ទម្លាប់៤ដែលគួរចៀសវាង ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឌីជីថល

អ៊ីនធឺណិត បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការរស់នៅរបស់មនុស្សក្នុងពេលបច្ចុប្បន្ន។ បើទោះជាវត្តមានរបស់អ៊ីនធឺណិតផ្ដល់អត្ថប្រយោជន៍ច្រើន ប៉ុន្តែវាក៏អាចបង្ករជាហានិភ័យផងដែរ ដូច្នេះយើងត្រូវដឹងអំពីរបៀបប្រើប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព។

យោងតាម WE Forum បានបង្ហាញពីទម្លាប់ចំ​នួន ៤ ដែលគួរជៀសវាង ដើម្បីគ្រប់គ្រងសុវត្ថិភាពឌីជីថល។

១. ការធ្វេសប្រហែសលេខកូដសម្ងាត់ ៖ នេះគឺជាកំហុសមួយដែលមើលទៅសាមញ្ញ ប៉ុន្តែវាប៉ះពាល់ខ្លាំងដល់ការរក្សាសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត។ ការធ្វេសប្រហែសនោះអាចជា ការប្រើលេខកូដសម្ងាត់តែមួយសម្រាប់ធ្វើការ និងអ៊ីម៉ែលផ្ទាល់ខ្លួន វាប្រៀបដូចជាអ្នករក្សាទុកទិន្នន័យសំខាន់ៗក្នុងហានិភ័យដែរ។ នៅពេលដែលនរណាម្នាក់ដឹងពីលេខកូដសម្ងាត់នេះ គេអាចលួចទិន្នន័យរបស់អ្នកទាំងនៅកន្លែងធ្វើការ និងជីវិតផ្ទាល់ខ្លួន។ ហេតុនេះ អ្នកជំនាញណែនាំឱ្យអ្នកប្រើប្រាស់មិនគួរចែករំលែកលេខសម្ងាត់របស់ខ្លួនទៅនរណាម្នាក់ឡើយ។ ក្រៅពីនេះ អ្នកប្រើគួរបង្កើតលេខកូដដែលមានសុវត្ថិភាពខ្ពស់ យ៉ាងហោចណាស់មានតួរអក្សចំនួន១២ ដែលមានទាំងអក្សរធំ អក្សរតូច លេខ និងតួរអក្សរពិសេស។ ម្យ៉ាងទៀត គួរផ្លាស់ប្ដូរលេខកូដនោះ ជារៀងរាល់ ៤ ទៅ៦ខែម្ដង។

២. មិនធ្វើបច្ចុប្បន្នភាព Software ៖ ប្រព័ន្ធ និងឧបករណ៍ប្រើប្រាស់ទាំងអស់ តម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីពង្រឹង និងកែតម្រូវចំណុចខ្វះខាតមួយចំនួនរបស់ប្រព័ន្ធ។ ក្រៅពីនេះ វាក៏ជួយពង្រឹងសុវត្ថិភាពប្រព័ន្ធទៀតផង។ ការមិនខ្វាយខ្វល់ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ក៏ជាមូលហេតុមួយ ដែលនាំឱ្យមានការវាយប្រហារ ឬលួចទិន្នន័យនៅបណ្ដាញឌីជីថលដែរ ។ ដូច្នេះ សូមកុំភ្លេចធ្វើបច្ចុប្បន្នភាព ឧបករណ៍ប្រើប្រាស់ជាប្រចាំ ដើម្បីការពារខ្លួនពីការវាយប្រហារផ្សេងៗ។

៣. ការប្រើសេវាអ៊ីនធឺណិតសាធារណៈ ៖ ការប្រើសេវាអ៊ីនធឺណិតនៅតាមទីសាធារណៈដូចជា នៅតាមភោជនីយដ្ឋាន ស្ថានីយ៍រថភ្លើង សណ្ឋាគារ និងទីប្រជុំជនផ្សេងៗ បានក្លាយជាទៅរឿងធម្មតាសម្រាប់សាធារណជន។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពឌីជីថល បានបង្ហាញថា ការប្រើបណ្ដាញអ៊ីនធឺណិតសាធារណ​ជនបែបនេះ គឺមិនមានសុវត្ថិភាពឡើយ។ ជាពិសេស គួរជៀសវាងការបញ្ចូលលេខកូដសម្ងាត់ ឬប្រើកម្មវិធីទូរស័ព្ទដែលផ្ទុកទិន្នន័យសំខាន់ៗដូចជា វេទិការបង់ប្រាក់ ឬការចូលប្រើប្រាស់សេវាធនាគារជាដើម។

៤. ទទួលយកគោលការណ៍ផ្សេងៗ ដោយមិនអានលក្ខខណ្ឌ៖ ក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ជានិច្ចជាកាលគេប្រើកម្មវិធីទូរស័ព្ទ ឬវេទិកាដែលមានប្រជាប្រិយភាពមួយចំនួន ដើម្បីចែករំលែក ឬផ្ញើទៅកាន់អ្នកប្រើ ដោយមានបង្កប់នូវឃ្លាមួយចំនួន ដែលអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិគ្រប់គ្រង ប្រមូល និងផ្ទេរទិន្នន័យ។ ដូច្នេះ ដើម្បីការពារពីការវាយប្រហារផ្សេងៗ អ្នកប្រើប្រាស់គួរចំណាយពេលអាន និងស្វែងយល់ពីលក្ខខណ្ឌមួយចំនួន ដើម្បីចុចលើតំណភ្ជាប់ ឬទាញយកកម្មវិធីអ្វីមួយ។

ជារួម ចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺពិតជាមានសារៈសំខាន់ ក្នុងការជួយការពារអ្នកប្រើប្រាស់ពីក្រុមអ្នកវាយប្រហារតាមអ៊ីនធឺណិត។ ដូច្នេះ យើងត្រូវរួបរួមសហការគ្នា ក្នុងការជំរុញឱ្យមានអប់រំអំពីចំណេះដឹងឌីជីថល ទៅកាន់​សាធារណជនឱ្យមានកាន់តែទូលំទូលាយ ដើម្បីធានាបានថា អ្នកប្រើប្រាស់បណ្ដាញឌីជីថល អាចការពារខ្លួនពីការវាយប្រហារ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)