តើកូនរបស់អ្នកត្រៀមខ្លួនរួចរាល់ សម្រាប់ការរស់នៅនាពេលអនាគត ឬនៅ? អ្នកជំនាញបង្ហាញ ជំនាញសំខាន់ៗ ដែលកុមារត្រូវមានក្នុងសម័យ AI  

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការធំធាត់ឡើងក្នុងសម័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ធ្វើឱ្យលទ្ធភាពក្នុងការទទួលបានព័ត៌មាន កាន់តែងាយស្រួលជាងពេលណាទាំងអស់ ខណៈបច្ចេកវិទ្យា AI អាចជាឧបករណ៍ផ្ដល់នូវអត្ថប្រយោជន៍សម្បូរបែប តែវាក៏នាំមកនូវហានិភ័យ សម្រាប់កុមារដូចគ្នាដែរ ព្រោះរាល់ព័ត៌មាន ដែលផ្ដល់ដោយ AI មិនមែនសុទ្ធតែត្រឹមត្រូវនោះទេ ហើយការពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យានេះ ធ្វើឱ្យកុមារបាត់បង់ជំនាញត្រិះរិះពិចារណា សមត្ថភាពដោះស្រាយបញ្ហា និងជំនាញក្នុងការសម្រេចចិត្ត។ ហេតុនេះ តើអាណាព្យាបាល ត្រូវបំពាក់ និងបង្រៀនកុមារ ឱ្យមានជំនាញមូលដ្ឋានអ្វីខ្លះ ដើម្បីរស់នៅក្នុងសម័យ AI ?

បើតាមលោក Saeid ជាអ្នកជំនាញផ្នែកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងជាអ្នកតាមដានការវិវត្តន៍នៃបច្ចេកវិទ្យា AI បានបង្ហាញគំនិតរបស់លោក នៅលើសារព័ត៌មាន Medium ថា កុមារ ត្រូវការជំនាញសំខាន់ៗ ចំនួន ៨ ដើម្បីរស់នៅក្នុងសម័យ AI ។

១. ជំនាញចង់ចេះចង់ដឹង និងការត្រិះរិះពិចារណា ៖ កុមារដែលមានផ្នត់គំនិតចង់ដឹងអ្វីថ្មីៗ និងសួរសំណួរជាប្រចាំ នោះបញ្ញាស្មារតីរបស់គេ នឹងលូតលាស់បានឆាប់រហ័ស។ ពិភពលោក នៃយុគសម័យ AI កំពុងតែជំរុញការច្នៃប្រឌិត និងគំនិតបង្កើតថ្មីឥតឈប់ឈរ។ ដូច្នេះ អាណាព្យាបាលត្រូវលើកទឹកចិត្ត ឱ្យកុមារ ចេះសួរសំណួរ សំខាន់ ២ គឺ «ហេតុអ្វី?» និង «យ៉ាងដូចម្ដេច? ឬរបៀបណា?» ព្រោះការសួរសំណួរទាំង ២នេះ នឹងបណ្តុះផ្នត់គំនិតស្វែងយល់ពីហេតុផល និងដំណោះស្រាយបញ្ហាស៊ីជម្រៅ ព្រមទាំងជាមូលដ្ឋានបណ្ដុះសមត្ថភាពត្រិះរិះពិចារណា។

២. ទទួលយកបច្ចេកវិទ្យា ប៉ុន្តែក៏ត្រូវរកទំនាក់ទំនងជាមួយមនុស្ស ៖ ខណៈសមត្ថភាពក្នុងការទទួលយក និងសម្របទៅនឹងបច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់កុមារ ពួកគេក៏ត្រូវមានជំនាញ ក្នុងការប្រាស្រ័យទាក់ទង និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែរ។ ការណ៍នេះមានន័យថា អាណាព្យាបាលត្រូវបណ្តុះទម្លាប់ និងវិន័យសម្រាប់កុមារ ក្នុងការរក្សាតុល្យភាព រវាងពេលវេលានៅជាមួយអេក្រង់ និងមនុស្ស។

. ផ្នត់គំនិតបន្តរៀនសូត្រពេញមួយជីវិត ៖ ជំនាញរៀនសូត្រពេញមួយជីវិត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នករស់នៅក្នុងសម័យ AI ព្រោះអាជីព ឬការងារ ដែលអ្នកកំពុងធ្វើនាពេលនេះ អាចនឹងលែងមានតម្រូវការទៅវិញ ក្នុងរយៈពេលដ៏ខ្លី ដោយសារការវិវត្តនៃបច្ចេកវិទ្យា។ ដូច្នេះ ទមា្លប់បន្តការសិក្សាជាប្រចាំ នឹងជួយកុមារ សម្របខ្លួនបានល្អ ទៅក្នុងការផ្លាស់ប្ដូរ នៅពេលពួកគេពេញវ័យ។

៤. យល់ដឹងអំពីទិន្នន័យ ៖ ទិន្នន័យ គឺជាភាសានៃអនាគត ហើយទិន្នន័យគឺជាសរសៃរឈាម និងចង្វាក់បេះដូងរបស់ AI ។ បើតាមលោក Saeid អក្ខរកម្មទិន្នន័យ អាចសំខាន់ សម្រាប់មនុស្ស ដូចជំនាញភាសាសព្វថ្ងៃនេះដែរ។ យ៉ាងណាក៏ដោយ កុមារមិនចាំបាច់យល់ដឹងច្បាស់ពីទិន្នន័យ ដូចអ្នកវិទ្យាសាស្ត្រទិន្នន័យនោះទេ ប៉ុន្តែត្រូវយល់អំពី តម្លៃនៃទិន្នន័យ របៀបប្រើប្រាស់ ក្រមសីលធម៌ ឥទ្ធិពល និងផលប៉ះពាល់របស់ទិន្នន័យ។

. ជំនាញសហការជាមួយម៉ាស៊ីន ៖ ជំនួសឱ្យការចាត់ទុក AI ជាសត្រូវ ឬដៃគូប្រកួតប្រជែង អាណាព្យាបាល ត្រូវណែនាំឱ្យកុមារយល់ថា បច្ចេកវិទ្យា AI គឺជាដៃគូសហការដ៏ពិសេស សម្រាប់ការសិក្សា និងការបំពេញការងាររបស់កុមារ។ កុមារត្រូវស្គាល់ពីចំណុចខ្លាំង និងលក្ខណៈពិសេស របស់មនុស្ស និងម៉ាស៊ីន ហើយប្រើម៉ាស៊ីន ដើម្បីសហការបង្កើនប្រសិទ្ធភាពនៃលទ្ធផលសិក្សា និងកិច្ចការផ្សេងៗ មិនមែនប្រកួតប្រជែងនោះទេ។

៦. ក្រមសីលធម៌នៃការប្រើប្រាស់ AI ៖ ខណៈពេលដែល AI មានថាមពលក្នុងការធ្វើបដិវត្តន៍ពិភពលោកទាំងមូល បច្ចេកវិទ្យានេះ ក៏មានចំណុចខ្វះដែលអ្នកប្រើប្រាស់ត្រូវយល់ដឹងដូចគ្នាដែរ ហើយផលប៉ះពាល់របស់ AI មកលើសង្គមគឺធំធេងណាស់។ ដូច្នេះ កុមារមិនគ្រាន់តែមានសមត្ថភាពប្រើប្រាស់ AI ប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយការទទួលខុសត្រូវ យល់ដឹងពីផលប៉ះពាល់នៃ AI ដោយថ្លឹងថ្លែង លើមាត្រដ្ឋានសីលធម៌ និងយុត្តិធម៌។

. ជំនាញទន់ ៖ ទោះជា AI អភិវឌ្ឍដល់កម្រិតណាក៏ដោយ នៅតែមានជំនាញពិសេសមួយចំនួន ដែលបច្ចេកវិទ្យានេះ មិនអាចធ្វើដូចមនុស្សបាន ដែលជំនាញទាំងនោះមានដូចជា ការយល់ចិត្តអ្នកដទៃ សេចក្ដីមេត្តា ការអាណិតអាសូរ និងភាពច្នៃប្រឌិតជាដើម។ តាមរយៈការពង្រឹងជំនាញទាំងនេះ កុមារពិតជាអាចត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅធ្វើការ ក្នុងសម័យ AI ។

៨. ស្វែងយល់ពីរបៀបបង្កើត AI ៖ ការយល់ដឹងអំពី AI គឺជារឿងមួយ ប៉ុន្តែសមត្ថភាពស្រាវជ្រាវ និងបង្កើតបច្ចេកវិទ្យា AI នេះ គឺជារឿងមួយទៀត ដែលមានសារៈសំខាន់សម្រាប់អនាគតកុមារ។ ហេតុនេះ ពួកគេអាចរៀនជំនាញសរសេរកម្មវិធីជាមូលដ្ឋានមួយចំនួន​ ឬលេងហ្គេម ដែលដំណើរការដោយ បច្ចេកវិទ្យា AI ជាដើម។ ចំណេះដឹងនេះ នឹងបង្កើនអារម្មណ៍អស្ចារ្យសម្រាប់កុមារ និងពង្រឹងសមត្ថភាពគិតស៊ីជម្រៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......