រឿងសំខាន់ៗចំនួន ៦ ដែលអ្នកត្រូវដឹងពេលធ្វើបទបង្ហាញ

ការធ្វើបទបង្ហាញអាចជាកិច្ចការដែលតានតឹង ប្រសិនបើអ្នកចង់ឱ្យទស្សនិកជនរបស់អ្នកចាប់អារម្មណ៍ និងយល់ការបកស្រាយរបស់អ្នក​បានច្បាស់ ។ យ៉ាងណាក៏ដោយ ជាមួយនឹងការរៀបចំខ្លួន និងអនុវត្តសកម្មភាពចំនួន ៦ ដែលនឹងរៀបរាប់នេះ អ្នកនឹងអាចពង្រឹងការទំនាក់ទំនង និងបង្កើនទំនុកចិត្តក្នុងការបកស្រាយបានល្អ។

១. មានគោលបំណងច្បាស់លាស់ ៖ មុនពេលចាប់ផ្ដើមរៀបចំផែនការធ្វើបទបង្ហាញ អ្នកចាំបាច់ត្រូវមានគំនិតច្បាស់លាស់អំពីអ្វី ដែលអ្នកចង់សម្រេចបាន។ តើអ្វីជាគោលដៅចម្បងនៃការធ្វើបទបង្ហាញរបស់អ្នក? តើអ្នកចង់ឱ្យទស្សនិកជនរបស់អ្នក បានរៀនសូត្រអ្វី និងមានអារម្មណ៍បែបណា បន្ទាប់ពីបានស្ដាប់អ្នក? ការមានគោលបំណងច្បាស់លាស់នឹងជួយឱ្យអ្នករៀបចំបទបង្ហាញបានល្អ រៀបចំមាតិកាបានត្រឹមត្រូវ និងងាយស្រួលពន្យល់អ្នកស្ដាប់។

២. មានមាតិកាច្បាស់លាស់ ៖ ក្រោយពីបានកំណត់គោលបំណងរួចរាល់ អ្នកត្រូវរៀបចំផែនការសម្រាប់មាតិកាឱ្យបានច្បាស់លាស់។ មាតិកា ចាំបាច់ត្រូវមាន សេចក្ដីផ្ដើម តួសេចក្ដី និងសេចក្ដីបញ្ចប់ ដែលគាំទ្រដល់គំនិតដែលអ្នកចង់បង្ហាញ។ នៅក្នុងមាតិកាគួរមានការលើកឧទាហរណ៍ រឿងរ៉ាវ ព្រឹត្តិការណ៍ពិតក្នុងសង្គម និងរូបភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកស្ដាប់ និងជួយឱ្យគេងាយយល់។ យ៉ាងណាក៏ដោយ គួរចៀសវាងការបង្ហាញព័ត៌មានច្រើនហួសហេតុ ឬទិន្នន័យមិនចាំបាច់។ អ្នកគួរផ្ដោតលើគោលគំនិតសំខាន់ៗ ដែលអ្នកស្ដាប់ ត្រូវដឹង និងយល់។

៣. ហ្វឹកហាត់ការនិយាយ និងពន្យល់ ៖ រឿងសំខាន់មួយទៀត ដែលអ្នកត្រូវដឹងនៅពេលធ្វើបទបង្ហាញ អ្នកត្រូវមានការពន្យល់ឱ្យបានច្បាស់ និងងាយយល់។ ដូច្នេះ ប្រសិនអ្នកទើបតែបទបង្ហាញលើកដំបូង ឬក្នុងបរិយាកាសថ្មី អ្នកគួរហាត់ធ្វើបទបង្ហាញឱ្យបានច្រើនដង ជាពិសេសនៅមុខកញ្ចក់ មិត្តភក្តិ ឬមិត្តរួមការងារជាដើម។ អ្នកក៏អាចថតការធ្វើបទបង្ហាញខ្លួនឯងនៅពេលសម ដើម្បីកែសម្រួលការបញ្ចេញសំឡេង ការប្រើប្រាស់ពាក្យ កាយវិការ ការប្រើប្រាស់កែវភ្នែក និងការគ្រប់គ្រងពេលវេលា។ អ្នកគួរតែព្យាយាមនិយាយឱ្យបានច្បាស់ មានទំនុកចិត្ត លើសពីនេះត្រូវមានការគិតអំពីសំណួរ ដែលអាចកើតមានទុកជាមុន ដើម្បីងាយស្រួលផ្ដល់ចម្លើយ។

៤. ភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្ដាប់ ៖ បញ្ហាប្រឈមដ៏សំខាន់បំផុតនៃការធ្វើបទបង្ហាញ គឺធ្វើយ៉ាងណាឱ្យអ្នកស្ដាប់ចាប់អារម្មណ៍អ្វី ដែលអ្នកចង់បង្ហាញ។ អ្នកគួរព្យាយាមទាក់ទាញអ្នកស្ដាប់ឱ្យចាប់អារម្មណ៍អ្នក តាមរយៈការសួរសំណួរ និទានរឿង ការប្រើពាក្យកំប្លែង និងបង្ហាញអារម្មណ៍ស្របទៅតាមប្រធានបទ។ អ្នកក៏គួរតែកែសម្រួលការធ្វើបទបង្ហាញរបស់អ្នកឱ្យសម្របតាមចំណូលចិត្តអ្នកស្ដាប់ និងបើកចិត្តទទួលយកមតិកែលម្អ ដោយបង្ហាញការយល់ចិត្ត និងគោរពយោបល់របស់ពួកគេ។

៥. ប្រើរូបភាពក្នុងបទបង្ហាញ ៖ ការប្រើប្រាស់រូបភាព អាចជួយឱ្យបទបង្ហាញរបស់អ្នកកាន់តែមានភាពទាក់ទាញ ព្រមទាំងបង្ហាញពីភាពច្បាស់លាស់ និងបន្ថែមខ្លឹមសារទៅលើអ្វីដែលអ្នកចង់បង្ហាញ។ ក្រៅពីនេះ អ្នកគួរប្រើរូបភាពពាក់ព័ន្ធដែលមានលក្ខណៈសាមញ្ញ និងទាក់ទាញ ដូចជា គំនូសតាង ក្រាហ្វ ឬវីដេអូជាដើម។ លើសពីនេះ ពុម្ពអក្សរក៏សំខាន់ផងដែរ ព្រោះវាត្រូវតែងាយស្រួលអាន និងទាក់ទាញ។

៦. ដោះស្រាយការភ័យខ្លាច ៖ ចំណុចសំខាន់បំផុតមួយដែលអ្នកត្រូវដោះស្រាយនៅពេលធ្វើបទបង្ហាញ គឺ អារម្មណ៍ភ័យខ្លាច។ វាជារឿងធម្មតាទេ ដែលអ្នកមានអារម្មណ៍ភ័យខ្លាច មុនពេល ឬអំឡុងពេលធ្វើបទបង្ហាញ ប៉ុន្តែអ្នកមិនគួរអនុញ្ញាតឱ្យអារម្មណ៍នេះ ប៉ះពាល់ដល់ការបង្ហាញចេញ និងទំនុកចិត្តរបស់អ្នកនោះទេ។ អ្នកគួរព្យាយាមធ្វើចិត្តឱ្យស្ងប់ តាមរយៈការដកដង្ហើមវែងៗ សម្រាកសាច់ដុំ និងព្យាយាមគិតពីភាពជោគជ័យក្រោយពីធ្វើបទបង្ហាញ។ អ្នកគួរផ្ដោតលើអ្វីដែលអ្នកចង់បង្ហាញ មិនមែនខ្លួនអ្នកនោះទេ ហើយត្រូវចងចាំថា អ្នកស្ដាប់របស់អ្នកក៏ចង់ឱ្យអ្នកធ្វើបានល្អបំផុតផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។