ភ្នំពេញ៖ បើនិយាយពីគ្រឿងស្រវឹងនៅក្នុងសង្គមខ្មែរនារីៗតែងស្អប់ និងមិនចូលចិត្តបុរសទទួលទានគ្រឿងស្រវឹង ឬផឹកគ្រឿងស្រវឹងលើសប្រមាណឡើយ។ មិនចូលចិត្តដោយសារតែគ្រឿងឥទ្ធិពលធ្វើស្រវឹងពង្រក់ស្មារតីមនុស្ស បំផ្លាញសុខភាព បំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។ នេះជាការយល់ឃើញ យុវនារីទាក់ទងទៅនឹងការទទួលគ្រឿងស្រវឹង។
កញ្ញា នឿន ស្រីនុច បុគ្គលិកបម្រើការងារនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បាននិយាយថា
“ខ្ញុំមិនចូលចិត្តគ្រឿងស្រវឹងនោះទេ ហើយក៏មិនគាំទ្រការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទូលំទូលាយនោះដែរ ព្រោះមិនមែនជារឿងល្អដែលត្រូវធ្វើការផ្សព្វផ្សាយច្រើន”
ចំណែក កញ្ញា ញ៉ែម ស្រីលីន ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា អ្នកផឹកគ្រឿងស្រវឹងគ្មានទំនួលខុស តែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលធ្វើដំណើរ ហើយរូបភាពលក់គ្រឿងស្រវឹងដោយចំហនៅលើទីផ្សារ ឬតាមទីសាធារណៈមិនគួរអនុញ្ញាតឡើយ។
នេះជាការយល់ឃើញរបស់កញ្ញា ជួន លីហ្សា ។
“សម្រាប់ខ្ញុំគ្រឿងស្រវឹងផ្តល់ផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ចំណាយថវិកាច្រើន ខាតពេលវេលា ពិបាកគ្រប់គ្រងស្មារតី និងក្លាយជាមនុស្សលែងដឹងខុសត្រូវដូចមុន ដែលគេនិយមនិយាយបានថា ទឹកប្ដូរនិស្ស័យ”
ឆ្លើយនឹងសំណួរថា តើនារីៗពិតជាស្អប់គ្រឿងស្រវឹងណាស់មែនទេ? កញ្ញា ងយ រស្មី យល់ឃើញថា គ្រឿងស្រវឹងអាចមានគុណសម្បត្តិរបស់វា តែអ្នកផឹកគ្រឿងស្រវឹងដែលគ្មានស្មាតីទទួលខុសត្រូវទៅវិញទេ ដែលគួរឱ្យស្អប់បំផុត។ កញ្ញាបន្តថា ប្រសិនអាចជៀសវាងបានគួរកុំពិសារគ្រឿងស្រវឹង ប្រសិនបើគ្មានទំនួលខុសត្រូវ។
គួររំលឹកថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាមធ្យមពីប្រាំទៅប្រាំបីនាក់ក្នុងមួយថ្ងៃ បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឪពុកម្តាយមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភពីសុខភាពកូនៗ ខណៈផ្ទុះករណីជំងឺផ្តាសាយប្រភេទ Flu A, B និងវីរុស RSV
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមកាលពីឆ្នាំ២០១៥ ណារី មានអាយុទើបតែ៨ឆ្នាំ ប៉ុន្តែជំនួសឱ្យការកាន់សៀវភៅដើរចូលថ្នាក់រៀន នាងបែរជាចំណាយពេលពេញមួយថ្ងៃដើររើសអេតចាយ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងពិភពនៃការអប់រំ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះជាសារដាស់តឿន និងជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ក្រោយពីលោក Wong Yee Keong
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមលោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែលបានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងយុគសម័យឌីជីថល ឧបករណ៍បច្ចេកវិទ្យាដូចជា ស្មាតហ្វូន នាឡិកាឆ្លាតវៃ និងកុំព្យូទ័រ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ ចាប់ពីការទូទាត់ប្រាក់ ការស្កេនឯកសារ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពការរៀន និងការស្រាវជ្រាវ ពិសេសគឺលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរំភើប និងរីករាយចំពោះឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការពង្រឹងសេវាគាំទ្រ ភាពជាដៃគូ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅឆ្នាំ២០២៧ ខាងមុខនេះ កម្ពុជានឹងក្លាយទៅជាប្រទេសទី៤ នៅលើពិភពលោក ដែលមានវត្តមានសាលារៀន Dreamy របស់កូរ៉េ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍កុមារប្រមាណ ៧០លាននាក់នៅសហរដ្ឋអាម៉េរិក ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធី «Trump Accounts» ដែលមានគោលបំណងជួយពួកគេចាប់ផ្តើមសន្សំ និងវិនិយោគសម្រាប់អនាគត