ប្រសិទ្ធភាព នៃការចំណាយពេលនៅចុងសប្តាហ៍

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ចំពោះអ្នកដែលធ្លាប់ឆ្លងកាត់អារម្មណ៍ភ័យខ្លាចភាពទំនេរ នៅពេលឈប់សម្រាក គឺបានដឹងរួចហើយថា វាមានអាការថប់បារម្ភ និងភាពតានតឹងយ៉ាងណា ហើយជះឥទ្ធិពលទៅកាន់ពេលវេលាសម្រាក និងការរក្សាតុល្យភាពនៃផលិតភាព។ ជារឿយៗ​មនុស្ស​មួយ​ចំនួន​បាន​ប្រឈមនឹងការប្រើប្រាស់ពេលវេលានៅចុងសប្តាហ៍ទាំងមិនសប្បាយចិត្ត ដោយសារពេលខ្លះគ្រាន់តែចំណាយពេលបោសសម្អាតផ្ទះ ឬរៀបចំរបស់របរបន្តិចបន្តួច និងទំនួលខុសត្រូវមិនចាំបាច់នានា ក៏ដល់ពេលដែលត្រូវបំពេញការងារវិញទៅហើយ។

ការចំណាយពេលចុងសប្តាហ៍គឺឱកាសដ៏មានតម្លៃសម្រាប់ការសម្រាកលំហែផ្លូវចិត្ត និងការបណ្តុះឱ្យមានថាមពលឡើងវិញបន្ទាប់ពីប្រើប្រាស់អស់ជាច្រើនថ្ងៃ។ ក្រៅពីនោះក៏ជាពេលដ៏ល្អមួយ ក្នុងការសម្រួចគោលដៅផែនការសកម្មភាព និងគម្រោងផ្ទាល់ខ្លួន។ តាមរយៈគេហទំព័រ Yourtango បានបង្ហាញអំពីសាច់រឿងមួយចំនួន ដែលជួយរក្សាការប្រើប្រាស់ពេលវេលានៅចុងសប្តាហ៍ប្រកបដោយភាពរីករាយ និងថាមពលសម្រាប់ថ្ងៃបន្ទាប់។

១.ធ្វើសកម្មភាពដែលផ្តល់កម្លាំងជំរុញចិត្ត ៖ ការដែលបន្តអនុវត្តន៍សកម្មភាពដើម្បីបណ្តុះនូវកម្លាំងជំរុញចិត្ត នៅចុងសប្តាហ៍ គឺបានរួមចំណែកឱ្យផលិតភាពនៅថ្ងៃចន្ទមានប្រសិទ្ធភាពបន្ថែម។ តាមរយៈ Harvard Business Review បានបង្ហាញឱ្យដឹងថា ការប្រើប្រាស់ពេលសម្រាក និងធ្វើសកម្មភាពដែលនាំនូវផលិតភាពដូចជា ធ្វើផែនការទុកមុន ចូលរួមសកម្មភាពដែលផ្តល់នូវអត្ថន័យជីវិត និងថែទាំខ្លួនឯងតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងតាមរយៈការគេងឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណឱ្យបានទៀងទាត់ជាដើម។ បន្ថែមពីនោះ ការឆ្លុះបញ្ចាំងនិងបណ្តុះថាមពលផ្ទាល់ខ្លួនសុទ្ធសឹងតែជាចំណែកសំខាន់។ ប្រសិនបើសកម្មភាពទាំងនេះអនុវត្តន៍បានទៀងទាត់ នោះនឹងជំរុញឱ្យរក្សាបាននូវភាពរីករាយ​ ក៏ដូចជាទឹកចិត្តវិជ្ជមានជាប្រចាំ។

២.រក្សាផ្នត់គំនិតវិជ្ជមាន ៖ មានកត្តាមួយចំនួនដែលជំរុញឱ្យមានផ្នត់គំនិត​វិជ្ជមានតាមរយៈវប្បធម៌ការងារ ការបារម្ភអំពីភាពខ្វះខាតអ្វីមួយដែលជាឧបសគ្គក្នុងការស្វែងរកភាពរីករាយ បើទោះបីជាមានពេលគ្រប់គ្រាន់ក៏ដោយ។ មួយវិញទៀត កាលដែលមិនបានធ្វើផែនការប្រចាំសប្តាហ៍ គឺជាចំណែកនាំឱ្យមានភាពធុញទ្រាន់ ងាយត្រឡប់ទៅធ្វើទម្លាប់មិនល្អចាស់ៗ និងប៉ះពាល់ដល់ផលិតភាព។ ក្រៅពីនោះ បញ្ហាហិរញ្ញវត្ថុក៏បានបង្កផលប៉ះពាល់ទៅកាន់ការគិតផងដែរ ព្រោះតែមនុស្សបានចំណាយពេលជាច្រើនទៅធ្វើការថែមម៉ោង ឬក៏ការចំណាយពេលចុងសប្តាហ៍ទៅបង្ហើយការងារដែលនៅសល់ចាស់ៗ ដែលកត្តានេះ ធ្វើឱ្យភាពរីករាយដែលពួកគេទទួលបានហាក់មានកម្រិតតិចតួច។

៣.ស្ថិតនៅជាមួយនឹងបច្ចុប្បន្នភាព ៖ ការមានស្មារតីរឮកជាប្រចាំក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងកាត់បន្ថយការធ្វើកិច្ចការដែលមិនចាំបាច់ ឬកិច្ចការមិនសូវសំខាន់ទុកមួយឡែកសិន ជំនួសមកវិញនូវការទុកពេលសម្រាកឱ្យបានច្រើនដើម្បីប្រមូលកម្លាំងធ្វើការ និងការស្រូបយកផលិតភាពសម្រាប់ថ្ងៃបន្ទាប់។

នៅមានហេតុផលជាច្រើនទៀត ក្នុងការបង្កើនប្រសិទ្ធភាព ពេលសម្រាកចុងសប្តាហ៍ដូចជា វិនិយោគទៅលើការអភិវឌ្ឍន៍ខ្លួនឯងតាមរយៈរៀនជំនាញបន្ថែម សាកល្បងសកម្មភាពដែលប៉ងជាច្រើនដង តែពុំធ្លាប់អនុវត្តន៍ពីមុនមក ឬក៏ហាត់ប្រាណ អានសៀវភៅ ទៅសារមន្ទីរ និងទៅកន្លែងដែលបណ្ដុំដោយការអប់រំចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *