ប៉ូឡូញ៖ “Somewhere out there the world must have an end.” “ទីកន្លែងដែលយើងបានចាកចេញទៅហើយ ទីនោះហើយគឺចុងបញ្ចប់នៃពិភពលោក” ជាឃ្លារបស់ម្ចាស់ពានរង្វាន់ណូប៊ែលអក្សរសិល្ប៍ ផ្នែកកំណាព្យឆ្នាំ១៩៩៦ ។ ក្នុងដំណើរជីវិតជាអ្នកអក្សរសិល្ប៍ អ្នកស្រី Wislawa Szymborska មានអាជីពជាអ្នកនិពន្ធកំណាព្យ និងជាអ្នកនិពន្ធអត្ថបទអក្សរសិល្ប៍ អ្នកស្រីឈ្នះពានរង្វាន់ Goethe ក្នុងឆ្នាំ១៩៩១ និងពានរង្វាន់ Herder ក្នុងឆ្នាំ១៩៩៥ ថែមទៀត និងឈ្នះពានរង្វាន់ណូបែលអក្សរសិល្ប៍ឆ្នាំ ១៩៩៦ ។

មុនពេលទទួលបានពាន អ្នកស្រី Wislawa បានប្រឡូកយ៉ាងជោគជាំក្នុងវិស័យជាអ្នកនិពន្ធកំណាព្យ និងជាអ្នកនិពន្ធអត្ថបទអក្សរសិល្ប៍។ តួយ៉ាងដូចជា នៅក្នុងអំឡុងឆ្នាំ ១៩៥៣-១៩៨១ អ្នកស្រីគឺជាអ្នកនិពន្ធកំណាព្យ និងជាអ្នកនិពន្ធអត្ថបទអក្សរសិល្ប៍នៅទីក្រុង Kraków ប្រទេសប៉ូឡូញ នៅកាសែតផ្សាយប្រចាំសប្តាហ៍ “Zycie Literackie” ឬជាភាសាអង់គ្លេស (Literary Life) ។ ក្រោយមកអ្នកស្រីបានបោះពុម្ពសៀវភៅ “Lektury nadobowiazkowe” ដែលទទួលការគាំទ្រច្រើនរហូតដល់មានការបោះពុម្ភផ្សាយដល់បួនដង ។
មិនត្រឹមតែមានជាស្នាដៃសៀវភៅទេ អ្នកស្រី Szymborska បានបោះពុម្ភផ្សាយកម្រងកំណាព្យ១៦ Dlatego żyjemy (That is what we are living for) ជាភាសាប៉ូឡូញ និងបកប្រែជាភាសាបារាំង ។ ដោយសារតែកំណាព្យនេះ មានតម្លៃជាសាកល ក៏បោះពុម្ពផ្សាយក៏បន្តទៅកាន់ពិភពលោក ផ្តើមចេញពី ភាសាអង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត អ៊ីតាលី ដាណឺម៉ាក ហេព្រើរ ហុងគ្រី ឆេក ស្លូវ៉ាគី ព្រមទាំងបានបោះពុម្ពផ្សាយជាកំណាព្យប៉ូឡូញថែមទៀត ។

នៅពេលសង្គ្រាមលោកលើកទី២ ផ្ទុះឡើង ក្នុងឆ្នាំ ១៩៣៩ អ្នកស្រី Wislawa នៅតែបន្តការសិក្សានៅក្រោមដី ដើម្បីគេចពីការទំលាក់គ្រាប់។ ហើយចាប់តាំងពីឆ្នាំ ១៩៤៣ អ្នកស្រីក្លាយជាបុគ្គលិកផ្លូវដែក ដើម្បីគេចពីចាប់ខ្លួនធ្វើជាកម្មករ និងនិរទេសទៅប្រទេសអាឡឺម៉ង់។ កំឡុងពេលនោះ អ្នកស្រីបានចាប់ផ្តើម អាជីពជាសិល្បករ តាមរយៈរូបភាពនៅក្នុងសៀវភៅសិក្សាភាសាអង់គ្លេស ហើយក៏ជាពេលអ្នកស្រីបានចាប់ផ្តើមនិពន្ធរឿង និងកំណាព្យ ។
នៅឆ្នាំ ១៩៤៥ អ្នកស្រី Wislawa ចាប់ផ្តើមសិក្សាអក្សរសិល្ប៍ប៉ូឡូញមុនពេលប្តូរទៅសិក្សាថ្នាក់សង្គមវិទ្យានៅសាកលវិទ្យាល័យ Jagiellonian នៅទីក្រុង Kórnik ។ ហើយនៅខែមីនា ឆ្នាំ១៩៤៥ ដដែល អ្នកស្រី Wislawa បានបោះពុម្ពផ្សាយកំណាព្យមានចំណងជើងថា “Szukam słowa” ក្នុងកាសែតប្រចាំថ្ងៃ Dziennik Polski នឹងបានបន្តបោះពុម្ពនៅតាមកាសែត ទស្សនាវដ្តីផ្សេងជាច្រើនឆ្នាំ ។
នៅឆ្នាំ ១៩៤៨ អ្នកស្រីបានឈប់ពីការសិក្សាមិនទទួលបានសញ្ញាបត្រដោយសារតែស្ថានភាពហិរញ្ញវត្ថុមិនល្អ។ នៅឆ្នាំដដែលនោះ អ្នកស្រី Wislawa បានរៀបការជាមួយអ្នកនិពន្ធកំណាព្យឈ្មោះ Adam Włodek ហើយក៏បានលែងលះគ្នានៅឆ្នាំ ១៩៥៤ ។
រីឯនៅប្រទេសប៉ូឡូញវិញ សៀវភៅរបស់អ្នកស្រី ឈានទៅដល់ការដាក់ដេញថ្លៃពីក្រុមអ្នកនិពន្ធប្រលោមលោកល្បីៗ តាមការសន្និដ្ឋានមានមនុស្សប្រហែលពីរនាក់ ក្នុងចំណោមមួយពាន់នាក់ប៉ុណ្ណោះដែលចូលចិត្តកំណាព្យនេះ។ ចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៣ អ្នកស្រីក្លាយជានិពន្ធនាយកនៃកាសែតប្រចាំខែ មានមូលដ្ឋាននៅទីក្រុង Kraków ។
អ្នកស្រី Wislawa Szymborska បានទទួលពានរង្វាន់ណូបែលអក្សរសិល្ប៍ឆ្នាំ ១៩៩៦ លើខ្លឹមសារកំណាព្យ poetry that with ironic precision allows the historical and biological context to come to light in fragments of human reality ។ គួរបញ្ជាក់ថា ម្ចាស់ពានរង្វាន់ណូប៊ែលកំណាព្យរូបនេះ កើតនៅថ្ងៃទី០២ ខែកក្កដាឆ្នាំ ១៩២៣ ក្នុងទីក្រុង Kórnik ប្រទេសប៉ូឡូញខាងលិច និងទទួលមរណភាពថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ដោយសារជំងឺមហារីកសួត ក្នុងអាយុ៨៨ឆ្នាំ។ កំណាព្យចុងក្រោយរបស់អ្នកស្រី Wislawa បានបោះពុម្ពផ្សាយនៅចុងឆ្នាំ ២០១២ ហើយនៅឆ្នាំ ២០១៣ ពានរង្វាន់ Wisława Szymborska ត្រូវបានបង្កើតឡើងជាកិត្តិយសនៃកេរដំណែល ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ភាសាចិន រយៈពេល១ឆ្នាំ នៅខេត្តជឺជាំង ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2026
ដោយសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង ទីក្រុងវិនចូវ ប្រទេសចិន សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ប្រកាសជ្រើសរើសនិស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សារយៈពេល ១ឆ្នាំ

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់ការសិក្សាជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែងដោយឥតគិតថ្លៃ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































