ម្ចាស់ជើងឯកប្រកួតរ៉ូបូតថ្នាក់ជាតិ ត្រៀមតំណាងកម្ពុជាប្រកួត ABU Robocon 2026 នៅហុងកុង

ក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កំពុងត្រៀមខ្លួនតំណាងឱ្យកម្ពុជា ចូលរួមប្រកួតកម្មវិធី ABU Robocon 2026 នៅទីក្រុងហុងកុង ប្រទេសចិន នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីដណ្តើមបានជ័យលាភីលេខ១ ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦។

ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ (ABU Robocon Cambodia 2026) ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរកឃើញម្ចាស់ជ័យលាភីចំនួន៣ក្រុម។ ជ័យលាភីលេខ១ បានទៅលើក្រុម NPIC 1 ខណៈជ័យលាភីលេខ២ បានទៅលើក្រុម NPIC 2 ដែលសុទ្ធសឹងជាក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម ITC 2 មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

និស្សិត លឹម តារារិទ្ធ តំណាងក្រុមនិស្សិត NPIC បានប្រាប់ AMS ថា ក្រុមមានក្តីសោមនស្សយ៉ាងខ្លាំង ដែលអាចរក្សាតំណែងជាម្ចាស់ជើងឯកបានរយៈពេល២ឆ្នាំជាប់គ្នា និងកំពុងផ្តោតការយកចិត្តទុកដាក់លើការត្រៀមខ្លួនសម្រាប់ការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ។

និស្សិតរូបនេះនិយាយថា «ក្រុមប្អូនពិតជារីករាយណាស់ ដែលអាចជាប់ជ័យលាភី២ឆ្នាំជាប់ៗគ្នា។ ពេលនេះក្រុមកំពុងត្រៀមខ្លួនទៅប្រកួតថ្នាក់អន្តរជាតិ នៅពាក់កណ្តាលខែសីហា នៅទីក្រុងហុងកុង ក្រោមប្រធានបទ “Kung Fu Quest” ដែលរួមបញ្ចូលគ្នារវាងក្បាច់គុនបុរាណចិន និងបច្ចេកវិទ្យារ៉ូបូតបញ្ញាសិប្បនិម្មិត (AI)»។

កម្មវិធីប្រកួតនេះ មានគោលបំណងលើកកម្ពស់ការសិក្សា ការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់យុវជនកម្ពុជា ព្រមទាំងជ្រើសរើសក្រុមដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីតំណាងឱ្យកម្ពុជា ចូលរួមការប្រកួតរ៉ូបូតកម្រិតអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Robot Contest)។

ក្រៅពីជាវេទិកាបង្ហាញសមត្ថភាពផ្នែកវិស្វកម្ម និងបច្ចេកវិទ្យារបស់យុវជន ការប្រកួតនេះក៏ផ្តល់ឱកាសឱ្យសិស្ស-និស្សិតកម្ពុជា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងជំរុញឱ្យយុវជនកាន់តែចាប់អារម្មណ៍លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងនវានុវត្តន៍។

សូមជម្រាបថា សម្រាប់ការប្រកួតថ្នាក់ជាតិឆ្នាំ២០២៦នេះ មានក្រុមចូលរួមសរុបចំនួន៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន៥ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%