ពង្រឹងសុខុមាលភាពដោយធ្វើយូហ្គា​ និងទទួលទានអាហារល្អៗ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

យូហ្កា ជាបេសកកម្មមួយ ដែលត្រូវការទាំងស្មារតី និងកម្លាំងកាយក្នុងការហាត់ពត់ ដោយមានរួមបញ្ចូលសកម្មភាពមួយចំនួនដូចជា របៀបនៃការដកដង្ហើម ការសមាធិ ឬក៏ការបន្ធូរអារម្មណ៍ ជារួមគឺមានរបៀបបែបបទ និងវិធីសាស្រ្តខុសៗគ្នា ទៅតាមអ្នកជំនាញ តាមតំបន់ និងការជ្រើសរើសរបស់បុគ្គលម្នាក់ៗ ដោយផ្អែកតាមស្ថានភាព និងថាមពលដែលពួកគាត់មាន។

អ្នកគ្រូ វន់ អែម ជាគ្រូបង្វឹកយូហ្គា បាននិយាយថា ភាពចម្រុះនៃការហាត់យូហ្គា មានគោលដៅរួមមួយគឺ ដើម្បីពង្រឹងទៅកាន់សុខុមាលភាព នៃការរស់នៅទាំងក្នុងរយៈពេលខ្លី និងក្នុងរយៈពេលវែង។ ហើយយូហ្គាទៀតសោត បានផ្តល់អត្ថប្រយោជន៍ជារួមដូចជា ធ្វើ​ឱ្យចលនានៃរាងកាយមានតុល្យភាពនិងភាពបត់បែន កាត់បន្ថយស្រ្តេសនិងភាពតានតឹង ពង្រឹងនិងកម្តៅសាច់ដុំរាងកាយ សម្រួលដល់សរសៃឈាមបេះដូង កាត់បន្ថយភាពចុករោយ ជំរុញគុណភាពនៃការគេងនិងអារម្មណ៍ល្អ រួមទាំងរក្សាចិត្ត ឬស្មារតីឱ្យស្ថិតក្នុងបច្ចុប្បន្នភាព។

“របៀបនៃការធ្វើយូហ្គា ជួយឱ្យយើងមានសុខភាពល្អ ទាំងកាយ និងចិត្ត និងរបៀបញាំអាហារដែលកាន់តែជួយឱ្យយើងមានសុខភាពល្អ។ តាមរយៈបទពិសោធន៍ ក្នុងការអនុវត្តន៍យូហ្គាជាមួយយុវជន ជាមួយកុមារ និងអ្នកមានបញ្ហាផ្លូវចិត្ត ក៏ដូចជាការធ្វើការជាមួយមនុស្សទូទៅ និងយូហ្គាដោយខ្សែអង្រឹង ខ្ញុំកាន់តែមើល៍ឃើញពីសារៈសំខាន់របស់យូហ្កា”

អ្នកគ្រូ វន់ អែម ជាគ្រូបង្វឹកយូហ្គា

អ្នកគ្រូ វន់ អែម បន្ថែមថា សុខភាពហិរញ្ញវត្ថុក៏សំខាន់ ក្ដីស្រឡាញ់ក៏សំខាន់ ហើយបញ្ហាផ្លូវចិត្តក៏សំខាន់។ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ តើយើងខ្លួនឯងផ្ទាល់នឹងធ្វើបែបណាដើម្បីឱ្យមានតុល្យភាព? តើយើងនឹងចាប់ផ្តើមពីត្រង់ណា?

អ្នកគ្រូបង្វឹកយូហ្គារូបនេះ ក៏បានរំលេចបន្ថែមអំពីអត្ថប្រយោជន៍ នៃការធ្វើសមាធិបែបខ្លីៗថា គឺមានភាពពាក់ព័ន្ធនឹងសុខុមាលភាព និងសុខភាពផ្លូវចិត្ត ដោយសារតែសមាធិខ្លីៗបានរួមចំណែកក្នុងការគ្រប់គ្រងអារម្មណ៍ ជួយក្នុងការផ្តោត និងការឆ្លុះបញ្ចាំងពីខ្លួនឯងបានច្រើនជាងមុន។

ទន្ទឹមគ្នានោះ អ្នកគ្រូ វន់ អែម ក៏បានលើកឡើងអំពីប្រភេទអាហារ ដែលនាំឱ្យការរស់នៅមានភាពរីករាយផងដែរ។ ដើម្បី​ឱ្យសុខភាពចិត្ត និងកាយ មានភាពរឹងមាំទៅបាន ការបរិភោគអាហារពុំមែនដើម្បីបំពេញចំណង់នៃការឃ្លានតែមួយមុខនោះទេ ហើយការហាត់យូហ្កា ឬហាត់ប្រាណ ក៏ពុំអាចជួយរាងកាយបានទាំងស្រុងដែរ ប្រសិនបើមិនមានការរៀបចំ របបអាហារឱ្យ​ស្របតាមតម្រូវការនៃរាងកាយរបស់មនុស្សម្នាក់ៗ។ អាហារដែលបរិភាគប្រចាំថ្ងៃ ចាំបាច់មានបន្លែបង្ការ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងត្រីសាច់ក្នុងកម្រិតមួយដែលមិនលើសពីតម្រូវការរបស់រាងកាយ ហើយដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព នៃការបរិភោគ គួរមានការពិនិត្យសុខភាព និងការពិគ្រោះជាមួយអ្នកជំនាញ ក៏ដូចជាការសង្កេតទម្លាប់នៃការទទួលទានប្រចាំថ្ងៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *