ម្ចាស់ជ័យលាភីបកស្រាយអត្ថបទទិវាជាតិអំណានទាំង៣រូប សុទ្ធសឹងជាអតីតនិស្សិតអក្សរសាស្ត្រខ្មែរ

ភ្នំពេញ – បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឈ្មោះជ័យលាភីសិក្សា និងបកស្រាយអត្ថបទសម្រាប់ទិវាជាតិអំណាន នៅថ្ងៃទី១១ ខែមីនា បេក្ខជនជ័យលាភីទាំង ៣ រូបសុទ្ធសឹងតែជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។ ប្រធានបទសម្រាប់ការសិក្សា និងបកស្រាយទិវាជាតិអំណានឆ្នាំនេះ “គុណតម្លៃមនុស្សនៅក្នុងយុគសម័យឌីជីថល” ។ ខាងក្រោមនេះជាប្រវត្តិត្រួសៗអំពីអតីតនិស្សិតអក្សរសាស្ត្រខ្មែរទាំង ៣រូប ។

១. ម្ចាស់ជ័យលាភីលេខ១ – លោក មី សុវណ្ណ គ្រូឧទន្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរនៅឆ្នាំ ២០១៣ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសាវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ ២០១៧ ។ ជាមួយគ្នានេះ លោកបានបញ្ចប់ការសិក្សានៅផ្នែកគរុកោសល្យនៅវិទ្យាស្ថានជាតិអប់រំឆ្នាំ ២០១៤ ។

លោក មី សុវណ្ណ មានបទពិសោធន៍ជាគ្រូបង្រៀនឯកទេសភាសាបារាំង និងភាសាខ្មែរ នៅវិទ្យាល័យបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុននឹងលោកប្រឡងមកបំពេញការងារនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។ លោក មី សុវណ្ណ ធ្លាប់គ្រូបង្រៀនភាសាខ្មែរនៅសាធារណៈរដ្ឋប្រជាមានិតចិនរយៈពេល ១ឆ្នាំ និងជាម្ចាស់ជ័យលាភីលេខ៣ សិក្សាអត្ថបទអក្សរសីល្ប៍សម្រាប់ទិវាជាតិអំណានឆ្នាំ២០២២ ។ លោកជាអតីតជ័យលាភីសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរឆ្នាំ២០០៩ ។

លោក មី សុវណ្ណ បាននិយាយថា ការប្រកួតប្រជែងជារឿងសំខាន់ ដែលបេក្ខជនត្រូវចិញ្ចឹមចិត្តចូលរួម ដើម្បីវាស់ស្ទង់ចំណេះដឹង និងសមត្ថភាពផ្ទាល់បកស្រាយប្រធានបទស្របនឹងការរីកចម្រើនឌីជីថល ។ ទន្ទឹមគ្នានេះ តាមរយៈចលនានៃការប្រកួតប្រជែងសិក្សាស្រាវជ្រាវសម្រាប់ទិវាជាតិអំណាន ជាស្មារតីមួយជួយបណ្តុះឆន្ទៈកូនខ្មែរ និងយុវជនខ្មែរឱ្យចេះពុះពារតស៊ូសិក្សារៀនសូត្រ ព្រមទាំងទទួលយកការអប់រំពេញមួយជីវិត ។ សម្រាប់លោក មី សុវណ្ណ ៖ “មានការសិក្សារៀនសូត្រ ធ្វើឱ្យយើងមានក្តីសង្ឃឹម មានការសិក្សារៀនសូត្រ ធ្វើឱ្យយើងមានអនាគត” ។

២. ម្ចាស់ជ័យលាភីលេខ២ – លោក មិន ម៉ៅសំណាង ជាអ្នកសារព័ត៌មាននៅស្ថានីយទូរទស្សន៍ PNN និងធ្លាប់ជាអ្នកនិពន្ធរឿងកុមារនៅអង្គការរូមធូរីតកម្ពុជា ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ២០១៥ ព្រមទាំងបានបំពេញការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយលើវិស័យសារព័ត៌មានរយៈពេល ១០ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ ។

មុននឹងទទួលជ័យលាភីនេះ កាលពីទិវាជាតិអំណានលើកទី៥ ឆ្នាំ២០២០ លោក មិន ម៉ៅសំណាង ក៏ធ្លាប់ទទួលបានជ័យលាភីលេខ១ ផ្នែកស្រាវជ្រាវ និងបកស្រាយអត្ថបទស្តីពី “ការតែងនិពន្ធក្នុងសម័យឌីជីថល” រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ។ លើសពីនេះ តាមរយៈការខិតខំប្រឹងប្រែងលើផ្នែកអំណាន និងស្រាវជ្រាវ កន្លងទៅលោក មិន ម៉ៅសំណាង ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនលើការប្រកួតប្រជែងក្នុងវិស័យសារព័ត៌មាន និងជ័យលាភីអ្នកសារព័ត៌មានឆ្នើមពីក្រសួងព័ត៌មាន (MOI) ក្លឹបអ្នកកាសែតកម្ពុជា (CCJ) ព្រមទាំងទាំងជ័យលាភីពីសមាគមវិស័យឯកជននានានៅកម្ពុជា ។

លោក មិន ម៉ៅសំណាង មានជំនាញប្រព័ន្ធផ្សព្វផ្សាយចម្រុះ (multimedia) ធ្លាប់ទទួលបានវគ្គសិក្សាពីអ្នកជំនាញសារព័ត៌មាន DW អាឡឺម៉ង់អំឡុងពេលបំពេញការងារនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) និងការសិក្សាជំនាញសារព័ត៌មានពីស្ថាប័នអភិវឌ្ឍន៍ផ្សព្វផ្សាយ RNTC ប្រទេសហូឡង់ រហូតដល់ឆ្នាំ២០១៧ បន្ទាប់ពីលោកផ្លាស់ប្តូរការងារពីមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ។ ទន្ទឹមគ្នានេះ លោកក៏ជាអ្នកសារព័ត៌មានទទួលជ័យលាភីសិក្សាជំនាញអក្ខរកម្មទិន្នន័យ (data literacy) របស់អង្គការទិន្នន័យបើកទូលាយ ODC កម្ពុជាផងដែរ ។

៣. ម្ចាស់ជ័យលាភីលេខ៣ – លោក ទឹម សុខហួយ គ្រូបង្រៀនវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម ខេត្តតាកែវ ។ នៅឆ្នាំ២០១២ លោក ទឹម សុខហួយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ បន្ទាប់មកលោកបានបញ្ចប់ការសិក្សាគរុកោសល្យនៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំ២០១៤ និងបានបំពេញការងារជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរនៅខេត្តតាកែវ រហូតមកទល់បច្ចុប្បន្ន ។

កន្លងទៅលោក ទឹម សុខហួយ ធ្លាប់ទទួលបានជ័យលាភីសិក្សានិងបកស្រាយរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៣លើកស្ថិតនៅក្នុងក្របខណ្ឌប្រកួតប្រជែងទូទាំងប្រទេស ។ ឆ្នាំ២០២១ លោក ទឹម សុខហួយ បានទទួលជ័យលាភីលេខ៣ ប្រធានបទ “តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍នៅក្នុងសង្គមខ្មែរ” និងឆ្នាំ២០២២ ទទួលបានជ័យលាភីលេខ២ ផ្នែកបកស្រាយប្រធានបទ “តួនាទីអក្សរសិល្ប៍ពុទ្ធនិយមក្រោយសម័យអង្គរ” ។

សម្រាប់ឆ្នាំ២០២៣ លោកទទួលបានជ័យលាភីលេខ៣ លើការស្រាវជ្រាវ និងបកស្រាយប្រធានបទ “គុណតម្លៃមនុស្សនៅក្នុងយុគសម័យឌីជីថល” ។ លោកបាននិយាយថា “ជាគ្រូបង្រៀនសំខាន់បំផុតភាពជាគំរូ និងការលះបង់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ:” ។

ស្របគ្នានេះដែរ ឆ្នាំ២០២២ លោក ទឹម សុខហួយ ធ្លាប់ដឹកនាំដឹកនាំសិស្សានុសិស្សចូលរួមកម្មវិធីប្រកួតជជែកដេញយុវជនថ្នាក់ជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានជ័យលាភីលេខ ៣ សម្រាប់ខេត្តតាកែវ និងកំពុងបន្តដឹកនាំសិស្សានុស្សចូលរួមកម្មវិធីជជែកដេញយុវជន ឆ្នាំ២០២៣ ។ ក្រៅពីស្នាដៃសិក្សាស្រាវជ្រាវប្រកួតប្រជែងអត្ថបទ លោក ទឹម សុខហួយ ក៏ជាអ្នកនិពន្ធ និងចងក្រងឯកសារជាច្រើនសម្រាប់ការសិក្សារបស់សិស្សានុសិស្ស ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជ្រើសរើសស្នាដៃសិក្សានិងបកស្រាយប្រធានបទ “គុណតម្លៃមនុស្សនៅក្នុងយុគសម័យឌីជីថល” សម្រាប់ក្របខណ្ឌប្រណាំងប្រជែងទូទាំងប្រទេស និងបើកចំហរសម្រាប់សាធារណៈទូទៅ ។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏មានរៀបចំកម្មវិធីប្រគល់ជ័យលាភីប្រកួតប្រជែងផ្នែកអានអត្ថបទ សូត្រកំណាព្យ និងតែងនិពន្ធសម្រាប់សិស្សានុសិស្សទូទាំងប្រទេសផងដែរ ដែលឆ្នាំ២០២៣ មានបេក្ខភាពប្រាំបួនរូបបានទទួលបានជ័យលាភី ។

គួរបញ្ជាក់ថា នាឱកាសប្រគល់ប្រកាសនីយបត្រជ័យលាភីកិត្តិយស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា ទិវាជាតិអំណានលើកទី៨ ឆ្នាំ២០២៣ បានឆ្លុះបញ្ចាំងអំពីសារៈសំខាន់របស់អំណានក្នុងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណសម្បត្តិគ្រប់ផ្នែក ព្រមទាំងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។