បញ្ញាសប្បនិម្មិត (AI) នឹងដើរតួនាទីជួយ​ដល់ការជ្រើសរើសបុគ្គលិក

ចាប់តាំងពីផ្ទុះវីរុសរាតត្បាតកូវីត-១៩ មក ការសម្ភាសន៍បុគ្គលិកដែលធ្វើឡើងតាមប្រព័ន្ធអនឡាញកំពុងកើនឡើងជាលំដាប់ ទាំងនៅប្រទេសជឿនលឿន និងកំពុងអភិវឌ្ឍ ដោយហេតុថា វិធីសាស្ត្រនេះ ចំណេញពេលវេលា និងផ្ដល់ភាពងាយស្រួលទាំងបេក្ខជន និងអ្នកជ្រើសរើសបុគ្គលិក។

ដំណើរវិវត្តន៍នេះ បាននាំមកនូវបទពិសោធថ្មីសម្រាប់អ្នកស្វែងរកការងារ ដែលអាចនឹងត្រូវសម្ភាសន៍ដោយបញ្ញាសប្បនិម្មិត(AI) ជំនួយឱ្យមនុស្ស។ រូបភាពនេះអាចផ្ដល់ទាំងគុណសម្បត្តិ និងផលវិបាកសម្រាប់មនុស្សសម័យថ្មី។ ជាក់ស្ដែង យុវជនក្មេងៗដែលកំពុងស្វែងរកការងារលើកដំបូង ឬទីកន្លែងហាត់ការ ទំនងជាប្រឈមមុខនឹងភាពតានតឹងជាងមុនក្នុងពេលសម្ភាសន៍ ព្រោះកិច្ចសម្ភាសន៍របស់គេត្រូវធ្វើឡើងជាមួយរ៉ូបូត(Robot)ជំនួសឱ្យមនុស្ស។

ក្នុងករណីសម្ភាសន៍ដោយវីដេអូស្វ័យប្រវត្តិ (Automated video interviews) រ៉ូបូត(Robot)នឹងសួរសំណួរមួយចំនួន ដែលមានការកំណត់ពេលវេលាជាក់លាក់សម្រាប់បេក្ខជនឆ្លើយ។ ក្រោយសម្ភាសន៍រួចរាល់ វានឹងធ្វើការសម្រេចថា តើបេក្ខភាពរូបណាដែលស័ក្តិសមនឹងតួនាទីដែលស្ថាប័នជ្រើសរើស។ ក្នុងដំណើរការសម្ភាសន៍ រ៉ូបូត(Robot)ក៏មានសមត្ថភាពសង្កេតពីគំនិត អារម្មណ៍ មតិយោបល់ ស្មារតី និងភាពជឿជាក់របស់បេក្ខជនផងដែរ។

ស្វែងយល់ពីប្រភេទនៃការសម្ភាសន៍

វត្តមានបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) បានផ្ដល់នូវរបៀបជ្រើសរើសបុគ្គលិកកាន់តែសម្បូរបែបសម្រាប់ស្ថាប័ននីមួយៗ ។ លើសពីនេះ រឿងសំខាន់មួយដែលយើងត្រូវដឹង គឺមិនមែនរាល់ការសម្ភាសន៍តាមវីដេអូសុទ្ធតែត្រូវធ្វើដោយប្រើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) នោះទេ។ មានការសម្ភាសន៍ខ្លះគ្រាន់តែជាការថតវីដេអូប៉ុណ្ណោះ បន្ទាប់មកវានឹងត្រូវពិនិត្យមើលឡើងវិញដោយអ្នកជ្រើសរើសបុគ្គលិក។ ចំណែកការសម្ភាសន៍ខ្លះទៀត មានការចូលរួមពីបច្ចេកវិទ្យាបញ្ញាសប្បនម្មិត (AI) ប្រមូលទិន្នន័យរបស់បេក្ខជននៅអំឡុងពេលសម្ភាសន៍។

យោងតាមគេហទំព័រ Harvard Business review ខាងក្រោមនេះជារបៀបសម្ភាសន៍បុគ្គលិក ៥ប្រភេទក្នុងសម័យទំនើប ចាប់ផ្ដើមពីកិច្ចសម្ភាសន៍ទល់មុខ ទៅដល់កិច្ចសម្ភាសន៍ដែលធ្វើឡើងដោយបញ្ញាសប្បនិម្មិត(AI)៖

១. ការសម្ភាសន៍ទល់មុខ៖ ជាការសម្ភាសន៍ដោយផ្ទាល់រវាងបេក្ខជន និងក្រុមការងារជ្រើសរើសបុគ្គលិក។

២. ការសម្ភាសន៍តាមវីដេអូ ៖ ជាការសម្ភាសន៍ពីចម្ងាយដោយភ្ជាប់ទំនាក់ទំនងតាមវីដេអូ រវាងបេក្ខជន និងក្រុមការងារជ្រើសរើសបុគ្គលិក ប៉ុន្តែមិនមានការចូលរួមពីបញ្ញាសប្បនិម្មិតនោះទេ។

៣. ការសម្ភាសន៍ដោយវីដេអូស្វ័យប្រវត្តិ(AVI)៖ ជាការសម្ភាសន៍តាមវីដេអូ ដែលបេក្ខជន និងក្រុមការងារជ្រើសរើសបុគ្គលិក អាចនៅកន្លែងដូចគ្នា ឬពីចម្ងាយក៏បាន។ របៀបសម្ភាសន៍នេះ មានការចូលរួមសម្របសម្រួលពីបញ្ញាសប្បនិម្មិតដូចជា កំណត់ម៉ោង និងផ្ដល់សំណួរជាដើម ប៉ុន្តែមិនចូលរួមក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលិកនោះទេ។

៤. ការសម្ភាសន៍ដោយវីដេអូស្វ័យប្រវត្តិ(AVI) ជំនួយពីបញ្ញាសប្បនិម្មិត (AI-assisted)៖ ជាការសម្ភាសន៍តាមវីដេអូ ដែលបេក្ខជន និងក្រុមការងារជ្រើសរើសបុគ្គលិក អាចនៅកន្លែងដូចគ្នា ឬពីចម្ងាយក៏បាន។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត(AI)ត្រូវបានប្រើ ដើម្បីជាជំនួយដល់ការសម្រេចចិត្តរបស់អ្នករើសបុគ្គលិក ដោយផ្អែកលើមុខងារបកស្រាយពិសេសៗដូចជា ការវិភាគទឹកមុខ កាយវិការ ការលើកដាក់សំឡេង និងការប្រើប្រាស់ពាក្យពេចន៍ជាដើម។

៥. ការសម្ភាសន៍ដោយវីដេអូស្វ័យប្រវត្តិ(AVI) ដែលធ្វើដោយបញ្ញាសប្បនិម្មិត (AI-led)៖ ធ្វើឡើងដោយនៅលើវីដេអូដែលថតទុកដោយស្វ័យប្រវត្តិ។ បេក្ខជន និង ស្គ្រីន អាចនៅកន្លែងដូចគ្នា ឬពីចម្ងាយក៏បាន។ លើសពីនេះ បច្ចេកវិទ្យាគឺជាអ្នកវិភាគ និងសម្រេចចិត្តជ្រើសរើសបុគ្គលិក ដោយមិនចាំបាច់មានការចូលរួមពីមនុស្សនោះទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលកំពុងស្វែងរកការងារ ការដឹងពីប្រភេទនៃការសម្ភាសន៍ទៅតាមប្រភេទនីមួយជាមុន នឹងធ្វើឱ្យការត្រៀមខ្លួនរបស់គេបានកាន់តែប្រសើរ ព្រមទាំងមានភាគរយខ្ពស់ក្នុងការទទួលបានលទ្ធផលល្អពីការសម្ភាសន៍។ លើសពីនេះ មិនថាអ្នកស្ថិតក្នុងការសម្ភាសន៍ប្រភេទមួយណានោះទេ ការសម្ដែងចេញ (ទឹកមុខ កែវភ្នែក និងឥរិយាបថ) ពាក្យសម្ដី (វាក្យស័ព្ទ និងពាក្យគន្លឹះសំខាន់ៗ) និងការលើកដាក់សំឡេង តែងត្រូវបានគេសង្កេតជាប្រចាំ។ ក្នុងករណីការសម្ភាសន៍ដែលធ្វើឡើងដោយបញ្ញាសប្បនិម្មិត (AI-led) ទិន្នន័យទាំង ៣នេះ ក៏ត្រូវបានប្រើផងដែរ ដើម្បីវិភាគមើលថា តើបេក្ខជនរូបណាដែលស័ក្តិសមបំផុតសម្រាប់តួនាទីដែលវាកំពុងត្រូវការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...