អូទីស្សឹម

សញ្ញាសង្ស័យបីនេះ អាចបង្ហាញថាកុមារមានបញ្ហា អូទីស្សឹម

ហេតុអ្វីបានជាកុមារមានបញ្ហា អូទីស្សឹម ? សំណួរនេះជាចំណោទមួយដែលម្តាយឪពុកជាច្រើននាពេលបច្ចុប្បន្ន តែងបារម្ភជារឿយៗពីការវិវត្តន៍ប្រាជ្ញានិងស្មារតីកូនរបស់ខ្លួនជានិច្ច។ ទន្ទឹមគ្នានេះ ក៏បារម្ភដែរថា តើកូនរបស់ខ្លួនអាចមានបញ្ហានេះដែរទេ? បើមានតើអនាគតកូននឹងទៅជាយ៉ាងណា? ចម្លើយខ្លីនៃសំណួរនេះ គឺឪពុកម្តាយវ័យក្មេងចាំបាច់ត្រូវឈ្វេងយល់បញ្ហានេះឱ្យបានស៊ីជម្រៅពីអូទីស្សឹម។

មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម នៅតែអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ។ តាមការសិក្សារបស់បណ្តាញអូទីស្សឹមកម្ពុជា បានឱ្យដឹងថា កុមារមានបញ្ហាអូទីស្សឹមនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានចំនួនប្រមាណ ៣ម៉ឺននាក់ (ប៉ានប្រមាណ) ហើយកុមារទាំងនោះ ត្រូវការការអប់រំឥរិយាបថ និងអប់រំបំណិនជីវិត​។

អូទីស្សឹម
លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍មានប្រសាសន៍ មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម

នេះបើតាម លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ កំពុងជួយដល់កុមារមានបញ្ហាអូទីស្សឹម តាមរយៈការអប់រំដល់កុមារនៅសាលារៀនមួយ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ មានប្រសាសន៍ថា សញ្ញាសង្ស័យចំនួនបីដែលអាចសង្កេតនិងសម្គាល់បានថា កុមារនឹងអាចមានបញ្ហាអូទីស្សឹម ៖

គឺទី១ របៀបទំនាក់ទំនងសង្គមរបស់កុមារ គឺកុមាររស់នៅមិនសូវមានទំនាក់ទនង ហាក់ដូចជាឃ្លាតឆ្ងាយពីម្តាយឪពុក មិនចូលចិត្តមើលមុខម្តាយឪពុកចំ និងមិនខ្វល់ខ្វាយពីអ្វីដែលនៅជុំវិញខ្លួន។

ទី២ កុមារខ្សត់ភាសា ចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី (ក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន២៥% គឺមិននិយាយស្តី ឬខ្លះទៀយពេលនិយាយមិនមានគោលដៅច្បាស់លាស់ ប្រយោគដាច់ៗ មិនអាចយល់បាន ឬកុមារខ្លះនិយាយដដែលៗ)។

ទី៣ អាកប្បកិរិយាកុមារ មានចរឹកឆេវឆាវ ឆាប់ខឹងឆាប់បាត់ ពេលខ្លះមិនមានប្រតិកម្មនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) កុមារមិនដឹងពីរសអាហារ ដើរចង្អើតជើង លេងអ្វីដដែលៗ និងសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័ស។ ប៉ុន្តែលក្ខណៈដែលអាចសម្គាល់បានថា កុមារមានបញ្ហាអូទីស្សឹមពិតប្រាកដ គឺត្រូវឆ្លងកាត់អ្នកជំនាញវាយតម្លៃស្ថានភាពកុមារជាក់ស្តែង។

“កុមារអូទីស្សឹម ខុសពីកុមារខ្សោយសតិបញ្ញា។ កុមារខ្សោយសតិបញ្ញា អាចចាត់ទុកជាពិការ តែកុមារអូទីស្សឹមមិនមែនជាជនពិការនោះទេ។ អូទីស្សឹម មិនអាចព្យាបាលបានទេ ប៉ុន្តែអាចជួយកុមាបានតាមរយៈការអប់រំនិងកាត់បន្ថយឥរិយាបថកុមារ”

លោក ចាន់ សារិន
អូទីស្សឹម

គួរកត់សម្គាល់ថា ការកំណត់ថា កុមារមានបញ្ហាអូទីស្សឹម (Autism) ត្រូវបានកំណត់និងរកឃើញដំបូងបង្អស់ក្នុងពិភពលោក នៅឆ្នាំក្នុង ១៩៤៣ ដោយលោក Leo Kanner អ្នកចិត្តសាស្ត្រកុមារ នៅសាកលវិទ្យាល័យ Johns Hopkins University School សហរដ្ឋអាម៉េរិក។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២០ នេះ មូលហេតុបង្កឱ្យកុមារមានបញ្ហាអូទីស្សឹម មិនទាន់មានអ្នកវិទ្យាសាស្ត្ររកឃើញច្បាស់លាស់នោះទេ។

នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍បានបន្តនិយាយថា តាមការស្រាវជ្រាវក្នុងពិភពលោក ឆ្នាំ២០០៣ ក្នុងចំណោមកុមារ ១ពាន់នាក់ មានកុមារបីទៅបួននាក់ប៉ុណ្ណោះដែលមានបញ្ហាអូទីស្សឹម។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្នុងចំណោមកុមារ ១ពាន់នាក់ មានបញ្ហាអូទីស្សឹមពី ១០ ទៅ ១៥ នាក់ដែលចំនួននេះកើនឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្រកំពុងតែឆ្ងល់ថា តើហេតុអ្វីបានជាបញ្ហាកុមារអូទីស្សឹម មានការកើនឡើងយ៉ាងដូច្នេះ។

អូទីស្សឹម

ខណៈមិនទាន់មានហេតុផលបញ្ជាក់ថា កុមារអូទីស្សឹម មានបញ្ហាបណ្ដាលមកពីអ្វីឲ្យបានច្បាស់លាស់ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានសន្និដ្ឋានថា មូលហេតុបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម ប្រហែល ១៥ភាគរយបណ្ដាលមកពីកត្តាហ្សែនម្តាយឪពុក (តំណពូជ) និងមួយផ្នែកទៀតបណ្ដាលមកពីកត្តាបរិស្ថាននៅជុំវិញខ្លួនរស់នៅរបស់កុមារ ដូចជាទម្លាប់ទុកកូនចោល ឬឱ្យកូនលេងតែឯង និងបណ្តោយឱ្យកុមារប្រើប្រាស់ឧបរណ៍ស្មានហ្វូនជ្រុលហួសជាដើម។

អូទីស្សឹម

លោក ចាន់ សារិន មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖

“ប្រសិនបើមិនគិតដល់កុមារដែលមានបញ្ហាអូទីស្សឹម កុមារទាំងនោះនឹងបាត់បង់ឱកាសយ៉ាងច្រើនក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន នឹងបង្កការលំបាកយ៉ាងច្រើនដល់សង្គម ឬអាចនិយាយម្យ៉ាងទៀតថា ជាបន្ទុកនៅក្នុងសង្គម។ នោះសង្គមចាត់ទុកពួកគេ គឺជាមនុស្សដែលឆ្កួតលីលា ផាត់ពួកគេចោល ហើយបញ្ហានេះមិនត្រូវបានដោះស្រាយឡើយ។ ដូច្នេះ ការជួយសង្គ្រោះកុមារអូទីស្សឹម គឺជាការផ្តល់ឱកាសឱ្យពួកគេអភិវឌ្ឍន៍សមត្ថភាពខ្លួនបានល្អប្រសើរនៅថ្ងៃអនាគត”

អ្នកជំនាញខាងអប់រំកុមារខាងលើមានប្រសាសន៍បញ្ជាក់ថា ឳពុកម្តាយវ័យក្មេង យុវជន ឬម្តាយឪពុក មិនគួរព្រួយបារម្ភពីបញ្ហាអូទីស្សឹមខ្លាំងពេកនោះទេ ប៉ុន្តែត្រូវស្វែងយល់ព័ត៌មានអំពីអូទីស្សឹមស៊ីជម្រៅ និងយកចិត្តទុកដាក់ថែទំាសុខភាពឱ្យបានល្អ។​ លោកថា ការថែទាំសុខភាពទារក និងស្ត្រីជាម្តាយក្នុងដំណាក់កាលមានផ្ទៃពោះ ជាចំណែកសំខាន់ដែលត្រូវ​យកចិត្តទុកដាក់ជាចម្បង៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុម Xin Mu Tu Dui ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន ២០២៦

ក្រុមបេក្ខជន 新睦途队 (Xin Mu Tu Dui) បានដណ្តើមជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «ការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន ២០២៦»
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ស្រ្តីឆ្នើមកម្ពុជា ឈ្នះពានរង្វាន់ផ្នែក «សមភាពយេនឌ័រ និងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន» ក្នុងឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ឆ្នាំ២០២៦

ស្រ្តីឆ្នើកម្ពុជា លោកស្រី ហ៊ាង អូមួយ បានទទួលជ័យលាភីពានរង្វាន់ពិសេសផ្នែក «សមភាពយេនឌ័រ និងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន» (ASEAN Gender Equality
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទក្រុមប្រឹក្សាវិទ្យាសាស្ត្រអាស៊ីលើកទី២៥ ផ្តោតលើអភិបាលកិច្ច AI និងបរិវត្តកម្មឌីជីថល

ប្រតិភូវិទ្យាសាស្ត្រប្រមាណ ២០០រូប មកពីបណ្តាប្រទេសក្នុងតំបន់ កំពុងជួបជុំគ្នានៅលើទឹកដីខេត្តសៀមរាប ក្នុងសន្និសីទក្រុមប្រឹក្សាវិទ្យាសាស្ត្រអាស៊ីលើកទី២៥ (SCA)
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

កូរ៉េខាងត្បូងផ្អាកជើងហោះហើរទូទាំងប្រទេស ៣៥នាទី ដើម្បីសម្រួលដល់ការប្រឡងថ្នាក់ជាតិរបស់សិស្ស

រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្អាករាល់ការហោះហើរឡើង និងចុះចតរបស់យន្តហោះនៅទូទាំងប្រទេសរយៈពេល ៣៥នាទី ដើម្បីកាត់បន្ថយសំឡេងរំខាន និងបង្កលក្ខណៈ
ព្រឹត្តិការណ៍, អប់រំកុមារតូច

តិចនិក Play Pocket ៖ ជួយកាត់បន្ថយភាពរញ៉េរញ៉ៃក្នុងផ្ទះ និងបង្កើនភាពជឿជាក់ដល់កុមារ

បន្ទប់ដែលមានប្រដាប់ប្រដាក្មេងលេងច្រើនពេក អាចធ្វើឱ្យកុមារបែកអារម្មណ៍ និងពិបាកផ្តោតអារម្មណ៍ ហើយ​ជាមួយ​គ្នាបើគ្មានកន្លែងទុកដាក់ច្បាស់លាស់ទេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

Columbia ផ្តល់អាហារូបករណ៍ផ្នែកស្រាវជ្រាវកម្រិតខ្ពស់

វិទ្យាស្ថាន Italian Academy របស់សាកលវិទ្យាល័យ Columbia ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវលំដាប់អន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងការងារ ៖ កម្ពុជាកំពុងកសាងប្រព័ន្ធ TVET ដ៏ទំនើប ដែលផ្តល់សមត្ថភាព និង​ជំនាញដល់យុវជន

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា កម្ពុជាកំពុងកសាងប្រព័ន្ធ TVET ដ៏ទំនើបមួយដែល
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អគ្គិសនីកម្ពុជាបន្ថែមថវិកាប្រមាណ ១.១ លានដុល្លារ ដើម្បីបង្កើនឱកាសយុវជនកម្ពុជាសិក្សាវិស្វកម្មនៅអឺរ៉ុប

អគ្គិសនីកម្ពុជា (EDC) នឹងរួមចំណែកថវិកាបន្ថែមចំនួន ១លានអឺរ៉ូ (ប្រមាណ ១.១ លានដុល្លារអាម៉េរិក) ទៅក្នុងកម្មវិធី Choose Europe for Science

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon