Google DeepMind នឹងបើកមន្ទីរពិសោធន៍ ស្រាវជ្រាវ AI ថ្មីនៅសិង្ហបុរី

ក្រុមហ៊ុន Google DeepMind បានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនកំពុងបើកមន្ទីរពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយក្នុងប្រទេសសិង្ហបុរី ដែលនឹងផ្តោតលើកិច្ចសហការជាមួយរដ្ឋាភិបាល អាជីវកម្ម និងគ្រឹះស្ថានអប់រំនៅទូទាំងទ្វីបអាស៊ី, នេះបើយោងតាមកាសែត Reuter ។

អង្គភាព AI ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alphabet (Google) បានប្រកាសថា ខ្លួនបានបង្កើនចំនួនក្រុមការងារនៅអាស៊ីទ្វេដង ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ និងបានជ្រើសរើសបុគ្គលិកសម្រាប់មន្ទីរពិសោធន៍រួចហើយ។

លោកស្រី Lila Ibrahim ប្រធានផ្នែកប្រតិបត្តិការរបស់ Google DeepMind លើកឡើងថា មន្ទីរពិសោធស្រាវជ្រាវថ្មីនេះ កំពុងរៀបចំរបៀបវារៈសម្រាប់ការស្រាវជ្រាវ ដោយផ្ដោតសំខាន់លើការអប់រំ ប្រព័ន្ធសុខាភិបាល និងវិទ្យាសាស្ត្រ។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា ទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍មានអត្រាទទួលយក AI ខ្ពស់បំផុតមួយ នៅលើពិភពលោក។

សូមជំរាបជូនថា Google DeepMind គឺជាមន្ទីរពិសោធន៍ស្រាវជ្រាវ AI ដ៏សំខាន់របស់ Alphabet Inc. (ក្រុមហ៊ុនមេរបស់ Google), ពួកគេទទួលខុសត្រូវលើការបង្កើតនូវម៉ូដែល AI ជំនាន់ថ្មី និងមានឥទ្ធិពលបំផុតមួយចំនួននៅលើពិភពលោក ដូចជា Gemini ដែលជា AI បច្ចុប្បន្នរបស់ Google ។ សមិទ្ធផលដ៏អស្ចារ្យមួយទៀតរបស់ Google DeepMind គឺ AlphaFold ដែលជាប្រព័ន្ធអាចទស្សន៍ទាយរចនាសម្ព័ន្ធបត់នៃប្រូតេអ៊ីនយ៉ាងមានប្រសិទ្ធភាព ដែលបានរួមចំណែកយ៉ាងធំដល់ការស្រាវជ្រាវផ្នែកជីវវិទ្យា និងឱសថសាស្ត្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។