កញ្ញា សន សុវណ្ណកាអូរី ៖ បទពិសោធន៍ផ្លាស់ប្ដូរការសិក្សានៅជប៉ុន ជួយឱ្យខ្ញុំរឹងមាំ និងបានផ្សព្វផ្សាយពីកម្ពុជា

នេះជាបទពិសោធន៍ផ្លាស់ប្តូរការសិក្សាលើកដំបូងរបស់កញ្ញា សន សុវណ្ណកាអូរី ដែលបានចំណាយពេលវេលាស្ទើរតែកន្លះឆ្នាំ ទៅសិក្សានៅប្រទេសជប៉ុនតាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងគម្រោងអាស៊ីកាកេហាស៊ី (Asia Kakehashi) ហើយបទពិសោធន៍ទាំងនោះបានជួយយុវតី សុវណ្ណកាអូរី យ៉ាងច្រើន​ទាំងការសិក្សា និងការរស់នៅប្រចាំថ្ងៃ។

“នៅទីនោះ (ប្រទេសជប៉ុន) វាមិនដូចជានៅផ្ទះរបស់យើងដែលចង់ចចេស រឹងរូស ឬធ្វើអ្វីតាមចិត្តនោះទេ។ ខ្ញុំបានរៀនបត់បែន រៀនមើលចិត្តមនុស្សថា គេនោះចង់បានអ្វីហើយខ្ញុំគួរធ្វើបែបណា ! រីឯសីលធម៌ផ្ទាល់ខ្លួនវិញ ខ្ញុំក៏ត្រូវចេះបន្ទន់អាកប្បកិរិយាទៅតាមប្រភេទមនុស្សដែលខ្ញុំបានជួបផងដែរ”

កញ្ញា សន សុវណ្ណកាអូរី បាននិយាយដូច្នេះនៅពេលដែល AMS បានសួរនាំពីបទពិសោធន៍ផ្លាស់ប្តូរការសិក្សារយៈពេលបួនខែរស់នៅប្រទេសជប៉ុន។ សីលធម៌ផ្ទាល់ខ្លួន​ និងរបៀបរៀបចំខ្លួនឱ្យសមស្របទៅតាមកាលទេស: ជាអ្វីដែលយុវតីកម្ពុជារូបនេះទទួលបាន និងបានអនុវត្តន៍រហូតក្លាយជាទម្លាប់។

យុវតី សុវណ្ណកាអូរី បានបន្តថា នៅប្រទេសជប៉ុនប្រជាជនមានទម្លាប់គោរពពេលវេលាទៀងទាត់បំផុត ហើយរបៀបរស់នៅគោរពពេលវេលានេះ​បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរជីវិតរបស់កញ្ញា។ យុវតីវ័យ ១៧ឆ្នាំរូបនេះ បានរៀបរាប់ថា សិស្សជប៉ុនក្រៅគោរពពេលវេលា ចូលចិត្តស្រាវជ្រាវ និងយល់ដឹងពីបរិស្ថានរស់នៅខាងក្រៅបានទូលំទូលាយ។ ពួកគេមិនរៀនក្នុងសៀវភៅតែមួយមុខនោះទេ ព្រមទាំងតាំងចិត្តខ្ពស់ដើម្បីសម្រេចបំណងប្រាថ្នាអ្វីមួយ។

កញ្ញា សន សុវណ្ណកាអូរី

“ខ្ញុំបានចាប់អារម្មណ៍ពាក្យស្លោករបស់សាលានៅប្រទេសជប៉ុន គេសរសេរថា “Serious Challenge” ដែលមានន័យថា យើងត្រូវតែមានឆន្ទ:មោះមុតចំពោះអ្វីដែលយើងចង់បាន ដោយគិតថាវាជាការប្រកួតប្រជែងមួយដែលយើងត្រូវតែយកឈ្នះឱ្យបាន”

ក្នុងដំណើរផ្លាស់ប្តូរបទពិសោធន៍សិក្សា សុវណ្ណកាអូរី មិនត្រឹមតែបានរៀនសូត្រពីវប្បធម៌និងការរស់នៅរបស់ជនជាតិជប៉ុនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីវប្បធម៌កម្ពុជាឱ្យប្រជាជនជប៉ុនបានស្គាល់ទៀតផងដែរ។ តាមរយៈការផ្លាស់ប្តូរការសិក្សានេះ សុវណ្ណកាអូរី បានក្លាយទៅជាតំណាងកម្មវិធី Hiroshima Junior International Forum ជាកម្មវិធីមួយរបស់ជប៉ុន ដែលទាក់ទងនឹងការផ្សព្វផ្សាយអំពីសន្តិភាពពិភពលោក។

និយាយពីឈ្មោះ សុវណ្ណកាអូរី ស្រដៀងនឹងឈ្មោះជនជាតិជប៉ុន ប៉ុន្តែកាអូរីបានបង្ហើបប្រាប់ថា ខ្លួនជាកូនអ្នកភ្នំពេញ មានដើមកំណើតខ្មែរសុទ្ធសាធ និងទើបតែរៀនភាសាជប៉ុនបានប្រហែលពីរឆ្នាំប៉ុណ្ណោះ។ ថ្វីត្បិតកញ្ញាធ្លាប់រៀនភាសាជប៉ុន និងចេះនិយាយភាសាជប៉ុនពិតមែន ដោយសារការអនុវត្តភាសាផ្ទាល់ជាមួយជនជាតិជប៉ុនខុសគ្នាពីការសិក្សានៅសាលា។ សម្រាប់កញ្ញា សុវណ្ណកាអូរី ការលំបាកផ្នែកភាសាខ្លះៗមិនមែនជា​ឧបសគ្គខ្លាំងនោះទេ។

កញ្ញា សន សុវណ្ណកាអូរី

“ខ្ញុំបានបំពេញគ្រប់បំណងប្រាថ្នាខ្លួនឯងដែលចង់ផ្លាស់ប្ដូរការសិក្សា វាជាជោគជ័យមួយសម្រាប់ខ្លួនឯង និងមោទនភាពជូនគ្រួសារ។ ខ្ញុំចង់ឱ្យប្រជាជនលើពិភ​ព​លោកស្គាល់ពីប្រទេសខ្មែរឱ្យបានទូលំទូលាយ។ ជនជាតិជប៉ុននិយាយថា “ខ្ញុំមិនស្គាល់ពីខ្មែរទេ” ពាក្យទាំងនេះធ្វើឱ្យខ្ញុំកាន់តែចង់បង្ហាញពួកគាត់ពីអរិយធម៌ខ្មែរទៅកាន់ពួកគាត់”

កញ្ញា សន សុវណ្ណកាអូរី ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យទឹកល្អក់ រាជធានីភ្នំពេញ បានផ្លាស់ប្តូរការសិក្សាតាមរយៈអាហារូបករណ៍គម្រោងអាស៊ីកាកេហាស៊ី ទៅកោះហុកកៃដូ ប្រទេសជប៉ុន កាលចុងខែតុលា ឆ្នាំ២០២០។ ដំណើរសិក្សានេះត្រូវបានយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ មានគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិ​។

យុវតីសម្តីស្រទន់ សន សុវណ្ណកាអូរី បានចែករំលែកមុននឹងបញ្ចប់កិច្ចសន្ទនាថា ការផ្លាស់ប្តូរកម្មវិធីសិក្សាទៅក្រៅប្រទេសជាមិនមែនឱកាសដើរលេងកម្សាន្ត ឬជាពេលវេលាសប្បាយរីករាយនោះទេ។ ផ្ទុយទៅវិញមានបញ្ហាប្រឈមជាច្រើនដែលយុវជនត្រូវរកដំណោះស្រាយ។ “ក្នុងនាមជាយុវជនមានឱកាសច្រើនណាស់ដើម្បីចូលរួមចំណែកបង្ហាញពីកម្ពុជាទៅកាន់ពិភពលោក តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សាទៅក្រៅប្រទេស”៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ​ខ្មែរ​ និង​អាល្លឺម៉ង់ ​រួមគ្នា​រក​ដំណោះស្រាយ​បញ្ហា​កម្ដៅ​ ​ដើម្បី​បង្កើន​ផាសុកភាព​ទីក្រុង​ភ្នំពេញ​

​ឆ្លើយតប​ទៅនឹង​ការ​កើនឡើង​កម្ដៅ​យ៉ាង​គំហុក​នៅក្នុង​តំបន់​ប្រជុំជន​ ​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ ​ដេប៉ាតឺ​ម៉ង់​ភូមិ​វិទ្យា​ ​និង​រៀបចំ​ដែនដី​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​សហការ​ជាមួយ​អ្នកជំនាញ​ការ​មកពី​ប្រទេស​អាល្លឺម៉ង់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

“​AI​ ​មិន​ត្រូវ​ធ្វើឱ្យ​មនុស្ស​គិត​ដូច​ម៉ាស៊ីន​ទេ​” ​អ្នកជំនាញ​អំពាវនាវ​ឱ្យ​លើកកម្ពស់​ សតិ ​បញ្ញា​ ​និង​ករុណា​

​ខណៈ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​កំពុង​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ និង​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​គិត​ ​រៀបចំ​ផែនការ​ និង​ធ្វើ​សកម្មភាព​ដោយ​ស្វ័យប្រវត្តិ​ ​អ្នកជំនាញ​បាន​អំពាវនាវ​ឱ្យ​ការ​អភិវឌ្ឍ​ ​និង​ការ​ប្រើប្រាស់​ ​AI​ ​ផ្អែក​លើ​ប្រាជ្ញា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា​-​ឡាវ ​គ្រោង​ចុះ​ ​MoU​ ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​

កម្ពុជា-ឡាវ គ្រោងចុះ MOU រួមគ្នាសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ
ព្រឹត្តិការណ៍, អប់រំកុមារតូច

វិធីសាស្ត្រ​ទាំង​ ​៩​ ​ដែល​ឪពុក​ម្តាយ​គួរ​ប្រើ ​ដើម្បី​គ្រប់គ្រង​ការ​មើល​ទូរស័ព្ទ​របស់​កូន​ៗ​

​នា​ពេល​បច្ចុប្បន្ន ​ទូរស័ព្ទ​ ​និង​ឧបករណ៍​អេឡិចត្រូនិក​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​, ​ទោះជា​ឧបករណ៍​ទាំង​នេះ​មាន​ផលប្រយោជន៍​ក្នុង​ការ​អប់រំ ​និង​កម្សាន្ត​ក៏ដោយ​ ​ក៏​ការ​មើល​អេក្រង់​ច្រើន​ពេក​អាច​ប៉ះពាល់​…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ជប៉ុន​ ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង​ ​៤​លាន​យ៉េន ​លើ​គម្រោង​អាហារូបករណ៍​ ​JDS​

​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ប្រទេស​ជប៉ុន​ ​បាន​សម្រេច​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​លិខិត​ប្ដូរ​សារ ​និង​ឯកសារ​ពាក់ព័ន្ធ​ ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​៤១៦​ ​លាន​យ៉េន
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អង់គ្លេស​សាកល្បង​នាំ​ប្រព័ន្ធ​ ​Efekta​ ​ដើរ​ដោយ​ ​AI​ ​មក​អនុវត្ត​នៅ​កម្ពុជា​ ​ដើម្បី​បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស ​និង​គ្រូ​បង្រៀន

​ចក្រភព​អង់គ្លេស​កំពុង​សាកល្បង​នាំយក​ប្រព័ន្ធ​សិក្សា​ភាសា​អង់គ្លេស​ ​Efekta​ ​Education​ ​ដែល​ដំណើរការ​ដោយ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​មក​អនុវត្ត​នៅ​កម្ពុជា​ ​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ភាសា​អង់គ្លេស​របស់​សិស្សានុសិស្ស…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

នេប៉ាល់ចេញច្បាប់ថ្មី ៖ ហាមសាលារៀនបង្ខំសិស្ស​ឱ្យ​កាត់សក់

​រដ្ឋាភិបាល​នេប៉ាល់​បាន​អនុម័ត​វិសោធនកម្ម ​នៃ​បទប្បញ្ញត្តិ​អប់រំ ​ដោយ​ដាក់​ចេញ​វិធានការ​ថ្មី​ហាមឃាត់​សាលារៀន​មិន​ឱ្យ​បង្ខំ​សិស្ស​កាត់​សក់​ ​ឬ​កាត់​សក់​ដោយ​គ្មាន​ការ​យល់ព្រម​ពី​សិស្ស​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ “ការវិនិយោគលើកុមារតូចនៅថ្ងៃនេះ គឺជាការកសាងគ្រឹះសម្រាប់សន្តិសុខ និងសេដ្ឋកិច្ចជាតិនៅថ្ងៃស្អែក”

ការវិនិយោគលើកុមារតូចនៅពេលបច្ចុប្បន្ន គឺជាការកសាងគ្រឹះស្ថានដ៏រឹងមាំមួយ សម្រាប់ធានាដល់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វ័យ​សិក្សា​ ​ជំនាញ​តែ​មួយ​គត់​ដែល​ជួយ​ឱ្យ​យុវជន​បោះជំហាន​ទៅ​មុខ​ជានិច្ច​

​នៅក្នុង​យុគសម័យ​ឌីជីថល ​និង​បច្ចេកវិទ្យា​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​លឿន​ដូច​បច្ចុប្បន្ន ​យុវជន​ជាច្រើន​តែងតែ​ចោទ​សួរ​ថា​ តើ​សញ្ញាបត្រ​សាកលវិទ្យាល័យ​តែ​មួយ​មុខ​ ​គ្រប់គ្រាន់​សម្រាប់​ធានា​ឱកាស​ការងារ​ និង​អនាគត​ដ៏​ភ្លឺស្វាង​ហើយ​ឬ​នៅ​?​

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon