លើសពីការកែច្នៃឡើងវិញ ៖ ៣ វិធីដែលយើងអាចចូលរួមដោះស្រាយវិបត្តិប្លាស្ទិក

ការកែច្នៃឡើងវិញ ត្រូវបានចាត់ទុកថា ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីកាត់បន្ថយបរិមាណប្លាស្ទិកដ៏ច្រើនលើសលប់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែសមត្ថភាពកែច្នៃឡើងវិញជាសកល មិនអាចបន្តទទួលយក បង្កើត និងបំផ្លាញធនធានធម្មជាតិបន្ថែមនោះទេ។ គំនរកាកសំណល់ប្លាស្ទិកកាន់តែរីកធំឡើងជាប្រចាំ ជាពិសេសនៅបណ្ដាប្រទេសក្រីក្រ ដែលតម្រូវឱ្យប្រទេសអ្នកមាន ដូចជាអង់គ្លេសជាដើម ត្រូវប្រមូលសំណល់ទាំងនោះមកកែច្នៃក្នុងប្រទេសខ្លួន។ ខណៈប្រទេសខ្លះនាំចូលកាកសំណល់ លើសពីសមត្ថភាពក្នុងការកែច្នៃ។

យ៉ាងណាមិញ ការកែច្នៃឡើងវិញក៏បង្កើតនូវបញ្ហាជាច្រើនផងដែរ។ របាយការណ៍ថ្មីមួយរបស់ Greenpeace និង The international Pollutants Elimination Networks បានបង្ហាញថា ដំណើរការកែច្នៃឡើងវិញ អាចសាយភាយធាតុគីមី និងជាតិពុលជាច្រើន។ លើសពីនេះ វាបានបញ្ចេញមីក្រូប្លាស្ទិករាប់រយលានតោនទៅក្នុងបរិស្ថានជារៀងរាល់ឆ្នាំ។

យោងតាម WE Forum បានបង្ហាញថា មានតែ ៦ ទៅ ៩ ភាគរយនៃប្លាស្ទិកបានបង្កើតឡើងប៉ុណ្ណោះ ដែលបានបញ្ជូនទៅកែច្នៃឡើងវិញ ហើយមានតែ ២ភាគរយនៃសំណល់ប្លាស្ទិកកែច្នៃឡើងវិញប៉ុណ្ណោះ ជាផលិតផលដែលមានគុណភាពខ្ពស់។ ដូច្នេះ មានន័យថា ផលិតផលប្លាស្ទិក ដែលកែច្នៃឡើងវិញ ភាគច្រើនមានគុណភាពទាប និងមិនអាចប្រើក្នុងគោលបំណងមួយចំនួន។

ការចូលរួមចាប់ពីចំណុចដែលប្លាស្ទិក មិនទាន់ក្លាយជាសំណល់ដូចជា កាត់បន្ថយការផលិត និងប្រើប្លាស្ទិក ការប្រើប្លាស្ទិកដែលមិនស្រាប់ឡើងវិញ និងប្រើប្រាស់សម្ភារៈជំនួសប្លាស្ទិក គឺជាវិធីសាស្ត្រដែលមាននិរន្តភាព និងផ្ដល់អាទិភាពដល់ការការពារកាកសំណល់ប្លាស្ទិក។

. បន្ថយការផលិត និងប្រើប្លាស្ទិក៖ ក្រុមហ៊ុនផលិតត្រូវតែបញ្ឈប់ការផលិតប្លាស្ទិក ដែលមិនចាំបាច់ ដើម្បីកាត់បន្ថយបរិមាណប្លាស្ទិកចូលទៅក្នុងទីផ្សារ។ ម្យ៉ាងទៀត អ្នកប្រើប្រាស់ក៏ត្រូវចូលរួមកាត់បន្ថយការប្រើប្លាស្ទិក ដែលមិនចាំបាច់ផងដែរ ដូចជា ប្រើថង់តែមួយ ដើម្បីដាក់ទំនិញ ខណៈពេលដើរផ្សារ ឬបើអាចគឺបដិសេធមិនប្រើប្លាសិ្ទកតែម្ដង។

. ប្រើប្លាស្ទិកឡើងវិញ៖ ការប្រើប្លាស្ទិក ដែលមានស្រាប់ ឱ្យបានយូរ ឬច្រើនដងតាមដែលអាចធ្វើបាន គឺជាសកម្មភាពមួយដ៏សំខាន់ ដែលយើងអាចកាត់បន្ថយបរិមាណនៃការផលិតប្លាស្ទិកថ្មី។ សកម្មភាពនេះ ទាមទារឱ្យមានការចូលរួមពីអ្នកប្រើប្រាស់ផ្ទាល់ ហាងលក់ទំនិញ ហាងកាហ្វេ និងកន្លែងផ្សេងៗទៀត ដែលអាចផ្ដល់នូវការវេចខ្ចប់ ដែលអាចការប្រើឡើងវិញបាន។

. ប្រើសម្ភារៈផ្សេងៗជំនួសប្លាស្ទិក ៖ ជំនួសឱ្យការប្រើប្លាស្ទិក អ្នកប្រើប្រាស់អាចប្រើ លោហៈ ដបថ្ម ឬក្រដាស ដើម្បីខ្ចប់របស់របរផ្សេងៗ ប៉ុន្តែសកម្មភាពនេះ ក៏មិនមែនជាជម្រើសសកលដែលមាននិរន្តភាពដែរ ព្រោះសារធាតុខ្លះ នៅតែអាចប៉ះពាល់បរិស្ថាននៅក្រោយពេលបោះចោល។ ដូច្នេះ ការផលិតសម្ភារៈមួយចំនួន គួរតែមានការវាយតម្លៃច្បាស់លាស់អំពីវដ្ដជីវិតរបស់វា ព្រមទាំងអាចធានាបានវាមិនប៉ះពាល់ខ្លាំងក្រោយពេលបោះចោល។ យ៉ាងណាក៏ដោយ ការកែច្នៃឡើងវិញនៅតែមានភាពសំខាន់ខ្លាំង ព្រោះមិនមែនគ្រប់ផលិតផលប្លាស្ទិកសុទ្ធតែអាចប្រើច្រើនដងបាននោះទេ ជាពិសេសគឺសម្ភារៈដែលពាក់ព័ន្ធនឹងបរិក្ខាពេទ្យ។ លើសពីនេះ ការកែច្នៃឡើងវិញ ជាផ្នែកមួយដែលការកាត់បន្ថយការ​ផលិតបា្លស្ទិកបន្ថែម និងពន្យាពេលការកើនឡើងនៃបរិមាណប្លាស្ទិក។ ម្យ៉ាងទៀត ការកែច្នៃឡើងវិញ មិនត្រូវមានការបំពុលនោះទេ ហើយអ្នកផលិតគួរតែផលិតប្លាស្ទិកណា ដែលអាចកែច្នៃឡើងវិញបាន តាមវិធីដែលធានាថាមានសុវត្ថិភាព ស្អាត និងជៀសវាងការបន្ថែមសារធាតុគីមី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥