អាហារនិងភេសជ្ជៈផ្អែម ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកុមារ

ភ្នំពេញ៖ អាហារ នំផ្អែម និងភេសជ្ជៈផ្អែម នឹងផ្តល់ផលប៉ះពាល់ច្រើនយ៉ាងដល់សុខភាពអ្នកផឹក ឬទទួលទាន ប្រសិនបើអាហារទាំងនោះ​មានជាតិស្ករលើសកម្រិត។ កុមារងាយរងបំផុតបើពួកគេមានទម្លាប់ទទួលទានរបស់ផ្អែមដូចជា ស្ករគ្រាប់ ស្ករផ្អែម ភេសជ្ជៈកំប៉ុង នំកញ្ចប់ផ្អែម ឬស្ករសូកូឡាជាដើម។ កុមារងាយនឹងពុកធ្មេញ (ដង្កូវស៊ីធ្មេញ) មានជំងឺធាត់ ជំងឺទឹកនោមផ្អែមទាំងវ័យកុមារ និងជំងឺមេតាប៉ូលីសផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាល។

សម្រាប់មនុស្សដែលមានវ័យចំណាស់អាហារនិងភេសជ្ជៈដែលមានជាតិផ្អែម ជាពិសេសភេសជ្ជៈកំប៉ុងប៉ូវកម្លាំង មានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើនលើសលប់ អាចដល់ឬលើសពី១០ ស្លាបព្រាកាហ្វេបាយ។ ចំនួននេះលើសពីតម្រូវស្ករសម្រាប់រាងកាយ។ មនុស្សចាស់ អាចមានជាតិស្ករច្រើននៅក្នុងឈាម ប្រឈមនឹងបញ្ហាឡើងទំម្ងន់ បង្កឱ្យឡើងសម្ពាធឈាមខ្ពស់ កម្រិតជាតិខ្លាញ់កើនឡើងបង្កឱ្យមានជំងឺបេះដូង ទឹកនោមផ្អែម វ័យឆាប់ចាស់ជាងអាយុ និងមានជំងឺផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលថា សម្រាប់អ្នកដែលចូលចិត្តទទួលទានភេសជ្ជៈមានជាតិផ្អែម និងមានជាតិកាហ្វេអ៊ីនលើសកម្រិ​ត​អាចបណ្ដាលឱ្យប៉ះពាល់ទៅលើអារម្មណ៍ ឆាប់មួរម៉ៅ​ និងថប់អារម្មណ៍ខ្លាំង ដោយសារចង្វាក់បេះដូងដើរញាប់ និងអាការៈធ្ងន់ធ្ងរអាចបណ្ដាលឱ្យសន្លប់ឬប្រកាច់បាន។ លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃគួរចៀសវាងទទួលទានផ្អែមជ្រុល ដែលជាមូលហេតុងាយគ្រោះថ្នាក់ដល់សុខភាព។​

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈផ្អែមត្រូវបានបែងចែកជាពីរប្រភេទ រួមមានភេសជ្ជៈបន្ថែមជាតិផ្អែម និងភេជ្ជៈប៉ូវកម្លាំង។ កន្លងទៅដើម្បីលើកកម្ពស់សុខភាពសិ​ស្សា​​នុសិស្ស និងបុគ្គលិគសិក្សា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ហាមឃាត់​ការ​លក់​ចំណី​អាហារ​ចំនួនប្រាំមួយប្រភេទនៅ​ក្នុង​គ្រឹះស្ថាន​សិក្សា ចំណី​អាហារ​គ្រ​ប់​​​ប្រភេទ​ដែល​ហួស​កំណត់​កាល​បរិច្ឆេទ​ប្រើប្រាស់, គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ, ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់, ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ​គ្រប់​ប្រភេទ, ស្ករ​សូកូឡា ស្ករគ្រាប់ ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ, ចាហួយ​គ្រប់​ប្រភេទ នំដូណាត់ និងនំ​ផ្អែម៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឪពុកម្តាយបារម្ភពីសុខភាពកូន ក្រោយផ្ទុះករណីផ្តាសាយ Flu A, B និង RSV ខណៈក្រសួងសុខាភិបាលណែនាំវិធានការការពារ

ឪពុកម្តាយមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភពីសុខភាពកូនៗ ខណៈផ្ទុះករណីជំងឺផ្តាសាយប្រភេទ Flu A, B និងវីរុស RSV
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ពីកុមាររើសអេតចាយនៅស្ទឹងមានជ័យ បានអង្គការ CCF សង្គ្រោះ យុវតីម្នាក់ប្រឹងរៀនរហូត​ប្រឡងចប់ថ្នាក់ទី​១២ និងត្រៀមចូលថ្នាក់ឧត្តម

កាលពីឆ្នាំ២០១៥ ណារី មានអាយុទើបតែ៨ឆ្នាំ ប៉ុន្តែជំនួសឱ្យការកាន់សៀវភៅដើរចូលថ្នាក់រៀន នាងបែរជាចំណាយពេលពេញមួយថ្ងៃដើររើសអេតចាយ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

គ្មានពាក្យថាហួសពេលសម្រាប់ការរៀនសូត្រ! ជីតាវ័យ ៧១ឆ្នាំ ក្លាយជានិស្សិតបញ្ចប់ការសិក្សាចាស់ជាងគេនៅសាកលវិទ្យាល័យសិង្ហបុរី

នៅក្នុងពិភពនៃការអប់រំ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះជាសារដាស់តឿន និងជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ក្រោយពីលោក Wong Yee Keong
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនកម្ពុជា ឈ្នះការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR នៅប្រទេសឥណ្ឌូនេស៊ី

លោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែល​​បានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធី ៩ យ៉ាងជួយអ្នកមិនឱ្យ «ញៀនអេក្រង់» ដោយមិនចាំបាច់បោះបង់ស្មាតហ្វូនចោល

នៅក្នុងយុគសម័យឌីជីថល ឧបករណ៍បច្ចេកវិទ្យាដូចជា ស្មាតហ្វូន នាឡិកាឆ្លាតវៃ និងកុំព្យូទ័រ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ ចាប់ពីការទូទាត់ប្រាក់ ការស្កេនឯកសារ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ រៀបចំការប្រឡងគណិតវិទ្យា GTSE សម្រាប់សិស្សានុសិស្សអាយុពី ៦ ដល់ ១៨ឆ្នាំ

ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពការរៀន និងការស្រាវជ្រាវ ពិសេសគឺលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សនិទ្ទេស A ជាង ២ពាន់នាក់ ត្រៀមជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ តុលាខាងមុខ

សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរំភើប និងរីករាយចំពោះឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អូស្ត្រាលីគាំទ្រកម្ពុជាអនុវត្តផែនការជាតិថ្មី ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី

ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការពង្រឹងសេវាគាំទ្រ ភាពជាដៃគូ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

កុមារអាម៉េរិកជិត ៧០លាននាក់ចុះឈ្មោះក្នុង Trump Accounts ខណៈប្រាក់ដាក់ដើម ១,០០០ដុល្លារមានលក្ខខណ្ឌ

កុមារប្រមាណ ៧០លាននាក់នៅសហរដ្ឋអាម៉េរិក ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធី «Trump Accounts» ដែលមានគោលបំណងជួយពួកគេចាប់ផ្តើមសន្សំ និងវិនិយោគសម្រាប់អនាគត

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon