៦វិធី នៃការវិលត្រឡប់ទៅរកទម្លាប់ល្អៗប្រចាំថ្ងៃដើម្បីអភិវឌ្ឍន៍ខ្លួន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

គេអាចនិយាយបានថា ទម្លាប់ប្រចាំថ្ងៃ មានតួនាទីសម្រួលដល់ កិច្ចការប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងកាត់បន្ថយភាពច្របូកច្របល់ពេលបំពេញការងារ, ទន្ទឹមគ្នានោះ ទម្លាប់ប្រចាំថ្ងៃ នាំឱ្យជីវិតមានភាពងាយស្រួលជាងមុន ក៏ដូចជាការឆ្ពោះទៅមុខក្នុងល្បឿនមួយដែលលឿនរហ័ស ។ ចំពោះអ្នកទើបតែចាប់ផ្តើម ឬអ្នកមានទម្លាប់ប្រត្តិបត្តិការងារ និងការរៀបចំទម្លាប់ជាប្រចាំរួចហើយ ប៉ុន្តែហាក់មិនទទួលបានប្រសិទ្ធភាព ឬបាត់បង់ថាមពលក្នុងការធ្វើឱ្យទម្លាប់ល្អៗប្រចាំថ្ងៃដែលមានស្រាប់ ហើយត្រូវការដំណោះស្រាយចំពោះចំណោទបញ្ហានេះ តាមរយៈគេហទំព័រ The Spruce បានបង្ហាញគន្លឹះ ៦នៃការវិលត្រឡប់ទៅធ្វើសកម្មភាពល្អៗប្រចាំថ្ងៃឱ្យក្លាយទៅជាទម្លាប់។

១. ​បង្កើតទម្លាប់បែបសាមញ្ញៗ ៖ មិនថាលោកអ្នកកំពុងតែចាប់ផ្តើមប្រភេទសកម្មភាពអ្វីនោះទេ​ ជាដំណើរការដំបូងៗ សូមកុំរំពឹងនូវលទ្ធផលពីការអនុវត្តសកម្មភាពក្នុងរយៈពេលត្រឹមតែមួយថ្ងៃ មិនថាហាត់យូហ្គា ធ្វើសមាធិ និងលំហាត់ប្រាណ ឬការដាក់ផែនការសម្អាតផ្ទះជាដើម គឺត្រូវចាប់ផ្តើមមួយៗ និងត្រងត្រាប់លទ្ធផលក្នុងរយៈកាលវែង។ អ្វីដែលសំខាន់គឺក្នុងការចាប់ផ្តើម គឺ ការទាញខ្លួនឯងឱ្យសាកល្បងធ្វើលើកទីមួយសិន នៅពេលដែលប្រព្រឹត្តិសកម្មភាពទាំងនោះក្លាយទៅជាទម្លាប់ ​វានឹងផ្តល់ភាពងាយស្រួលមកតាមក្រោយ។ ជំនួសឱ្យការរំពឹងលើលទ្ធផល គួរចាប់អារម្មណ៍ពីការធ្វើវាឱ្យ​បានទៀងទាត់ សឹមចាប់ផ្តើមសាកល្បងសកម្មភាពថ្មីៗបន្តបន្ទាប់ទៀត។ ការដាក់គោលដៅ និងទម្លាប់ខ្លួនទៅធ្វើសកម្មភាពណាមួយ បានជំរុញឱ្យមនុស្សមានកម្លាំងចិត្ត និងភាពស្មឹងស្មាធិ៍ក្នុងការសម្រេចយកឱ្យបាននូវសមិទ្ធិផល។


២. រឭកខ្លួនឯង ៖ ពេលខ្លះ យើងគ្រប់គ្នា ត្រូវការជំនួយក្នុងការរឭកយើងជារឿយៗ ជាពិសេសេ នៅពេលចង់បង្កើតទម្លាប់ថ្មីៗប្រចាំថ្ងៃ ទម្រាំតែបង្កើតបានទម្លាប់ប្រចាំថ្ងៃថ្មី ឱ្យក្លាយទៅជាបំណែកនៃធម្មជាតិក្នុងការរស់នៅ បុគ្គលម្នាក់ៗត្រូវមានវិធីសាស្រ្តផ្ទាល់ខ្លួនក្នុងការរឭកសតិខ្លួនជាប្រចាំជាកត្តាចម្បង។ ជាឧទាហរណ៍ ប្រសិនបើ រៀងរាល់ព្រឹក អ្នកត្រូវចម្អិនម្ហូបបរិភោគដោយខ្លួនឯង អ្នកគួរតែដាក់គ្រឿងផ្សំចំពោះមុខម្ហូបដែលគ្រោងនឹងធ្វើឱ្យបានគ្រប់សព្វរួចជាស្រេចនៅលើតុអាហាររៀងរាល់មុនពេលចូលគេង ឬមួយវិញទៀតសរសេរចំណុចសំខាន់ៗ ដែលត្រូវធ្វើដើម្បីយកទៅបិទនៅកន្លែងដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃដូចជា កញ្ចក់ឆ្លុះមុខ បិទនៅមុខទ្វារបន្ទប់ទឹក មុខបន្ទប់គេង ឬកន្លែងណាមួយដែលផ្តល់ភាពលឿនរហ័សក្នុងការក្រឡេកឃើញ។ មួយវិញទៀត ការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដើម្បីកំណត់ ជាពិសេសនៅលើទូរស័ព្ទ ប្រើដើម្បីកំណត់ពេល និងប្រភេទសកម្មភាពនីមួយៗដែលត្រូវបំពេញរៀងរាល់ថ្ងៃ។

៣. ត្រៀមយុទ្ធសាស្រ្តក្នុងការបន្ថយហានិភ័យ ៖ ត្បិតថា ការរឭកខ្លួនឯងជាកាតព្វកិច្ច ដែលអាចជួយឱ្យជីវិតមានភាពងាយស្រួល ប៉ុន្តែបើបានត្រៀមខ្លួនដើម្បីកាត់បន្ថយហានិភ័យ គឺរឹងរឹតតែជាចំណែកជួយឱ្យជីវិតកាន់រីករាយ ជាឧទាហរណ៍ ប្រសិនបើអ្នកបានដឹងខ្លួនឯងថា អ្នកជាបុគ្គលដែលពិបាកក្នុងការក្រោកពីដំណេក ដូច្នេះត្រូវតែមានទម្លាប់ត្រៀមសម្លៀកបំពាក់ ដែលត្រូវប្រើប្រាស់នៅថ្ងៃថ្មីឱ្យរួចស្រេចជានិច្ច។ ដូច្នេះរបៀបនៃការត្រៀមយុទ្ធសាស្រ្តក្នុងការបន្ថយឧបសគ្គ ផ្តើមដោយការសង្កេតពីចំណុចខ្សោយខ្លួនឯង ស្គាល់ពីប្រភេទថាមពលរបស់ខ្លួនឯង ក៏ដូចជាការរស្វែងរកគន្លឹះក្នុងការទប់ទល់នឹងបញ្ហាទាំងនោះមុនពេលហានិភ័យណាមួយកើតមាន។

៤. រក្សាភាពបត់បែន និងភាពអត់ធ្មត់ ៖ ប្រសិនបើប្រឹងហើយ ប៉ុន្តែម្តងម្កាលបែរជាភ្លេច ឬក៏អ្នកមិនមានថាមពលក្នុងការអនុវត្តទម្លាប់និងផែនការដែលបានកំណត់ទុក ឬក៏មិនអាចរកអ្វីថ្មីៗ ក្នុងកាលៈទេសៈនេះសូមកុំបង្ខំខ្លួនឯងពេក ពីព្រោះពាក្យថាទម្លាប់មិនមែនបានមកដោយស្រួលៗ និងក្នុងរយៈពេលខ្លីៗនោះទេ ហើយក៏មិនមែនមួយថ្ងៃសម្រេចបាននោះដែរ។

៥. ផ្តល់រង្វាន់ជូនខ្លួនឯង ៖ គួរតែអបអរសាទរ ចំពោះខ្លួនរៀងរាល់ពេលទទួលបានអ្វីថ្មីៗ មិនថា ជាការបង្កើតបាននូវទម្លាប់ថ្មីដែលផ្តល់នូវសិរីសួស្ដី ហើយការផ្តល់រង្វាន់ទៀតសោធ មានច្រើនវិធី ដូចជា ការបង្កើតផែនការបន្ទាប់ ដើម្បីពង្រីកវិសាលភាព នៃការពង្រឹងខ្លួនឯង ការទិញសម្ភារៈជូនចំពោះខ្លួនឯង ឬក៏ទៅលំហែនៅខាងក្រៅ ហើយការជ្រើសរើសរង្វាន់សម្រាប់ខ្លួនឯង ត្រូវតែប្រាកដថា ជារបស់ស្ថិតក្នុងក្ដីប្រាថ្នា និងការចង់បានពិតប្រាកដ។

៦. កុំផ្តាច់ចោលទម្លាប់ដែលសម្រេចបាន ៖ នៅពេលដែលទទួលបានលទ្ធផលក្នុងការបង្កើតទម្លាប់ហើយ សូមព្យាយាមរក្សាវាឱ្យជាប់ និងបន្តអនុវត្តន៍ឱ្យបានទៀងទាត់ មិនថាថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *