៨ វិធីសាស្ត្របង្កើនស្មារតីតស៊ូ និងទំនុកចិត្តដល់កូន តាមរយៈការសរសើរ

សម្រាប់ឪពុកម្តាយ អ្នកអាណាព្យាបាលជាច្រើន ការពោលពាក្យសរសើរទៅកាន់កូនៗហាក់ដូចជាពិបាកហាមាត់។ បើសរសើរតិចពេក កូនអាចមានអារម្មណ៍ថា ខ្វះភាពកក់ក្តៅ តែបើសរសើរជ្រុលហួសហេតុ អាចធ្វើឱ្យពួកគេក្លាយជាក្មេងអំនួត។ តើឪពុកម្តាយ អ្នកអាណាព្យាបាលត្រូវធ្វើដូចម្តេច ដើម្បីអាចបង្ហាញមោទនភាពចំពោះពួកគេ ប៉ុន្តែចង់ឱ្យពួកគេនៅតែរក្សាភាពដាក់ខ្លួន និងចេះឱ្យតម្លៃចំពោះការទទួលស្គាល់នោះ?

ខាងក្រោមនេះ គឺជាវិធីសាស្រ្តចំនួន៨ ដែលត្រូវបានណែនាំពីអ្នកជំនាញ ក្នុងការជួយឱ្យឪពុកម្តាយ អ្នក​អាណាព្យាបាល ក្នុង​ការ​សរសើរលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់កូនៗដោយត្រឹមត្រូវ៖

១. សរសើរកូនលើអ្វីដែលជាចំណុចសំខាន់

ក្នុងជីវិតរបស់ក្មេងៗ ពួកគេធ្វើរឿងរ៉ាវជាច្រើន ប៉ុន្តែមានរឿងខ្លះសំខាន់ជាងរឿងខ្លះទៀត ដែលសមនឹងទទួលបានការសរសើរ។ ឧទាហរណ៍ ៖ ប្រសិនបើកូនចូលរួមក្នុងការសម្តែងរបស់សាលា ហើយពួកគេបានខំប្រឹងហាត់ជារៀងរាល់ថ្ងៃ រហូតមានការរីកចម្រើន និងអាចសម្តែង​បានល្អ នោះការផ្តល់ពាក្យសរសើរគឺជារឿងសមស្របបំផុត។ ផ្ទុយទៅវិញ បើកូនធ្វើមិនបានល្អដោយសារតែមិនព្រមហាត់សោះ អាណាព្យាបាលគួរតែដកការសរសើររបស់ខ្លួនទុកសិន។

២. ទទួលស្គាល់រាល់ការខិតខំប្រឹងប្រែង

ឧបមាថាកូនរបស់អ្នកទើបតែឈ្នះការប្រកួតអ្វីមួយ។ លោកអ្នកអាចសរសើរចំពោះជោគជ័យនៃការឈ្នះនោះ ប៉ុន្តែការនិយាយត្រឹមតែពាក្យថា “ពុកម៉ែមានមោទនភាពចំពោះកូនណាស់” អាចនឹងមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះក្មេងអាចគិតថា “ការឈ្នះ” គឺជាអ្វីតែមួយគត់ដែលសំខាន់។ ផ្ទុយទៅវិញ គួរនិយាយថា “តើកូនមានអារម្មណ៍ល្អទេ នៅពេលដឹងថាការខិតខំប្រឹងប្រែងកន្លងមកពិតជាផ្តល់ផ្លែផ្កា?” វិធីនេះនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា ការព្យាយាមរបស់គេត្រូវបានមើលឃើញ ដែលជាកម្លាំងចិត្តសម្រាប់ពេលអនាគត។

៣. ទទួលស្គាល់រាល់ឧបសគ្គដែលពួកគេបានពុះពារ

នៅពេលក្មេងៗសម្រេចបានអ្វីមួយ ពួកគេតែងតែឆ្លងកាត់ការលំបាកជាច្រើន។ ប្រហែលជាពួកគេសុខចិត្តលះបង់ការដើរលេងជាមួយមិត្តភក្តិដើម្បីពង្រឹងពិន្ទុរៀនសូត្រ។ ការបង្ហាញមោទនភាពចំពោះការតស៊ូជម្នះឧបសគ្គទាំងនេះ នឹងធ្វើឱ្យកូនៗដឹងថា អ្នកបានយកចិត្តទុកដាក់លើការប្តេជ្ញាចិត្ត និងការតស៊ូរបស់ពួកគេ។

៤. បង្ហាញទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការសម្រេចជោគជ័យ

ការទទួលស្គាល់សមិទ្ធផលរបស់កូន ធ្វើឱ្យពួកគេដឹងថា អ្នកសប្បាយចិត្តនឹងជោគជ័យរបស់គេ។ ការបង្ហាញទំនុកចិត្តថា ពួកគេនឹងអាចធ្វើរឿងដដែលនេះបានកាន់តែល្អនៅថ្ងៃមុខ នឹងក្លាយជាកម្លាំងរុញច្រានឱ្យពួកគេបន្តឈោងចាប់ក្តីស្រមៃឱ្យកាន់តែខ្ពស់ជាងមុន។

៥. កុំសរសើរជ្រុលហួសហេតុពេក

សូមរក្សាការបង្ហាញមោទនភាពឱ្យស្របតាមបរិបទជាក់ស្តែង ព្រោះក្មេងៗក៏មានវិចារណញ្ញាណដឹងពីទំហំនៃរឿងរ៉ាវក្នុងជីវិតពួកគេដែរ។ ការស៊ុតចូលទីក្នុងការប្រកួតបាល់ទាត់គឺជាចំណុចគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែវាមិនមែនជារឿងដែលត្រូវរៀបចំកម្មវិធីជប់លៀងធំដុំផ្អើលអ្នកភូមិឡើយ។ ផ្ទុយទៅវិញ ត្រឹមតែការនាំកូនទៅញ៉ាំការ៉េម កុម្ម៉ង់ភីហ្សាមកផ្ទះ ឬអនុញ្ញាតឱ្យកូនជ្រើសរើសហ្គេមលេងក្នុងគ្រួសារគឺជារឿងសមរម្យហើយ។

៦. ជ្រើសរើសពេលវេលាសមស្របក្នុងការសរសើរ

ការសរសើរនឹងមានប្រសិទ្ធភាពបំផុត នៅពេលដែលវាត្រូវបានផ្តល់ឱ្យភ្លាមៗបន្ទាប់ពីសម្រេចបានសមិទ្ធផល។ ប្រៀបដូចជាការប្រកួតបាល់ទាត់ដែរ ការទះដៃផ្តល់កម្លាំងចិត្តនៅទីលានប្រកួត ដូច្នេះលោកអ្នកអាចរៀបចំការញ៉ាំការ៉េម ឬភីហ្សាអបអរក្នុងគ្រួសារនៅយប់នោះ គឺមានន័យជាងការរង់ចាំរហូតដល់មួយសប្តាហ៍ក្រោយ។

៧. ផ្តោតលើកូនឱ្យចំគោលដៅនៅពេលសរសើរ

ក្មេងម្នាក់ៗសមនឹងទទួលបានការចាប់អារម្មណ៍ដោយមិនចាំបាច់យកទៅប្រៀបធៀបជាមួយអ្នកដទៃឡើយ។ ផ្តល់ការសរសើរដោយផ្ទាល់ទៅកាន់កូន ដោយកុំលើកយកពីភាពខ្លាំងរបស់បងប្អូន ឬភាពពូកែរបស់កូនអ្នកដទៃមកនិយាយឡើយ។

៨. ទទួលស្គាល់ការជួយជ្រោមជ្រែងពីអ្នកជុំវិញខ្លួន

ដើម្បីបង្រៀនកូនឱ្យចេះដាក់ខ្លួន លោកអ្នកគួរជួយឱ្យពួកគេមើលឃើញពីការរួមចំណែករបស់អ្នកដទៃចំពោះជោគជ័យរបស់គេ។ ឧទាហរណ៍ ក្រោយពេលទទួលបានព្រឹត្តិបត្រពិន្ទុល្អ លោកអ្នកអាចសរសើរកូនផង និងលើកទឹកចិត្តឱ្យគេនឹកឃើញដល់អ្នកដែលបានជួយ (ដូចជា លោកគ្រូអ្នកគ្រូ មិត្តភក្តិ ឬអាណាព្យាបាល)។ ពួកគេក៏អាចសរសេរសំបុត្រថ្លែងអំណរគុណដើម្បីបង្ហាញពីការដឹងគុណផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...