បច្ចេកវិទ្យាសំខាន់ៗចំនួន៥ កំពុងជួយដោះស្រាយបញ្ហាពិភពលោកនៅក្នុងឆ្នាំ២០២៣

ភាពរីកចម្រើននៃបច្ចេកវិទ្យា មានឥទ្ធិពលយ៉ាងធំធេង ក្នុងការបង្កើតឱ្យមានភាពរីកចម្រើន និងដំណោះស្រាយឆ្លាតវៃ សម្រាប់វិបត្តិធំៗ ដែលកំពុងកើតមានក្នុងពិភពលោក។ ទន្ទឹមនឹងល្បឿន នៃការរីចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា មនុស្សក៏កំពុងប្រឈមបញ្ហាជាច្រើនផងដែរ ខណៈហានិភ័យមួយចំនួនសឹងតែមិនអាចគ្រប់គ្រងបាន។ វិបត្តិភូមិសាស្ត្រនយោបាយ ភាពពហុប៉ូលនៃពិភពលោក និងវិបត្តិអាកាសធាតុ សុទ្ធសឹងតែអាចនាំឱ្យមនុស្ស និងពិភពលោក ធ្លាក់ក្នុងគ្រោះថ្នាក់។ បញ្ហាទាំងនេះ តម្រូវឱ្យអ្នកដឹកនាំត្រូវប្រើបច្ចេកវិទ្យាដើម្បីបង្កើតដំណោះស្រាយវិជ្ជមាន​សម្រាប់មនុស្ស។ ជាមួយគ្នានេះ គេសង្កេតឃើញបច្ចេកវិទ្យាចំនួន ៥ដែលមានសន្ទុះរីកចម្រើនខ្លាំង។

១. បច្ចេកវិទ្យាបៃតង ៖ យោងតាមការប៉ាន់ស្មា​នរបស់ McKinsey Digital ការផ្លាស់ប្តូរពីប្រើឥន្ធនៈហ្វូស៊ីល ទៅជាថាមពលកកើតឡើងវិញ នឹងជួយសេដ្ឋកិច្ចសន្សំប្រាក់ចំនួន ១២ពាន់ពាន់លានដុល្លារនៅទូទាំងពិភពលោកនាឆ្នាំ២០៥០។ រដ្ឋាភិបាល និងរោងចក្រឧស្សាហកម្ម នឹងផ្តោតលើការធ្វើមាត្រដ្ឋានបច្ចេកវិទ្យាបៃតង ដែលមានស្រាប់ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីចាប់ពីឆ្នាំ ២០២៣ ក្នុងគោលដៅរក្សាការឡើងកម្ដៅផែនដីឱ្យនៅទាបជាង ១,៥អង្សាសេ។

បច្ចេកវិទ្យា ដែលរំពឹងថានឹងមានការរីកចម្រើនខ្លាំងគឺ អ៊ីដ្រូសែនបៃតង (Green Hydrogen) ដែលជាប្រភពថាមពលស្អាតថ្មី អនុញ្ញាតឱ្យថាមពលពីការកកើតឡើងវិញអាចចាប់យក និងដឹកជញ្ជូនបានចម្ងាយឆ្ងាយ ពីតំបន់ដែលមានធនធានថាមពលខ្យល់ ឬថាមពលពន្លឺព្រះអាទិត្យច្រើន ទៅទីតាំងដែលត្រូវការថាមពល។

២. បច្ចេកវិទ្យា Hyper-connectivity និង Cyber – resilience ៖ បញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយកំពុងជំរុញសកលភាវូបនីយកម្មនៃពិភពលោកមានការថមថយ និងបង្កើតឱ្យមានការបែកខ្ញែកនៃបណ្តាញអ៊ីនធឺណេត រួមជាមួយនឹងការប្រកួតប្រជែងឥទ្ធិពលនយោបាយទៅតាមប្លុក។ យ៉ាងណាក៏ដោយ វឌ្ឍនភាពបច្ចេកវិទ្យាកំពុងឆ្ពោះទៅរកការតភ្ជាប់កាន់តែច្រើន។ យោងតាម WE Forum ឧបករណ៍ចំនួន ១៥ពាន់លាននឹងត្រូវបានភ្ជាប់ទៅក្នុង Internet of Things (IoT) ក្នុងពេលបច្ចុប្បន្ន ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០។

ការរីកចម្រើនដ៏ឆាប់រហ័សនេះ បាននាំឱ្យមានការវាយប្រហារតាមអ៊ីនធឺណិតកាន់តែច្រើនឡើង។ ស្របនឹងបញ្ហានេះ រដ្ឋាភិបាល និងនិយតករនៅតាមប្រទេសនីមួយៗ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថាឧបករណ៍ដែលបានតភ្ជាប់អនុលោមតាមស្តង់ដារសុវត្ថិភាពអ៊ីនធឺណិតចុងក្រោយបំផុត។

៣. បច្ចេកវិទ្យា Quantum R&D ៖ បច្ចេកវិទ្យា Quantum computing ដែលប្រើភាគល្អិត subatomic ដើម្បីបង្កើតវិធីថ្មីនៃការដំណើរការ និងរក្សាទុកព័ត៌មាន ទំនងជានឹងក្លាយជាបច្ចេកវិទ្យានាពេលអនាគត។ ជាមួយនឹងដំណើរការតាមលំដាប់លំដោយលឿនជាងដំណើរការនាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យា quantum នឹងជួយដោះស្រាយបញ្ហាស្មុគស្មាញដោយប្រើពេលកាន់តែខ្លី។

ទោះបីជាបច្ចេកវិទ្យា quantum នៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម ប៉ុន្តែការវិនិយោគរបស់រដ្ឋាភិបាល និងឧស្សាហកម្មដ៏ធំមានន័យថា យើងទំនងជានឹងឃើញការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងផ្នែក Hardware និង Software ក្នុងរយៈពេលដ៏ខ្លី ហើយផលិតផល quantum ចាប់ផ្តើមចូលទីផ្សារ។

៤. បច្ចេកវិទ្យាកែហ្សែន (Gene editing) ៖ រហូតមកដល់ពេលថ្មីៗនេះ CRISPR-Cas9 ជាបច្ចេកវិទ្យាកែហ្សែន ដែលបានឈ្នះពាន់រង្វាន់ណូបែលគីមីវិទ្យាឆ្នាំ ២០២០ ត្រូវបានគេប្រើជាបច្ចេកវិទ្យាជំនួយសម្រាប់ការស្រាវជ្រាវ ស្វែងយល់ពីសារៈសំខាន់នៃហ្សែនជាក់លាក់ និងការបង្កើតថ្នាំថ្មីៗ។

ចាប់តាំងពីមនុស្សទីមួយបានទទួលការព្យាបាលដោយកែប្រែហ្សែនជោគជ័យកាលពី៣ឆ្នាំមុន បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដើម្បីព្យាបាលពិការភ្នែកពីកំណើត ជំងឺបេះដូង និងជំងឺកោសិកាជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ យោងតាមការស្រាវជ្រាវថ្មីៗនេះ ជម្ងឺវង្វេង (Alzheimer’s) និងការឈឺចាប់រ៉ាំរ៉ៃ ក៏អាចព្យាបាលដោយប្រើ CRISPR ដែរ។

៥. បញ្ញាសិប្បនិម្មិត (AI) ៖ បច្ចុប្បន្ន យើងសង្កេតឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវគេឃើញនៅទីកន្លែងទាំងអស់ក្នុងទិដ្ឋភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ យើងមិនគួរភ័យខ្លាចខ្លាំងហួសហេតុចំពោះការរីកចម្រើននៃបច្ចេកវិទ្យានេះទេ ប៉ុន្តែយើងគួរព្យាយាមសម្របទៅនឹងការរីកចម្រើននេះ និងសិក្សាបន្ថែមពីវត្តមានរបស់វា។ ការដាក់ចេញនូវបច្ចេកវិទ្យាថ្មីៗក្នុងកម្រិតមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក គឺជាកត្តាចាំបាច់ដ៏អស្ចារ្យនៃសម័យកាល និងសម័យរបស់យើង។ ប្រសិនបើបច្ចេកវិទ្យាទាំងនេះ អាចជួយមនុស្សឱ្យដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក អ្វីដែលយើងទទួលបាន គឺការរីកចម្រើន និងភាពធន់នៃសេដ្ឋកិច្ច និងសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..