អនុវត្តគោលការណ៍ស្ដូអ៊ីក ៖ ៤ វិធីរក្សាចិត្តស្ងប់ ក្នុងស្ថានភាពតានតឹង

ការរស់នៅដែលប្រឈមមុខនឹងវិបត្តិ និងបញ្ហាច្រើន តម្រូវឱ្យមនុស្សមានភាពធន់ និងវិន័យផ្លូវចិត្ត។ ការរក្សាភាពស្ងប់ស្ងាត់ នៅអំឡុងពេលមានវិបត្តិ នឹងផ្ដល់ឱកាសឱ្យអ្នកគិត និងដឹងពីរបៀបឆ្លើយតបនឹងស្ថានការណ៍ប្រកបដោយភាពឆ្លាតវៃ ។ ទស្សនវិទូ ស្ដូអ៊ីកបុរាណ បានបង្កើតគោលការណ៍មួយ ដែលជួយអ្នកគ្រប់គ្រងខ្លួនឯង មានសមត្ថភាពវែកញែកប្រកបដោយហេតុផល និងដឹងសក្តានុពលខ្លួនឯង ។ តាមរយៈការអនុវត្តសកម្មភាពមូលដ្ឋាននៃគោលការណ៍ ស្ដូអ៊ីក ចំនួន ៤ អ្នកនឹងអាចឆ្លងកាត់ស្ថានការណ៍ ដែលតានតឹងបានល្អ។

១. មិនអនុញ្ញាតឱ្យមជ្ឈដ្ឋានខាងក្រៅមកឥទ្ធិពលមកលើ ៖ ស្ដូអ៊ីក បានទទួលស្គាល់ថា ព្រឹត្តិការណ៍ដែលកើតមានក្នុងមជ្ឈដ្ឋានខាងក្រៅ គឺជាដំណើរដែលមិនអាចឃាត់បាន ប៉ុន្តែការវិនិច្ឆ័យ និងប្រតិកម្មរបស់យើង គឺស្ថិតក្រោមការគ្រប់គ្រងរបស់យើង។ ឧទាហរណ៍ មានបុគ្គលម្នាក់បើកបរ កាត់មុខអ្នក ស្ទើរតែបង្ករគ្រោះថ្នាក់ដល់អ្នក អំឡុងពេលបើកបរ។ សភាវគតិ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ខឹង និងឃ្នាសចិត្តនឹងបុគ្គលម្នាក់នោះ ដោយសារកាយវិការមិនប្រុងប្រយ័ត្នរបស់គេ ដែលអាចជំរុញឱ្យអ្នកមានកំហឹង ឬបង្ករជម្លោះ។ ប៉ុន្តែ ស្តូអ៊ីក ណែនាំឱ្យអ្នកថយក្រោយមួយជំហាន ដើម្បីទទួលស្គាល់នូវអ្វីដែលបានកើតឡើង ព្រោះតែស្ថានការណ៍ជាក់ស្ដែង ត្រូវឱ្យអ្នកបើកបរនោះត្រូវប្ដូរគន្លងបើកបរភ្លាមៗ។ ដូច្នេះ អ្នកច្បាស់ជាអាចគ្រប់គ្រង របៀបឆ្លើយតបរបស់អ្នកបាន។

២. ផ្ដោតតែលើអ្វីដែលអាចគ្រប់គ្រងបាន ៖ ការព្យាយាមគ្រប់គ្រងអ្វី ដែលមិនស្ថិតក្រោមឥទ្ធិពលរបស់អ្នក គឺជាប្រភពនៃសេចក្ដីទុក្ខ។ ស្ដូអ៊ីក ណែនាំឱ្យអ្នកទទួលស្គាល់ ភាពឥតប្រយោជន៍នៃការព្រួយបារម្ភអំពីទិដ្ឋភាពនៃជីវិត ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក។ ផ្ទុយទៅវិញ សកម្មភាពនេះ បែរជានាំឱ្យខ្ជះខ្ជាយថាមពល មានវិបត្តិផ្លូវចិត្ត និងការថប់បារម្ភទៅវិញ។ អ្វីដែលអ្នកអាចគ្រប់គ្រងបាន មានដូចជា ការគិត អាកប្បកិរិយា ចេតនា និងការខិតខំប្រឹងប្រែង គឺជារឿងសំខាន់ ដែលអ្នកត្រូវផ្ដោត និងយកចិត្តទុកដាក់។ ឧទាហរណ៍ ត្រឡប់ទៅរឿងចរាចរណ៍វិញ អ្នកអាចគ្រប់គ្រងលើការសម្រេចចិត្តអំឡុងពេលបើកបរ របស់អ្នកបាន ប៉ុន្តែអ្នកមិនអាចបង្ខំឱ្យអ្នកដទៃ បើកបរតាមរបៀបអ្នកបាននោះទេ។

៣. បន្ស៊ី ការរំពឹងទុកជាមួយទិដ្ឋភាពជាក់ស្ដែង ៖ ស្តូអ៊ីក កម្រិតការរំពឹងទុក និងការសន្មត់ លើលទ្ធផលអ្វីមួយ ត្រូវផ្អែកលើភាពជាក់ស្ដែង ជាជាងក្ដីសង្ឃឹមដែលមិនសមហេតុផល។ នៅពេលដែលការរំពឹងទុក ស្របគ្នាជាមួយនឹងលទ្ធផលជាក់ស្តែង នឹងជួយឱ្យអ្នកជៀសផុតពីការខកចិត្ត។ ការទទួលស្គាល់លទ្ធផល ធ្វើឱ្យអ្នកមានចិត្តស្ងប់ និងអាចរស់នៅជាមួយសេចក្ដីសុខផ្លូវចិត្ត។

៤. លត់ដំខ្លួន តាមរយៈការមានវិន័យ ៖ គោលការណ៍ស្នូលនៃទស្សនវិជ្ជា ស្តូអ៊ីក គឺការដាក់វិន័យលើខ្លួន​ឯង ព្រោះវិន័យនាំមកនូវ ជំនាញ និងភាពប៉ិនប្រសប់ លើកិច្ចការអ្វីមួយ, ជាពិសេស នាំឱ្យអ្នកក្លាយជាបុគ្គល ដែលមានតម្លៃ និងសេចក្ដីថ្លៃថ្នូរ។ ការរស់នៅជាមួយវិន័យ នឹងធ្វើឱ្យអ្នកក្លាយជាបុគ្គល មានភាពចាស់ទុំ។ ដោយឡែក វិន័យក្នុងការគិត និងសម្រេចចិត្ត នឹងធ្វើឱ្យអ្នកដឹងអំពី វិធីក្នុងការឆ្លើយតបនឹងស្ថានការណ៍ជីវិតបានល្អ ព្រោះអ្នកមានជំហរ និងលំនឹងចិត្ត ដែលអាចឆ្លើយតបនឹងស្ថានការណ៍បានត្រឹមត្រូវ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...