ភ្នំពេញ – តាមការសិក្សាស្រាវជ្រាវ នៃអកប្បកិរិយារបស់មនុស្ស ត្រវគេគេរកឃើញថា មានបួនប្រភេទ គឺ D (ចរិតអ្នកដឹកនាំ), I (ចរិតឥទ្ធិពល), S (ចរិតស្ថិរភាព) និង C (ចរិតមនសិការ)។ ក្នុងចំណោមអកប្បកិរិយាទាំង៤នេះ មនុស្សដែលមានចរិត D ត្រូវគេមើលឃើញថា ជាមនុស្សដែលពិបាកក្នុងការគ្រប់គ្រង ដូច្នេះតើឪពុកម្តាយដែលមានកូនចរិត D ត្រូវគ្រប់គ្រងកូនដោយរបៀបម៉េច?
អ្នកស្រី យូ បូរី ស្ថាបនិកនៃក្រុមហ៊ុន Talent Excellence Development Partner (TEDP) និងជាអ្នកជំនាញ បាននិយាយថា ជាដំបូង ឪពុកម្តាយគួរសង្កេតមើលពីអកប្បកិរិយារបស់កូនជាមុនសិន ដោយមិនចាំបាច់រង់ចាំទាល់តែពួកគេរៀនចប់មហាវិទ្យាល័យនោះទេ គឺគេអាចសង្កេតដឹងតាំងតែពីកូនទើបនឹងកើតមកម្លេះ ។

តាមលោកស្រី យូ បូរី មនុស្សដែលមានទំនោរចរិតប្រភេទ D គឺមានតែបីភាគរយប៉ុណ្ណោះនៅលើលោក ហើយមនុស្សប្រភេទនេះច្រើនប្រព្រឹត្តិនូវសកម្មភាពដូចជា ចូលចិត្តកិច្ចការលំបាកៗ ឬជាអ្នកចូលចិត្តគ្រប់គ្រង ពួកគេច្រើនចូលរួមសកម្មភាពដែលប្រឈមមុខនឹងការជំរុញ ឬបំផុសនៅកិច្ចការថ្មីៗ, ចូលចិត្តដោះស្រាយបញ្ហាថ្មីៗ ចូលចិត្តភាពច្នៃប្រតិដ្ឋ មិនថាស្ថិតនៅក្នុងស្ថានភាពការងាអ្វីក៏ដោយ។ មនុស្សប្រភេទនេះស្រឡាញ់សេរីភាពនៃការសម្រេចចិត្តខ្លាំងណាស់ ។ លោកឪពុកអ្នកម្តាយអាចសង្កេតតាមដានកូនពេលនៅផ្ទះតាមរយៈសកម្មភាពដូចជា ក្មេងដែលកម្រធ្វើតាមអាណាព្យាបាលបង្គាប់ណាស់ គេចូលចិត្តធ្វើអ្វីមួយដោយវិភាគ និងគិតដោយខ្លួនឯងជាចម្បង ព្យាយាមសម្រេចចិត្តខ្លួនឯងជានិច្ច ហើយតែងបង្ហាញអាការៈមិនពេញចិត្តរាល់ពេលដែលមានសកម្មណាមួយហាក់បង្ហាញថា ឪពុកម្តាយ ឬអាណាព្យាបាលកំពុងគ្រប់គ្រងពួកគេយ៉ាងលើសលប់ ។
ជាមួយគ្នានេះ អ្វីដែលមនុស្សប្រភេទ D ខ្លាចជាងគេ គឺមនុស្សដើរខ្សែលើ ដោយគេពិបាកនឹងទទួលយកណាស់ពេលដឹងថា ខ្លួនគេត្រូវបានបោកប្រាស់ដោយនរណាម្នាក់ ។ មនុស្សប្រភេទនេះ នៅពេលស្ថិតនៅក្រោមសម្ពាធអ្វីមួយ ឬមានបញ្ហាអាក់អន់ចិត្ត នោះអកប្បកិរិយាផ្តាច់ការនឹងលេចចេញមកខាងក្រៅ មានន័យថាប្រសិនបើគាត់ចង់បានអ្វីគាត់ត្រូវយកឱ្យបាន ។ ទោះបីជាកូនប្រភេទនេះមានចរិតហាក់កាច និងមានសម្ដីមុតៗចាក់ដោតបន្តិចមែន ប៉ុន្តែមិនមែនជាបញ្ហាដែលគ្មានដំណោះស្រាយនោះទេ ។

ជាដំណោះស្រាយដ៏ល្អដើម្បីឆ្លើយតបនឹងបញ្ហានេះ អាណាព្យាបាលពេលជួបកូន ឬមនុស្សប្រភេទនេះ សូមសិក្សាពីចំណុចខ្លាំង និងព្យាយាមបង្កើតបរិយាកាសមួយឱ្យត្រូវនឹងចំណង់ចំណូលចិត្ត ឬផ្តល់ឱកាសឱ្យពួកគេបានបំពេញកិច្ចការដែលស្របនឹងចំណុចខ្លាំងរបស់កូនដើម្បីអាចបញ្ចេញសក្ដានុពល ។ ហើយចូលចងចាំថា ការប្រឆាំងដោយត្រង់ជាមួយកូន ឬមនុស្សប្រភេទនេះពុំបានផ្តល់នូវផលវិជ្ជមានឡើយ គឺមានតែធ្វើឱ្យកូនមិនសប្បាយចិត្ត និងបង្កើតនូវបរិយាកាសមួយដែលនិយាយគ្នាមិនស្ដាប់ប៉ុណ្ណោះ ។
បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ កូនដែលមានចរិតលក្ខណៈប្រភេទ D គេត្រូវការឱ្យឪពុកម្តាយជាមនុស្សដែលពូកែស្ដាប់ដ៏ល្អ ដូច្នេះប្រសិនបើមានកូនប្រភេទនេះ អាណាព្យាបាលត្រូវអភិវឌ្ឍជំនាញស្ដាប់ជាចាំបាច់ មានន័យថា ស្ដាប់ដោយយល់ចិត្តទុកដាក់ និងស្ដាប់សុទ្ធចិត្តដោយគ្មានការវាយតម្លៃអ្វីទាំងអស់ ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2026
សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2026
បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2023
អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2025
សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។



































































