះត្រូវការអ្នកជំនាញជាច្រើនដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖

«ដើម្បីឱ្យការអប់រំបែបឌីជីថល ធ្វើឡើងបានកាន់តែប្រសើរ ក្រសួងអប់រំបានធ្វើការងារជាច្រើនដើម្បីបញ្ជ្រាបការបណ្តុះបណ្តាលនៅគ្រប់កម្រិត និងនៅតំបន់នានានៅក្នុងប្រទេសកម្ពុជា»។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការធនធានមនុស្សផ្នែកឌីជីថល ក្រសួងអប់រំ បានបង្កើតឱ្យមានសាលាជំនាន់ថ្មីដែលបញ្ចូលនូវកម្មវិធីសិក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការបណ្តុះបណ្តាលការសរសេរកូដ រួមទាំងកម្មវិធីសិក្សាដែលជាជំនាញទន់ជាច្រើនទៀតដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងសតវត្សទី21។ លើសពីនេះទៅទៀត ក្រសួងក៏បានរៀបចំរៀបចំអប់រំចំណេះដឹងជាមូលដ្ឋានគ្រឹះសម្រាប់ការអប់រំដោយឆ្លើយតបជាមួយយុគ្គសម័យបច្ចេកវិទ្យា តាមរយៈការធ្វើកំណែទម្រង់សាលារៀន និងកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ ដោយធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានសមត្ថភាពខ្ពស់ផ្នែកបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្សដែលជាធនធានមនុស្សជំនាន់ថ្មីរបស់យើង។

សិស្សកម្ពុជាកំពុងសិក្សាបច្ចេកវិទ្យានៅសាលារដ្ឋ
សិស្សកម្ពុជាកំពុងសិក្សាបច្ចេកវិទ្យានៅសាលារដ្ឋ

នាពេលបច្ចុប្បន្ននេះ ស្ថាប័នអប់រំនានានៅកម្ពុជា ទាំងកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា បានបញ្ចូលនូវរបៀបអប់រំ និងបច្ចេកវិទ្យាជាច្រើន ដើម្បីធ្វើការឆ្លើយតបបន្តិចម្តងៗទៅនឹងបរិបទនៃការអប់រំ 4.0 ដោយរំពឹងទុកដាក់រយៈពេល 5 ទៅ 10ឆ្នាំទៀត យើងអាចមានធនធានកាន់តែច្រើនដែលចេះប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការធ្វើការងារ ឬចូលរួមក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារសកល។ ឆ្លើយតបជាមួយនឹងបញ្ហានេះ សិស្សានុសិស្ស ឬនិស្សិត ដែលជាយុវជន ក៏មានឱកាសច្រើនផងដែរក្នុងការសិក្សាឱ្យបានទូលំទូលាយពីបច្ចេកវិទ្យា ព្រោះយើងសុទ្ធតែមានធនធានគ្រប់គ្រាន់ផ្នែកបច្ចេកវិទ្យា ដោយស្ទើរតែគ្រប់គ្នាមានទូរស័ព្ទដៃស្មាតហ្វូន ព្រមទាំងមានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតនៅគ្រប់ទីកន្លែង។ លក្ខខណ្ឌនេះជាឱកាសក្នុងការទាញយកចំណេះដឹងដែលមានជុំវិញពិភពលោកដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ហេតុនេះសិស្សនិស្សិតគួរចេះបង្វែរពេលវេលាពីការប្រើប្រាស់បណ្តាញសង្គមដ៏ច្រើនហួសហេតុ មកស្វែងរកប្រភពចំណេះដឹងជាមូលដ្ឋានសម្រាប់បន្តអភិវឌ្ឍសមត្ថភាពក្នុងយុគ្គសម័យឌីជីថលវិញទើបរាប់ថាជាការត្រៀមខ្លួនដ៏ល្អ។

ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងផងដែរថា កម្ពុជាត្រូវការធនធានមនុស្សជាច្រើនផ្នែកជំនាញបច្ចេកទេស និងបច្ចេកវិទ្យាដើម្បីចូលរួមចំណែកអភិវឌ្ឍលើកគ្រប់ផ្នែកទាំងអស់ក្នុងសង្គមនាពេលបច្ចុប្បន្ននេះ តែអ្វីដែលជាបញ្ហាប្រឈមគឺយុវជនចូលចិត្តសិក្សាជំនាញដែលធ្វើការក្នុងការិយាល័យ ឬជំនាញសេវាកម្មច្រើនជាងជំនាញបច្ចេកទេស។ ហេតុនេះ ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការចូលរួមជាចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ សិស្សនិស្សិតគួរងាកចំណាប់អារម្មណ៍មកសិក្សាផ្នែកបច្ចេកទេស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឱ្យបានច្រើន។ ការសិក្សាទៀតសោត ក៏ចាំបាច់ត្រូវខិតខំប្រឹងប្រែងឱ្យបានស៊ីជម្រៅដើម្បីមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងប្រទេស និងក្នុងតំបន់ ព្រោះនៅក្នុងសេដ្ឋកិច្ចឌីជីថល ការប្រកួតប្រជែងកាន់តែមានលក្ខណៈទូលាយនៅគ្រប់តំបន់ទាំងអស់លើពិភពលោក៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជិតមួយទសវត្សរ៍ ក្រសួងអប់រំ និងយូណេស្កូ វិនិយោគជាង២៧លានដុល្លារ ដើម្បីពង្រឹងគុណភាពគ្រូបង្រៀននៅកម្ពុជា

ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ (UNESCO) បានរួមគ្នាជំរុញការអភិវឌ្ឍគ្រូបង្រៀននៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ គ្រូបង្រៀន ត្រូវមានគរុកោសល្យទំនើប ដើម្បីបណ្ដុះសិស្សឱ្យមានបំណិនសតវត្សរ៍ទី២១

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុ លើកឡើងថា នៅក្នុងយុគសម័យទំនើបនេះ គ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

៤០% នៃជ័យលាភីអាហារូបករណ៍អូស្រ្តាលី ឆ្នាំ២០២៧ ផ្តោតលើជំនាញ STEM

មាណ៤០% នៃជ័យលាភីអាហារូបករណ៍អូស្ត្រាលី (Australia Awards Scholarships) សម្រាប់ឆ្នាំសិក្សា២០២៧ មានបំណងបន្តការសិក្សាលើមុខជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញបារម្ភថា ថ្លៃស្រា និងបារីទាបអាចបង្កើនបន្ទុកលើសេដ្ឋកិច្ចគ្រួសារ និងវិស័យសុខាភិបាល

ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា អត្រាអ្នកជក់បារី និងអ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជា កាន់តែកើនឡើង បន្ទាប់ពីតម្លៃបារី និងស្រា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វេសឡាញ លើកទឹកចិត្តសិស្សនិទ្ទេស A និងត្រៀមសិស្សថ្នាក់ទី១២ ឆ្ពោះទៅកាន់ការសិក្សាបន្ទាប់

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំពិធីប្រគល់ រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២៥–២០២៦
ចំណេះជីវិត, ព្រឹត្តិការណ៍

គន្លឹះ ៣ យ៉ាងដើម្បីកម្ចាត់ការព្រួយបារម្ភហួសហេតុ និងរស់នៅដោយភាពក្លាហាន

ការព្រួយបារម្ភ គឺជាសត្រូវស្ងប់ស្ងាត់មួយដែលបំផ្លាញទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត និងប្រសិទ្ធភាពការងារប្រចាំថ្ងៃ។ នៅក្នុងសៀវភៅដ៏ល្បីល្បាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ និងអ្នកជំនាញ ជំរុញសាលាឯកជនពង្រឹងសុវត្ថិភាពលើរថយន្តដឹកសិស្ស ពិសេសបំពាក់កាមេរ៉ា ដើម្បីបង្ការការបៀតបៀន និងបទល្មើសលើសិស្ស

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យសាលារៀន ជាពិសេសសាលាឯកជនដែលមានសេវារថយន្តដឹកសិស្ស ពង្រឹងវិធានការការពារសុវត្ថិភាពកុមារ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីអប់រំ ៖ ក្នុងយុគសម័យបច្ចេកវិទ្យា និង AI សាលារៀនត្រូវពង្រឹងសមត្ថភាពច្នៃប្រឌិតរបស់សិស្ស

នៅក្នុងយុគសម័យថ្មីពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន និងបញ្ញាសិប្បនិមិត្ត AI បាននិងកំពុងជ្រាបចូលទៅក្នុងទិដ្ឋភាពទាំងអស់នៃសង្គមជាតិ សាលារៀនមិនអាចផ្តោតត្រឹមដំណើរការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សកម្ពុជា​ជាង២រយនាក់ ចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី (SMC) ២០២៦ នៅខេត្តកំពត

សិស្សានុសិស្សកម្ពុជា ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យប្រមាណជាង២រយនាក់ កាលពីចុងសប្តាហ៍នេះ (៤ តុលា)

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon