ម៉ាឡេស៊ី​ហាម​កុមារ​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​បង្កើត​គណនី​បណ្ដាញ​សង្គម ​ដើម្បី​ការពារ​ហានិភ័យ​លើ​អ៊ីនធឺណិត​

​ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ថ្មី​មួយ​កាលពី​ថ្ងៃចន្ទ ​ដោយ​ហាមឃាត់​កុមារ​រាប់​លាន​នាក់​ដែល​មាន​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​ មិន​ឱ្យ​បង្កើត​ ​ឬ​កាន់កាប់​គណនី​បណ្ដាញ​សង្គម​។ ​វិធានការ​នេះ​ធ្វើឡើង​ស្រប​ពេល​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ពង្រឹង​ការ​ការពារ​សុវត្ថិភាព​តាម​អ៊ីនធឺណិត​សម្រាប់​អ្នកប្រើប្រាស់​វ័យ​ក្មេង​។​

​យោង​តាម​សារព័ត៌មាន​ ​NBC​ ​News​ ​បាន​រាយការណ៍​ថា​ ​ច្បាប់​ថ្មី​នេះ​តម្រូវ​ឱ្យ​វេទិកា​បណ្ដាញ​សង្គម​ដែល​មាន​អ្នកប្រើប្រាស់​យ៉ាងហោចណាស់​ ​៨​ ​លាន​នាក់​ ​រួមមាន​ ​Facebook​, ​Instagram​, ​TikTok​ ​និង​ ​YouTube​ ​អនុវត្ត​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អាយុ​ ​និង​រារាំង​អ្នកប្រើប្រាស់​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​ពី​ការ​បង្កើត​គណនី​ផ្ទាល់ខ្លួន​។

​គណៈកម្មការ​ទំនាក់ទំនង​ ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី ​(​MCMC​) ​បាន​ឱ្យដឹង​ថា​ ​ការ​ផ្ទៀងផ្ទាត់​អាយុ​សម្រាប់​អ្នកប្រើប្រាស់​ដែល​មាន​គណនី​ស្រាប់ ​នឹង​ត្រូវ​អនុវត្ត​ជា​បណ្ដើរ​ៗ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ខាងមុខ​។​

​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា​ ​អ្នកប្រើប្រាស់​ដែល​ត្រូវបាន​កំណត់​ថា​មាន​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​ ​នឹង​មាន​ពេល​មួយ​ខែ​ដើម្បី​ទាញយក​ ​ឬ​ផ្ទេរ​ទិន្នន័យ​របស់​ខ្លួន​ ​រួមទាំង​រូបថត​ ​និង​វីដេអូ ​មុនពេល​គណនី​របស់​ពួកគេ​ត្រូវ​រង​ការ​រឹតត្បិត​ ​ការ​ផ្អាក ​ឬ​វិធានការ​ផ្សេង​ៗ​ទៀត​។​

​ក្រុមហ៊ុន​ដែល​មិន​អនុវត្ត​តាម​ច្បាប់​អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​រហូតដល់​ ​១០​ ​លាន​រីងហ្គីត ​(​ប្រមាណ​ ​២,៥​ ​លាន​ដុល្លារ​អាមេរិក​)​។ ​ទោះជា​យ៉ាងណា​ ​ឪពុក​ម្តាយ​នឹង​មិន​ត្រូវ​ទទួល​ការ​ពិន័យ​ឡើយ​ ​ប្រសិនបើ​កុមារ​អាច​គេចផុត​ពី​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អាយុ​។​

​រដ្ឋាភិបាល​បាន​ឱ្យដឹង​ថា​ ​វិធានការ​នេះ​មាន​គោលបំណង​ការពារ​កុមារ​ពី​ខ្លឹមសារ​បង្ក​គ្រោះថ្នាក់​ ការ​គំរាមកំហែង​ ​ឬ​ការ​ធ្វើបាប​តាម​អ៊ីនធឺណិត​ ​និង​មុខងារ​នានា​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​វេទិកា​ច្រើន​ហួស​ប្រមាណ​។​

​អាជ្ញាធរ​បាន​បញ្ជាក់​ថា​ ​ច្បាប់​នេះ​មិន​មាន​បំណង​រារាំង​កុមារ​ពី​ការ​ចូល​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​នោះ​ទេ​ ​ប៉ុន្តែ​មាន​គោលបំណង​ពង្រឹង​ការ​ការពារ​កុមារ​នៅក្នុង​បរិយាកាស​អនឡាញ​ ​និង​ផ្តល់​ទំនុកចិត្ត​បន្ថែម​ដល់​ឪពុក​ម្ដាយ​ក្នុង​ការ​ដោះស្រាយ​ហានិភ័យ​ឌីជីថល​ដែល​កាន់តែ​ស្មុគស្មាញ​។​

​វេទិកា​បណ្ដាញ​សង្គម​ក៏​ត្រូវ​បាន​តម្រូវ​ឱ្យ​ពង្រឹង​សុវត្ថិភាព​អ្នកប្រើប្រាស់​ ​ទប់ស្កាត់​ការ​ប្រើប្រាស់​ហួស​ប្រមាណ​ ​និង​ចាត់​វិធានការ​ប្រឆាំង​នឹង​គណនី​អនីតិជន​ និង​ខ្លឹមសារ​បង្ក​គ្រោះថ្នាក់​ផងដែរ​។ ​ទោះជា​យ៉ាងណា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​នៅ​មិន​ទាន់​បង្ហាញ​លម្អិត​អំពី​វិធី​ដែល​ពួកគេ​នឹង​អនុវត្ត​តាម​តម្រូវការ​ថ្មី​របស់​ម៉ាឡេស៊ី​នៅឡើយ​ទេ​។​

​ជុំវិញ​វិធានការ​នេះ​ លោកស្រី​ ​Clara​ ​Koh​ ​នាយិកា​គោលនយោបាយ​សាធារណៈ​របស់​ក្រុមហ៊ុន​ ​Meta​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​បាន​ព្រមាន​កាលពី​ខែមេសា​ថា​ ​ការ​ហាមឃាត់​ទាំងស្រុង​លើ​កុមារ​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​ ​អាច​នាំឱ្យ​យុវវ័យ​បោះបង់​វេទិកា​ដែល​មាន​ប្រព័ន្ធ​ការពារ​ ​និង​ងាក​ទៅ​ប្រើប្រាស់​ផ្នែក​ផ្សេង​ៗ​នៃ​អ៊ីនធឺណិត​ដែល​ខ្វះ​ការ​គ្រប់គ្រង​។​

​លោកស្រី​បាន​បញ្ជាក់​ថា​ ​Meta​ ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ «​គណនី​ក្មេង​ជំទង់​» ​សម្រាប់​អ្នកប្រើប្រាស់​អាយុ​ក្រោម​ ​១៨​ ​ឆ្នាំ​ ​ដែល​មាន​ការ​កំណត់​លើ​ការ​ទាក់ទង​ ​ពេលវេលា​ប្រើប្រាស់​អេក្រង់​ ​និង​ការ​ប៉ះពាល់​នឹង​ខ្លឹមសារ​មិន​សមរម្យ។​

​ការ​រឹតបន្តឹង​របស់​ម៉ាឡេស៊ី​ធ្វើឡើង​ស្រប​ពេល​រដ្ឋាភិបាល​កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​កាន់តែ​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​ក្តី​បារម្ភ​អំពី​ផល​ប៉ះពាល់​ ​នៃ​បណ្ដាញ​សង្គម​ទៅលើ​សុខភាព​ផ្លូវចិត្ត​ ​និង​សុវត្ថិភាព​តាម​អ៊ីនធឺណិត​របស់​កុមារ។​

​សូម​ជម្រាប​ថា​ ​ក្រៅតែ​ពី​ប្រទេស​ម៉ាឡេស៊ី ​មាន​ប្រទេស​ដទៃ​ទៀត​ ​រួមមាន​ ​អូស្ត្រាលី​ ​ប្រេស៊ីល ​និង​ឥណ្ឌូនេស៊ី ​ក៏​បាន​ដាក់​ចេញ​ ​ឬ​ប្រកាស​អំពី​ការ​រឹត​បន្តឹង ​ឬ​តម្រូវការ​ផ្អែក​លើ​អាយុ​សម្រាប់​ការ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​កុមារ​។ ​ប្រទេស​នានា ​រួមមាន​ ​ចក្រភព​អង់គ្លេស ​បារាំង​ ​អេស្ប៉ាញ ​ដាណឺម៉ាក​ និង​កូរ៉េ​ខាងត្បូង​ ​ក៏​កំពុង​សិក្សា​ ​ឬ​អភិវឌ្ឍ​វិធីសាស្រ្ត​ស្រដៀង​គ្នា​នេះ​ផងដែរ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...