របៀបរៀបចំជីវិតឱ្យមានតុល្យភាព តាមរយៈការបង្កើតទម្លាប់ថែទាំខ្លួនឯង

ការថែទាំខ្លួនឯងមិនមែនជារឿងខ្ជះខ្ជាយពេលវេលានោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឱ្យអ្នកអាចរស់នៅ និងបំពេញការងារបានយ៉ាងល្អប្រសើរបំផុត។ អ្នកជំនាញបានលើកឡើងថា ការយល់ដឹងពីតម្រូវការខ្លួនឯងគឺជាជំហានដំបូង ប៉ុន្តែការអនុវត្តវាឱ្យទៅជាទម្លាប់ពិតប្រាកដ ទើបជាគន្លឹះសំខាន់។

តើអ្វីទៅជាការថែទាំខ្លួនឯង (Self-Care)?

តាមប្រសាសន៍របស់លោកស្រី Kelsey Patel អ្នកជំនាញផ្នែកសុខុមាលភាពបានឱ្យដឹងថា «ការថែទាំខ្លួនឯង គឺការស្ដាប់បង្គាប់រាងកាយ ពិនិត្យមើលស្ថានភាពផ្លូវចិត្ត និងការផ្អាកពីភាពមមាញឹក ដើម្បីឱ្យជីវិតមានតុល្យភាព»។ ការថែទាំខ្លួនឯងមិនមែនមានន័យត្រឹមតែការញ៉ាំអាហារល្អៗ ឬហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំង ការធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ដូចជាការស្តាប់តន្ត្រី ការជួបជុំមិត្តភក្តិ ឬការម៉ាស្សា, ការទទួលខុសត្រូវលើខ្លួនឯង ដែលសូម្បីតែកិច្ចការដែលមិនសូវរីករាយ ដូចជាការសម្អាតផ្ទះ ឬការទៅពិនិត្យសុខភាពប្រចាំឆ្នាំ ក៏រាប់ចូលជាការថែទាំខ្លួនឯងដែរ ព្រោះវាផ្ដល់នូវសេចក្តីសុខក្នុងចិត្តនៅពេលក្រោយ។

ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ដូចជាការស្តាប់តន្ត្រី ការជួបជុំមិត្តភក្តិ ក៏ជាការថែទាំខ្លួនឯងដែរ

ជំហានទាំង ៥ ដើម្បីបង្កើតទម្លាប់ថែទាំខ្លួនឯងឱ្យជាប់លាប់

ដើម្បីឱ្យការថែទាំខ្លួនឯងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ អ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖

១. ស្វែងរកអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ៖ ចូរចាប់ផ្តើមសរសេរបញ្ជីរាយនាមនូវអ្វីៗដែលនាំមកនូវក្ដីសុខដល់អ្នក (ឧទាហរណ៍៖ ពណ៌ដែលអ្នកចូលចិត្ត, ក្លិនក្រអូប, ឬសកម្មភាពកម្សាន្តផ្សេងៗ)។

២. បញ្ចូលសកម្មភាពទាំងនោះទៅក្នុងជីវិតប្រចាំថ្ងៃ ៖ អ្នកមិនចាំបាច់ធ្វើរឿងធំដុំភ្លាមៗនោះទេ។ ចាប់ផ្តើមពីចំណុចតូចៗ ដូចជាការតុបតែងកន្លែងធ្វើការដោយពណ៌ដែលអ្នកចូលចិត្ត ឬការចំណាយពេលខ្លីៗធ្វើរឿងដែលអ្នកស្រឡាញ់។

៣. កំណត់គោលដៅឱ្យច្បាស់លាស់៖ បង្កើតគោលដៅដែលអាចវាស់វែងបាន និងមិនបង្ខំខ្លួនឯងពេក។ ប្រសិនបើអ្នកចង់សម្រាកពីទូរស័ព្ទ ចូរចាប់ផ្តើមត្រឹម ២០ នាទីក្នុងអំឡុងពេលញ៉ាំបាយ រួចសឹមបង្កើនពេលនៅសប្តាហ៍បន្ទាប់។

កំណត់គោលដៅឱ្យច្បាស់លាស់ ដូចជាការសម្រាកពីទូរស័ព្ទជាដើម

៤. ស្វែងរកអ្នកគាំទ្រ៖ ការមានមិត្តភក្តិ ឬក្រុមគ្រួសារដែលចូលចិត្តធ្វើសកម្មភាពដូចគ្នា នឹងជួយឱ្យអ្នកមានកម្លាំងចិត្តអនុវត្តវាបានយូរអង្វែង។

៥. បត់បែនទៅតាមស្ថានភាព៖ តម្រូវការរបស់មនុស្សម្នាក់ៗផ្លាស់ប្តូរទៅតាមពេលវេលា។ បើវិធីសាស្ត្រខ្លះមិនស័ក្តិសមសម្រាប់ពេលនេះ អ្នកអាចកែសម្រួល ឬប្តូរទៅធ្វើអ្វីផ្សេងដែលផ្តល់ផលវិជ្ជមានជាង។

សរុបមកវិញ កាលណាអ្នកថែទាំខ្លួនឯងបានល្អ អ្នកនឹងមានថាមពលកាន់តែច្រើនសម្រាប់ចែករំលែកសេចក្តីល្អ ក្តីមេត្តា និងភាពរឹងមាំទៅកាន់មនុស្សជុំវិញខ្លួន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...