ការព្យាករណ៍ ៖ ការងារពីចម្ងាយជាសកល នឹងកើនឡើងប្រហែល ៩០លានកន្លែង នៅឆ្នាំ ២០៣០

យោងតាមរបាយការណ៍ការកើនឡើង នៃការងារឌីជីថលសកល ដែលវេទិកាសេដ្ឋកិច្ចពិភពលោក សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Capgemini ស្រាវជ្រាវបានបង្ហាញថា នៅឆ្នាំ២០៣០ខាងមុខនេះ ចំនួនការងារឌីជីថលសកល នឹងកើនឡើងចំនួន ២៥ភាគរយ ដែលប្រហែលជា ៩២លានកន្លែង។

នៅក្នុងរបាយការណ៍រកឃើញថា តួនាទី ដែលមានប្រាក់ចំណូលខ្ពស់នឹងកើនឡើងកាន់តែច្រើន ដោយសារការអភិវឌ្ឍបច្ចេកវិទ្យា បានជំរុញឱ្យការងារឌីជីថល ក្លាយជាការងារ ដែលមានប្រាក់ឈ្នួលកម្រិតខ្ពស់ និងមធ្យម។

តើការងារឌីជីថលអ្វីខ្លះ ដែលនឹងមានតម្រូវការខ្ពស់ ?

ប្រភេទការងារឌីជីថល ដែលទំនងជានឹងវិវត្តទៅជាការងារអាចធ្វើពីចម្ងាយបាន ត្រូវបានគេរកឃើញថា មានដូចជា អ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ, អ្នកឯកទេសហានិភ័យហិរញ្ញវត្ថុ, ជំនួយការមេធាវី, អ្នករចនាក្រាហ្វិក និងអ្នកស៊ើបអង្កេតធានារ៉ាប់រង (insurance investigator), អ្នកទំនាក់ទំនងអតិថិជន (telemarketer), អ្នកតំណាងផ្នែកសេវាកម្មអតិថិជន និងអ្នកប្រមូលវិក័យបត្រ និងគណនី។

តើការងារឌីជីថលចំនួនប៉ុន្មាន ដែលអាចធ្វើពីចម្ងាយបាន?

តាមរយៈការប្រើទិដ្ឋភាពការងារក្នុងពេលបច្ចុប្បន្នជាចំណុចចាប់ផ្ដើម គេអាចសន្និដ្ឋានបានថា ២១៨ ប្រភេទការងារ ក្នុងចំណោម ៥,៤០០ មានសក្តានុពលក្នុងការក្លាយជាការងារឌីជីថលសកល ដែលអាចអនុវត្តពីចម្ងាយបានគ្រប់ទីកន្លែង។ តួលេខនេះ តំណាងឱ្យបុគ្គលិកពិភពលោកចំនួន ៧៣លាននាក់ និងបុគ្គលិកចំនួន ៨២០លាននាក់ ដែលមានក្នុងស្ថិតិការងាររបស់អង្គការពលកម្មអន្តរជាតិ។

ប្រហែល ៤០ភាគនៃការងារនេះ គឺជាអាជីពស្ថិតក្នុងផ្នែក គណនេយ្យ, ច្បាប់, និងហិរញ្ញវត្ថុ ខណៈដែល អ្នកតំណាងផ្នែកសេវាអតិថិជន, អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងទីផ្សារ, និងអ្នកជំនាញផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង កើនឡើងប្រហែល ១០ភាគរយ។

ការងារឌីជីថល ដែលអាចធ្វើពីចម្ងាយជាឱកាសការងារសកល។ នៅក្នុងរបាយការណ៍លើកឡើងថា «ប្រសិនបើគ្រប់គ្រងការងារឌីជីថល បានល្អ នឹងផ្ដល់ឱកាសសម្រាប់ប្រទេស ក្រុមហ៊ុន និងបុគ្គលិកជុំវិញពិភពលោក។»

សម្រាប់បុគ្គលិក នៅពេលដែលអ្នកបំពេញការងារពីចម្ងាយបាន មានន័យថា សមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ប្រសើរឡើងដូចគ្នា, អ្វីដែលរឹតតែពិសេសនោះគឺ បុគ្គលិក នឹងអាចធ្វើការបានគ្រប់កន្លែង និងធ្វើការបានកាន់តែច្រើន។ ចំណែកនិយោជក ក៏អាចពង្រីកវិសាលភាព ក្នុងការជ្រើសរើសបុគ្គលិក ដែលមានទេពកោសល្យបន្ថែមផងដែរ ព្រោះលែងមានរបាំងទីតាំងភូមិសាស្ត្រ។ រីឯ ប្រទេសនឹងទទួលបានអត្ថប្រយោជន៍ច្រើនចំពោះសេដ្ឋកិច្ច។

តើការងារឌីជីជលពីចម្ងាយ អាចដំណើរការពីគ្រប់កន្លែងបានឆ្ងាយប៉ុណ្ណា ?

បុគ្គលិក និងការងារ ដែលអាចឆ្លងកាត់ព្រំដែនដោយសេរី និងជាក់ស្ដែង គឺជាឱកាសដ៏ធំមួយ ប៉ុន្តែចំណុចនេះក៏នាំមកនូវបញ្ហាច្រើនផងដែរ។ ជាក់ស្ដែងដូចជា ការកាត់បន្ថយប្រាក់ឈ្នួល, កង្វះការងារក្នុងតំបន់ ឬសហគមន៍ ដោយសារអ្នកជំនាញ អាចធ្វើការ​ឱ្យក្រុមហ៊ុននៅតំបន់ផ្សេង, និងឧបសគ្គដែលកើតមានដោយពន្ធ និងច្បាប់ការងារ ដែលហួសសម័យ។ ដូច្នេះ អ្នកបង្កើតគោលនយោបាយ និយោជក និងបុគ្គលិក ត្រូវតែគិត​​ឱ្យបានមុនបញ្ហាទាំងនេះ កើតឡើង។

ឧទាហរណ៍ បណ្ដាប្រទេសនានា ត្រូវតែធានាថា ពួកគេមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន សម្រាប់ប្រជាជន ដើម្បីងាយស្រួលក្នុងការបំពេញការងារពីចម្ងាយ។ កម្មវិធីអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់បុគ្គលិក គួរតែមានទូលំទូលាយ ហើយការប្រកួត​ប្រជែងទីផ្សារការងាររបស់បុគ្គលិក គួរតែផ្អែកលើជំនាញ និងទេពកោសល្យ ជាជាងប្រាក់ឈ្នួល។ ចំណែក និយោជក ត្រូវធ្វើទំនើបកម្ម របៀបគ្រប់គ្រងកម្លាំងពលកម្ម ពង្រឹងសមត្ថភាពជ្រើសរើសបុគ្គលិក និងទទួលយកការងារកូនកាត់ (Hybrid working)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។