ភ្នំពេញ៖ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅព្រឹកថ្ងៃអង្គារ៍នេះថា ឆ្នាំសិក្សា ២០១៩ – ២០២០
“សិស្សថ្នាក់ទី ១២ ទាំងអស់ជាប់ដោយស្វ័យប្រវត្តិ មិនមានការប្រឡងថ្នាក់បាក់ឌុប”
សិស្សានុសិស្សមួយចំនួន បានសម្ដែងសេចក្ដីរីករាយ និងគាំទ្រការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។
សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការសម្រេចចិត្តនេះ ជាការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍។
យុវសិស្ស ជា ដូរ៉ា ដែលជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក បានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រពីការគិតគូរដល់សុខភាព និងសុវត្ថិភាពរបស់សិស្សដែលត្រូវចូលរួមការប្រឡង។ ដូរ៉ាបានលើកឡើងថា ការសម្រេចចិត្តមិនប្រឡងបាក់ឌុបនេះ អាចជួយយើងគ្រប់គ្នាបង្ការការរីករាលដាលករណីជំងឺកូវីដ-19 ដែលអាចកើតមានថ្មីៗនៅក្នុងសហគមន៍។
“ចំណេះដឹងសំខាន់ តែសុខភាពមានតម្លៃជាងចំណេះដឹងទៅទៀត”
– នេះជាការបញ្ជាក់របស់ ដូរ៉ា។
យុវតី ជូ ភុយម៉ីលី សិស្សថ្នាក់ទី ១២ នៃសាលារៀនជំនាន់ថ្មី (វិទ្យាល័យព្រះស៊ីសុវត្ថិ) ក៏បានលើកឡើងដែរថា ការសម្រេចចិត្តរបស់សម្តេចធ្វើឱ្យអារម្មណ៍តានតឹងរបស់សិស្សបានធូរស្បើយ ពិសេសសិស្សានុសិស្សនៅតាមបណ្តាខេត្ត។
ជូ ភុយម៉ីលី ៖
“ខ្ញុំគិតថាបាក់ឌុបប្រឡងជារឿងសំខាន់ ប៉ុន្តែជោគជ័យសម្រាប់ជីវិតយើងនៅមានរឿងជាច្រើនទៀត ដែលយើងត្រូវធ្វើ ដូច្នេះលទ្ធផលជោគជ័យប្រឡងបាក់ឌុបវាមិនចាំបាច់ដែលយើងត្រូវតែគិតនោះទេ។ យើងត្រូវតែខំប្រឹងរៀនបន្តទៀត ខំប្រឹងរៀននៅសាកលវិទ្យាល័យ…។
– ជូ ភុយម៉ីលី
ជាមិត្តរួមថ្នាក់របស់មីលី និងកំពុងត្រៀមខ្លួនប្រឡងបាក់ឌុបស្រាប់ យុវសិស្ស យ៉ុន សុភា យល់ថា
ការសម្រេចចិត្តរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ជាការថ្លឹងថ្លែងហេតុផលសមរម្យ ដោយយោងទៅលើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-19 និងគិតទៅដល់សុខមាលភាពសិស្សានុសិស្ស។
– យុវសិស្ស យ៉ុន សុភា
សុភា បានបន្តថា រូបគេអាចទទួលយកបានប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់ពិន្ទុប្រឡងឆមាសដើម្បីដាក់លទ្ធផលឬចំណាត់ថ្នាក់និទ្ទេសដល់សិស្សានុសិស្ស។
ចំណែកឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ AMS Education ថា ក្រសួងអប់រំ យុវជន និងកីឡា គោរពទទួលអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកំពុងពិភាក្សាអំពីនីតិវិធីផ្សេងៗ។
សូមរំលឹកដែរថា ដោយសារតែបញ្ហាការរាតត្បាតជំងឺផ្លូវដង្ហើមកូវីដ-19 ការប្រឡងបាក់ឌុបដែលបានកំណត់តាំងពីដើមឆ្នាំ ក៏ត្រូវបានលើកថ្ងៃប្រឡងជាបន្តបន្ទាប់ម្ដងជាពីរដង។ ថ្ងៃប្រឡងបាក់ឌុប ដែលសម្រេចចុងក្រោយដោយក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានជ្រើសយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…