សហព័ន្ធសេវាអប់រំ​នៅ​កម្ពុជា បង្ហាញបេសកកម្ម៤ ក្នុងការ​ចូលរួម​លើក​ស្ទួយ​វិស័យអប់រំ និង​បណ្តុះបណ្តាលធនធាន​មនុស្ស​នៅ​កម្ពុជា

ជាការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស​ដែលមាន​សមត្ថភាព​សម្រាប់អនាគត​របស់​ប្រទេស​ សហព័ន្ធសេវាអប់រំ​នៅ​កម្ពុជា បានបង្ហាញអំពីបេសកកម្មចម្បងរបស់ខ្លួនចំនួន៤ ក្នុងការចូលរួមលើក​ស្ទួយ​វិស័យអប់រំ​នៅ​កម្ពុជា និង​ការ​បណ្តុះបណ្តាលធនធាន​មនុស្ស ដែលត្រូវចាត់ទុកថា ជាទុនដ៏សំខាន់​ក្នុងការ​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មានការ​រីកចម្រើន​យ៉ាង​ប្រសើរ ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា មានប្រសាសន៍ថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ត្រូវបានបង្កើតឡើង នាដើមឆ្នាំ២០២០ ក្រោមចក្ខុវិស័យចង់ឃើញ ធនធានមនុស្សនៅប្រទេសកម្ពុជាមានចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំកាន់តែខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះ បេសកកម្មចំបងៗរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាមានដូចជា៖

  • ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំចំណេះទូទៅ ការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវះ ចំណេះដឹងសហគ្រិនភាព ចំណេះដឹងហិរញ្ញវត្ថុ ចំណេះដឹងបច្ចេកវិទ្យា និងការអប់រំភាពជាអ្នកដឹកនាំ
  • ប្រមូលផ្តុំគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធបង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់ការអប់រំ និងបណ្តុះបណ្តាល ដើម្បីការរីកចម្រើនលើគុណភាពធនធានមនុស្សដែលគាំទ្រ និងឆ្លើយ តបល្អតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
  • ស្រាវជ្រាវ និងចែករំលែកចំណេះដឹងអប់រំ ព័ត៌មានទីផ្សារការងារ តម្រូវការចំណេះជំនាញនានា ដែលប្រទេសជាតិត្រូវការនាពេលអនាគត
  • ពង្រឹងចំណេះដឹង និងជំនាញគ្រូបង្រៀន គ្រូបណ្តុះបណ្តាល និងអ្នកអប់រំទូទៅ ដើម្បីធានាបាននូវលទ្ធផលការសិក្សាខ្ពស់របស់សិស្សានុសិស្ស និស្សិត និងសិក្ខាកាម ។

គួរ​បញ្ជាក់ដែរថា មកដល់បច្ចុប្បន្ននេះសហព័ន្ធសេវាអប់រំនៅកម្ពុជាមានសមាជិក ចំនួន ១៣០ ស្ថាប័ន ដែលរួមមានសាលារៀនជាតិ និងអន្តរជាតិ ស្ថាប័នបណ្តុះបណ្តាល ក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ អង្គការគាំទ្រវិស័យអប់រំ និងក្រុមហ៊ុនមួយចំនួនទៀតដែលផ្តល់សេវាគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សមានបុគ្គលិកអប់រំ និង គ្រូបង្រៀនសរុបជាងប្រាំមួយពាន់ (៦,០០០) នាក់ និងសិស្សជាងមួយម៉ឺន (១០០,០០០) នាក់។

ជាមួយគ្នានេះ បើតាមលោក គង់ សំនៀង សហព័ន្ធសេវាអប់រំ​នៅកម្ពុជា ក៏នគ្រោងនឹង​អនុវត្ត​ផែនការ​សកម្មភាព​ចំនួន៩បន្ថែមទៀត ដើម្បីចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្សរបស់រាជរដ្ឋាភិបាល ដូចជា ៖

  • ប្តេជ្ញាចូលរួមបង្កើនស្នាដៃក្នុងការគ្រប់គ្រងសាលារៀន និងបង្រៀនឱ្យកាន់តែមានប្រសិទ្ធិភាពដើម្បីជំរុញលទ្ធផលសិក្សាសិស្សកាន់តែប្រសើរ ដោយផ្តោតលើគុណភាពអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
  • ចូលរួមជាមួយរាជរដ្ឋាភិបាល និងគាំទ្រក្នុងការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សានៅគ្រប់កម្រិត និងការបង្កើតបរិយាកាសល្អ សម្រាប់ការសិក្សាពេញមួយជីវិត ដោយផ្តោតលើការពង្រឹងសមិទ្ធិផលដែលមានស្រាប់ និងជំរុញឱ្យមានការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធិភាពគ្រប់គ្រង ព្រមទាំងជំរុញការចូលរួម និងភាពជាម្ចាស់ការរបស់មាតា បិតា សហគមន៍ និងវិស័យឯកជនផងដែរ
  • លើកទឹកចិត្ត និងជំរុញឱ្យមានការកែលម្អលើទំនើបកម្មក្នុងវិស័យអប់រំជាពិសេសឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលតាមសាលារៀន និងជំរុញក្នុងការចាប់យកមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា ដែលហៅកាត់ថា STEAM
  • គាំទ្រនិងជំរុញលើការយកចិត្តទុកដាក់បង្កើនសីលធម៍ និងឥរិយាបថល្អដល់សិស្សានុសិស្ស
  • ជំរុញ និងផ្តោតលើការអភិវឌ្ឃជំនាញយុទ្ធសាស្រ្ត ជំនាញការត្រិះរិះបែបស៊ីជម្រៅ លើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្ត ព្រោះជំនាញទាំងនេះគឺពិតជាមានសារៈសំខាន់សម្រាប់ទាំង វិស័យរដ្ឋ និងឯកជន
  • លើកទឹកចិត្តឱ្យមានឱកាសចុះហ្វឹកហាត់ការងារកាន់តែទូលំទូលាយសម្រាប់សិស្សានុសិស្សដើម្បី ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនអត្រាការងារក្នុងស្រុក
  • គាំទ្រការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន និងវិធីសាស្រ្តបង្រៀន ព្រមទាំងការបន្តលើកកម្ពស់ជីវភាព និងគុណតម្លៃ បុគ្គលិកសិក្សា គ្រប់កម្រិត
  • គាំទ្ររាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញ TVET និងគួរចាប់ផ្តើមតាំងពីកម្រិតអនុវិទ្យាល័យឡើងទៅដោយអាចតម្រង់ទិស និងផ្តល់ឱកាសឱ្យសិស្សបានរកឃើញនូវជំនាញដែលពួកគេពេញចិត្ត និងសាកសមតាមសម្ថភាពរបស់ពួកគេ
  • គាំទ្រគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូរសំខាន់បំផុតក្នុងការបង្កើតការងារ បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្ត ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកល៕



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...