រៀនជំនាញថ្មី ៖ មនុស្ស១ពាន់លាននាក់នឹងផ្លាស់ប្ដូរជំនាញ ដើម្បីសម្របនឹងការប្រែប្រួលការងារ

យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២៥ មនុស្សជាង ៧១៦លាននាក់ នៅជុំវិញពិភពលោក បានចូលរួមក្នុងគំនិតផ្ដួចផ្ដើម នៃបដិវត្តន៍រៀនជំនាញថ្មី របស់ WE Forum។​ កម្មវិធីដ៏ធំនេះ គឺជាការរៀបចំកម្លាំងពលកម្មសាកល ដើម្បីបំពាក់ជំនាញ ដែលមានតម្រូវការ នាពេលអនាគត ចំពេលដែលបរិបទពិភពលោកផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយសារការវិវត្តន៍ នៃបច្ចេកវិទ្យា ការផ្លាស់ប្ដូរបៃតង ការផ្លាស់ប្ដូរប្រជាសាស្ត្រ និងភូមិសាស្ត្រសេដ្ឋកិច្ច។

ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងភាគច្រើនផ្ដោតលើជំនាញឌីជីថល ដូចជា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា ម្ចាស់អាជីវកម្មឱ្យតម្លៃខ្ពស់លើជំនាញទន់ ដូចជា ភាពជាអ្នកដឹកនាំ ភាពចង់ចេះចង់ដឹង និងកសាងភាពធន់។ ទន្ទឹមនឹងនេះ ជាងពាក់កណ្ដាល នៃកិច្ចខិតខំប្រឹងប្រែងនៃបដិវត្តន៍ជំនាញ គឺសង្កត់ធ្ងន់យ៉ាងខ្លាំងលើ ការរៀបចំកម្លាំងពលកម្ម សម្រាប់ការងារបៃតង។

ចំណុចស្នូល នៃគំនិតផ្ដួចផ្ដើមនេះ គឺជាការប្ដេជ្ញាចិត្តដ៏យូរអង្វែងពីនាយកប្រតិបត្តិ និងអ្នកដឹកនាំជាង ៣៥នាក់មកពីអង្គការអន្តរជាតិ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ ការប្តេជ្ញាចិត្តនេះ ប្រមើលមើលពីអនាគតដ៏រីកចម្រើន និងមានសមធម៌ជាងមុន ដែលបុគ្គលម្នាក់អាចបង្កើនផលិតភាព កំណើនសេដ្ឋកិច្ច ជំរុញការផ្លាស់ប្ដូរសំខាន់ៗ និងជំរុញឱកាសក្នុងការផលិតធនធានមនុស្សបន្ថែមទៀត។

បដិវត្តន៍នៃការរៀនជំនាញថ្មី បានប្រមូលផ្ដុំសហគមន៍ពហុភាគី នៃអង្គការជាង ៣៥០ស្ថាប័ន។ សមាជិកស្ថាប័នទាំងនោះ រួមមាន Adecco Group, រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម, iamtheCODE, Infosys, LinkedIn, ManpowerGroup, PwC, Salesforce និង UNICEF ។

តើអ្វីជាបញ្ហាប្រឈម?

បម្រែបម្រួលបច្ចេកវិទ្យា និន្នាការភូមិសាស្ត្រសេដ្ឋកិច្ច និងការផ្លាស់ប្ដូរបៃតង គឺជាការផ្លាស់ប្តូរជាមូលដ្ឋានទីផ្សារការងារ និងជំនាញដែលត្រូវបានរំពឹងទុកថា នឹងបង្កើតឱកាសសម្រាប់កំណើនផលិតភាព ការបង្កើតថ្មី និងភាពធន់នៃអាកាសធាតុ ហើយថែមទាំងបង្កបញ្ហាប្រឈម តាមរយៈការផ្លាស់ប្ដូរការងារ ភាពមិនស៊ីគ្នានៃជំនាញ និងការទទួលបានឱកាសមិនស្មើគ្នា។

របាយការណ៍អនាគតទីផ្សារការងារឆ្នាំ២០២៥ បង្ហាញថា និយោជករំពឹងថា នៅឆ្នាំ២០៣០ ការងារ ៣៤ភាគរយ នឹងត្រូវដំណើរការដោយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។ ដូច្នេះ ការវិនិយោគជាបន្ទាន់លើធនធានមនុស្ស គឺជាកិច្ចការចាំបាច់ ក្នុងការបង្កើតពិភពលោកមួយ ដែលមានយុត្តិធម៌ និងធានាថា មនុស្សត្រូវបានផ្ដល់ឱកាស ដើម្បីបំពេញសក្តានុពល និងអភិវឌ្ឍសមត្ថភាព។

ធុរកិច្ចជាច្រើន បានលើកឡើងពីគម្លាតជំនាញថា ជាឧបសគ្គលេខមួយ សម្រាប់ការអភិវឌ្ឍអង្គភាព និងធ្វើបរិវត្តកម្មឌីជីថល ដែលនេះគឺជាហានិភ័យសម្រាប់ការប្រកួតប្រជែង ការអភិវឌ្ឍ និងវិនិយោគលើបច្ចេកវិទ្យា។ កម្សោយនៃភាពស៊ីគ្នា រវាងជំនាញ កម្លាំងពលកម្ម និងតម្រូវការអាជីវកម្ម បានធ្វើឱ្យមានភាពយឺតយ៉ាវ លើការអភិវឌ្ឍស្ថាប័ន និងជំរុញការបង្កើតថ្មី។ ទន្ទឹមនឹងនេះ គម្លាតជំនាញបង្កហានិភ័យយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជន និងកំពុងផ្លាស់ប្ដូរមូលដ្ឋានទីផ្សារការងារ ការបង្កើតឱកាសសម្រាប់ផលិតភាព ការបង្កើតថ្មី ភាពធន់នឹងអាកាសធាតុ ហានិភ័យនៃការផ្លាស់ប្ដូរទីលំនៅ ភាពមិនស៊ីគ្នានៃជំនាញ និងការទទួលបានឱកាសមិនស្មើគ្នា។

របាយការណ៍ការងារនាពេលអនាគតរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥ ប៉ានស្មានថា នឹងមានការកើនឡើង ការងារចំនួន ៧៨លានការងារនៅទូទាំងពិភពលោក ដែលនេះជាការផ្លាស់ប្ដូរវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញឱ្យចេះច្បាស់ គឺជាតម្រូវការចាំបាច់ ដើម្បីបំពាក់ឱ្យបុគ្គលិកនូវជំនាញចាំបាច់ ដើម្បីភាពរីកចម្រើន ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើការ។ ប្រសិនបើនិន្នាការនេះនៅតែបន្ត ការប្រើប្រាស់កម្មវិធីសិក្សាហួសសម័យ អាចធ្វើឱ្យមានគម្លាតជំនាញ និងភាពមិនស៊ីសង្វាក់គ្នាកាន់តែខ្លាំងក្នុងទីផ្សារការងារនាពេលអនាគត។

នៅក្នុងទីផ្សារការងារ ដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ជំនាញភាសាបរទេស និងការឱ្យតម្លៃជំនាញជាជាងសញ្ញាបត្រ (First skill approach) មានសារៈសំខាន់ខ្លាំងជាងពេលណាទាំងអស់ ដើម្បីធានាឱ្យអាជីវកម្ម និងបុគ្គល អាចកំណត់អត្តសញ្ញាណ និងអភិវឌ្ឍជំនាញ សមស្រប។

ការស្រាវជ្រាវរបស់ WE Forum សហការជាមួយ PwC បង្ហាញថា ការវិនិយោគលើការរៀនជំនាញថ្មី និងការអភិវឌ្ឍជំនាញ នៃកម្លាំងពលកម្មពិភពលោកបច្ចុប្បន្ន មានសក្តានុពលក្នុងការជំរុញផលិតផលក្នុងស្រុកសរុបចំនួន ៦,៥ពាន់ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈដែលការវិនិយោគលើការអប់រំដែលត្រៀមសម្រាប់អនាគត ទាមទារឱ្យមានការបន្ថែមទឹកប្រាក់ ២,៥៤ ពាន់ពាន់លានដុល្លារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...