ភ្នំពេញ ៖ អាណាព្យាបាលទាំងអស់តែងតែការពារកូនៗរបស់ខ្លួនមិនឱ្យជួបប្រទះនឹងបញ្ហាតូចធំផ្សេងៗ មិនថាតែស្រមោច ឬមូសខាំ កើតកន្ទួលរមាស់ជាដើម។ ម៉្យាងទៀត ដោយសារខ្លាចមានបញ្ហាធំប៉ះពាល់ដល់កូន ឪពុកម្ដាយភាគច្រើនក៏រួសរាន់បញ្ជូនកូនទៅកាន់មន្ទីរពេទ្យថែមទៀតផង។
ជាធម្មតារបួសនៅខាងក្រៅអាចនឹងឆាប់ដឹង ឆាប់មើលឃើញ និងងាយព្យាបាលបានទាន់ពេលវេលា។ ប៉ុន្តែវាខុសគ្នានៅពេលដែលក្មេងៗចាប់ផ្ដើមមានអាការៈមិនប្រក្រតី មិនថានៅសាលា ជាមួយមិត្តភក្ដិ លោកគ្រូអ្នកគ្រូ ឬនៅផ្ទះជាមួយក្រុមគ្រួសារ។ អាការៈទាំងអស់នេះអាចធ្វើឱ្យអាណាព្យាបាលពិបាកយល់ ថាតើកូនៗរបស់ពួកគាត់មានបញ្ហាអ្វី ហើយតើពួកគាត់អាចធ្វើអ្វីបានដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។
ក្នុងចំណោមកុមារ ៥នាក់ អាចនឹងមានម្នាក់ដែលមានជំងឺផ្លូវចិត្ត ឬអាកប្បកិរិយាមិនប្រក្រតី។ រោគសញ្ញាខាងក្រោមនេះ អាចបង្ហាញពីបញ្ហាដែលត្រូវការដំណោះស្រាយជាពិសេស ក្រោមការយកចិត្តទុកដាក់បំផុត ៖
1. កូនជួបភាពលំបាកច្រើននៅសាលា។
2. កូនចាប់ផ្ដើមចេះវាយ ឬធ្វើបាបក្មេងៗដទៃទៀត។
3. កូនប៉ុនប៉ងធ្វើបាបខ្លួនឯង។
4. កូនចាប់ផ្ដើមគេចចេញពីរង្វង់មិត្តភក្តិ និងក្រុមគ្រួសារ។
5. ក្នុងរយៈពេលថ្មីៗនេះ អារម្មណ៍គាត់ផ្លាស់ប្ដូរចុះឡើងខុសពីធម្មតា។
6. អារម្មណ៍គាត់រំជើបរំជួលខ្លាំង ដូចជា ភ័យខ្លាំង សប្បាយ អររំភើបខ្លាំង ជាដើម។
7. កូនខ្សោយកម្លាំងកាយ និងកម្លាំងចិត្ត។
8. កូនពិបាកផ្ចង់អារម្មណ៍ធ្វើអ្វីមួយ។
9. គាត់គេងមិនលក់ ឬក៏គេងយល់សប្ដិមិនល្អ។
10. គាត់ចាប់ផ្ដើមមានការត្អូញត្អែរជាច្រើន។
11. កូនចាប់ផ្ដើមលែងខ្វល់ លែងស្រលាញ់ខ្លួនឯង។
12. កូនឈ្លក់វង្វេងនឹងទម្ងន់ និងរូបរាងខ្លួនឯង។
13. គាត់ចាប់ផ្ដើមបរិភោគច្រើន ឬតិចជាងធម្មតា។
តាមរយៈការកត់សម្គាល់ពីបញ្ហាទាំងអស់នេះ អាណាព្យាបាលទាំងអស់អាចសង្កេតពីការប្រែប្រួលនៃអាកប្បកិរិយារបស់កូន និងអាចចាប់ផ្ដើមរកវិធីដើម្បីព្យាបាលពួកគាត់បាន ដោយមានការជួបជាមួយនឹងចិត្តវិទូកុមារ ក៏ដូចជាអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យនេះ។
ក្នុងនាមជាអាណាព្យាបាល អ្នកត្រូវឧស្សាហ៍តាមដាន និងយកចិត្តទុកដាក់លើការប្រែប្រួលរបស់កូន។ មើលថែខ្លួនឯង និងនៅតែរឹងមាំដើម្បីពួកគាត់ ហើយអាចបង្កើតទំនាក់ទំនងជាមួយគ្រួសារផ្សេងទៀតដែលជួបប្រទះបញ្ហាដូចគ្នា ដែលអាចជួយអ្នកឲ្យមានអារម្មណ៍ថា អ្នកមិនមែនមានតែម្នាក់ឯងទេ ដែលជួបបញ្ហាទាំងនេះ។
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…