វត្តមានបញ្ញាសុប្បនិម្មិត កំពុងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង

បច្ចេកវិទ្យា៖ អ្នកជំនាញស្រាវជ្រាវបច្ចេកវិទ្យាកំពុងរំពឹងថា វត្តមានបញ្ញាសុប្បនិម្មិត (Artificial Intelligence) នឹងអាចជួយកាត់បន្ថយអត្រាគ្រោះ​នៅលើផ្លូវក្នុងទី​ក្រុ​ង ខណៈតួលេខសកលស្តីពីចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានរហូតទៅដល់ ១.៣៥លាននាក់ជារៀងរាល់ឆ្នាំ។ អ្នកជំនាញបច្ចេកវិទ្យាបានបង្ហាញថា ទិន្នន័យទទួលបានពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងផលិតជាព័ត៌មានយ៉ាងសកម្មនៅក្នុងដំណើរការផ្តល់ព័ត៌មានទៅកាន់សាធារណជន។

ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមនៅប្រទេសអេស្បាញ បានដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសុប្បនិម្មិតទៅក្នុងកិច្ចការងារស្រាវជ្រាវរបស់ពួកគេ។ តាមរយៈការទាញយកគំរូគ្រោះថ្នាក់លើផ្លូវចរាចរណ៍ ពួកគេជឿជាក់ថា ទិន្នន័យដែលប្រមូលបាននឹងក្លាយជាយន្តការដោះស្រាយបញ្ហា និងរៀបចំផែនការកាត់បន្ថយអត្រាគ្រោះថ្នាក់បានកាន់តែប្រសើរ។

ទន្ទឹមគ្នានេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Universitat Oberta de Catalunya (UOC) បានបញ្ជាក់ថា វីដេអូរាប់សិបម៉ោងនិងរូបភាពរាប់ពានសន្លឹកដែលពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងធំៗ ចំនួនពីររបស់ប្រទេសអេស្បាញ ត្រូវបានទាញយកមកគ្រប់គ្រងតាមរយៈបច្ចេកវិទ្យាបំពាក់ដោយបញ្ញាសុប្បនិម្មិត​។ ជាលទ្ធផលទិន្នន័យទាំងអស់ដែលបញ្ញាសុប្បនិម្មិតប្រមូលបាន នឹងផលិតចេញជាព័ត៌មានផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទៅកាន់សាធារណជនបា​ន​លឿនរហ័​ស។​

ទិន្នន័យដែលបញ្ញាសុប្បនិម្មិតប្រមូលបាន រកឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយការធ្វេសប្រហែស កង្វះខាតឧបករណ៍មួយចំនួននៅតាមទីសាធារណៈ ដូចជាស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ជាដើម។ អ្នកជំនាញជឿជាក់ថា ប្រទេសជាច្រើននឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃអនាគត។ គួរបញ្ជាក់ថា បើតាមការសិក្សារបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ពាក់កណ្តាលនៃចំនួនអ្នកបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងនាបច្ចុប្បន្ន ភាគច្រើនជាក្រុមមនុស្សដែលងាយរងគ្រោះ ដូចជា អ្នកថ្មើជើង ក្រុមអ្នកជិះកង់ និងជិះម៉ូតូ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ ៖ កម្ពុជាមិនគួរបោះបង់មរតកភាសាបារាំង ដោយសារឥទ្ធិពលភាសាអង់គ្លេស និងភាសាចិននោះទេ

អ្នកជំនាញផ្នែកភាសា និងប្រវត្តិសាស្ត្របានលើកឡើងថា កម្ពុជាមិនគួរបោះបង់មរតកភាសាបារាំង ដោយសារការកើនឡើងនៃឥទ្ធិពលភាសាអង់គ្លេស និងភាសាចិននោះទេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

Obama Foundation បើកឱកាសដល់យុវជនចូលរួមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ ឆ្នាំ២០២៧–២០២៨

Obama Foundation បើកឱកាសដល់យុវជនកម្ពុជាឱ្យចូលរួមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំឆ្នាំ២០២៧–២០២៨
ចំណេះជីវិត, ព្រឹត្តិការណ៍

គេងលក់ស្រួលជាងមុន ដោយជ្រើសរើសឥរិយាបទនៃការគេងដែលស័ក្តិសមបំផុតសម្រាប់អ្នក

គេងផ្កាប់ គេងចំហៀង ឬគេងផ្ងារ? ឬក៏បត់ជើងកោង ឬលាតដៃជើងត្រង់ដូចផ្កាយសមុទ្រ? អ្នកប្រហែលជាភ្ញាក់ផ្អើល នៅពេលដឹងថា ឥរិយាបទគេងរបស់អ្នក អាចប៉ះពាល់ដល់គុណភាពនៃការគេង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឱកាសអប់រំ បើកផ្លូវអនាគតសម្រាប់ក្មេងស្រីកម្ពុជាពីគ្រួសារខ្វះខាត ឈានទៅរកឱកាសការងារ

ពីក្មេងស្រីម្នាក់មកពីគ្រួសារមានជីវភាពខ្វះខាត និងស្ទើរតែគ្មានឱកាសបន្តការសិក្សា បច្ចុប្បន្ន ង៉ែត ចាប អាយុ ២៥ឆ្នាំ កំពុងក្លាយជានិស្សិតកំពុងបន្តការសិក្សា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

World Vision កំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ RISE រយៈពេលបីខែ ជួយដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា កំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ តាមរយៈកិច្ចអន្តរាគមន៍រហ័សនៃកិច្ចសហការរួម (RISE)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្មវិធីអ្នកដឹកនាំធុរកិច្ចវ័យក្មេង ២០២៦៖ យុវជនកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ «ច្រករបៀងមច្ឆា និងអង្ករ»

គណៈប្រតិភូយុវជនកម្ពុជាចំនួន ១៩រូប ដែលតំណាងឱ្យស្ថាប័នរដ្ឋ សហគ្រាសឯកជន និងសហគមន៍កសិកម្ម បានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ និងខេត្តជាំងស៊ូ
ចំណេះជីវិត, ព្រឹត្តិការណ៍

៥ គន្លឹះប្តូរផ្នត់គំនិតគ្រប់គ្រងលុយកាក់ ៖ មេរៀនពីសៀវភៅ The Psychology of Money

ការគ្រប់គ្រងលុយកាក់ និងការកសាងទ្រព្យសម្បត្តិ មិនមែនជារឿងរបស់ «គណិតវិទ្យា» ដែលត្រូវចេះគិតលេខស្មុគស្មាញ ឬគណនាតួលេខធំដុំនោះទេ ប៉ុន្តែវាគឺជា «ចិត្តវិទ្យា»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សម្រាប់សិស្សកម្ពុជា សិក្សាកម្រិតមធ្យមសិក្សា​ទុតិយភូមិ នៅប្រទេស​អាល្លឺម៉ង់

កម្មវិធី United World Colleges (UWC) Cambodia បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា ចុះ MoU ជាមួយ Swiss Education Group ពង្រីកឱកាសសិក្សា បន្តនៅក្រៅប្រទេស

សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា (Bromsgrove International School Cambodia-BISC) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ Swiss Education Group (SEG)
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនកម្ពុជា ឈ្នះពាន​ពីការប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate Championship 2026 នៅហ្វីលីពីន

ក្រោយការចូលរួមប្រកួតជជែកដេញដោលយ៉ាងស្វិតស្វាញអស់ជាច្រើនដំណាក់កាល ទីបំផុតយុវជនកម្ពុជា ដណ្ដើមបានពានរង្វាន់ប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon