យន្តហោះដើរដោយថាមពលអគ្គិសនី Wright I នឹងប្រតិបត្តិការដំបូងនៅឆ្នាំ២០៣០

ក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីឈ្មោះ Wright Electronic បានបង្ហាញគម្រោងផលិតយន្តហោះដើរដោយថាមពលអគ្គិសនីជិតហើយរួចរាល់ សម្រាប់ប្រតិបត្តិការហោះហើរដំបូងនៅឆ្នាំ២០៣០ និងអាចដឹកអ្នកដំណើរបាន ១៨៦នាក់ ។ យន្តហោះអគ្គិសនីនេះ មានឈ្មោះថា Wright I នឹងក្លាយទៅជាយន្តហោះដើរដោយថាមពលអគ្គិសនីដំបូងគេបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ។

ក្រុមអ្នកជំនាញផលិតយន្តហោះនេះ បានឱ្យដឹងថា Wright I បញ្ចូលថាមពលអគ្គិសនីម្តងមានសមត្ថភាពហោះហើរបានចម្ងាយ ១,២៨៧ គីឡូម៉ែត្រ អាចប្រឈមនឹងសម្ពាធអាកាសធាតុគ្រប់ស្ថានការណ៍ អាចកាត់បន្ថយសំឡេងម៉ាស៊ីនរហូតទៅដល់ ២០ភាគរយ តិចជាងសំឡេងរំខានបង្កឡើងដោយម៉ាស៊ីនយន្តហោះនាពេលបច្ចុប្បន្ន ។

អ្នកជំនាញរបស់ Wright Electronic បានបន្តទៀតថា ពិភពលោកកំពុងរង់ចាំវត្តមានយន្តហោះទំនើបដើរដោយថាមពលអគ្គិសនីនេះ ហើយតាមរយៈប្រតិបត្តិការហោះហើយរបស់ Wright I នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ខ្លាំងដល់បរិស្ថានពិភពលោក និងកាត់បន្ថយការបញ្ចេញផ្សែងកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស ។ អ្វីដែលកត់សម្គាល់ វិស័យគមនាគមន៍ផ្លូវអាកាសនាពេលបច្ចុប្បន្នកំពុងបញ្ចេញឧស្ម័នពុលកាបូនឌីអុកស៊ីតប្រមាណ ២.៥ភាគរយនៃឧស្ម័នពុលទាំងអស់ចូលបរិយាកាសពិភពលោកជារៀងរាល់ថ្ងៃ ។

សូមបញ្ជាក់ថា មកដល់ពេលនេះម៉ាស៊ីនយន្តហោះ Wright I កំពុងអភិវឌ្ឍហើយគ្រោងចាប់ផ្តើមសាកល្បងនៅលើដីផ្ទាល់នៅក្នុងឆ្នាំ២០២១ នេះ ដោយសង្ឃឹមថានឹងអាចសាកល្បងហោះនៅលើអាកាសត្រឹមឆ្នាំ២០២៣ ខណៈផែនការរបស់ក្រុមហ៊ុន Wright Electronic នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីឆ្នាំ ២០៣០ ខាងមុខ ។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...