ភ្នំពេញ – កន្លងទៅស្ត្រីកម្ពុជាមួយចំនួនតែងស្ងៀមស្ងាត់បើនិយាយពីបញ្ហាសុខភាពផ្លូវភេទ ដោយសារស្ត្រីតែងភ័យខ្លាចនៅពេលនិយាយពីបញ្ហានេះ ខណៈមនុស្សមួយចំនួនហាក់មិនហ៊ាននិយាយដោយបើកចំហ ព្រមទាំងចាត់ទុកជារឿងដែលស្រ្តីមិនគួរយកមកជជែក ។ ឃើញបញ្ហានេះយុវតី កញ្ញា រិន សិទ្ធិនារី អ្នកបង្កើតមាតិកាគេហទំព័រ Switching- ចម្លាស់ ដើម្បីជំរុញឱ្យយុវជន ក៏ដូចជាស្រ្តីក្លាហ៊ាននិយាយអំពីសុខភាពផ្លូវភេទ និងបញ្ហារបស់ស្រ្តីដែលកើតមាននៅក្នុងសង្គម ។
កញ្ញា រិន សិទ្ធិនារី អាយុ ២១ឆ្នាំជានិស្សិតឆ្នាំទី៤ នៃដេប៉ាដឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ប្រសិនបើគ្រប់គ្នាបើកចិត្តទូលាយទទួលយក និងពិភាក្សាលើប្រធានបទសុខភាពផ្លូវភេទស្ត្រី នោះព័ត៌មានសុខភាពនឹងផ្សព្វផ្សាយបានទូលំទូលាយ ព្រមទាំងជួយដល់យុវជននិងស្ត្រីកម្ពុជា ។ បណ្តាញសង្គមហ្វេសប៊ុក Switching- ចម្លាស់ មានប្រធានជាច្រើននិយាយពីចំណេះដឹងសុខភាព បញ្ហាការសិក្សា និងការអភិវឌ្ឍចំណេះ និងសមត្ថភាពយុវជន ។

“ខ្ញុំព្យាយាមនិយាយអំពីបញ្ហាសុខភាពផ្លូវភេទនេះ ខ្ញុំបានផ្លាស់ប្ដូរគំនិតមនុស្សមួយចំនួនជុំវិញខ្លួន ពួកគាត់បើកចិត្តទូលាយហ៊ាននិយាយពីប្រធានបទសុខភាពផ្លូវភេទ នេះដោយគ្មានលាក់លៀមទៅកាន់មនុស្សជុំវិញខ្លួន ទាំងគ្រួសារ មិត្តភក្ដិ លោកគ្រូ និងសហគមន៍ទាំងមូល”
កញ្ញា រិន សិទ្ធិនារី
អ្នកបង្កើតមាតិកាអប់រំសុខភាពលើបណ្តាញសង្គមរូបនេះ បានបន្ថែមថា ក្រៅពីបង្កើតមាតិកានៅក្នុងសង្គមជំរុញនិងលើកកម្ពស់ស្រ្តីនៅក្នុងបណ្ដាញសង្គម សិទ្ធនារី ក៏បានសរសេរសៀវភៅអប់រំសុខភាពសម្រាប់ស្ត្រីផងដែរ។ សៀវភៅនេះមានចំណង Babe Don’t Leave មិនមែនត្រឹមតែជាសៀវភៅមនោសញ្ចេតនាស្នេហាអប់រំមួយមុខប៉ុណ្ណោះទេ តែជាសៀវភៅបង្ហាញគំនិតពិចារណាលើបញ្ហាសុខភាពផ្លូវភេទស្ត្រី និងផ្តល់គំនិត “ព្រហ្មចារីយ៍ “នៅកម្ពុជា ។

យុវតីរូបនេះ បានបញ្ជាក់ថា មនុស្សគ្រប់រូបមិនគួរខ្មាសអៀននឹងប្រធានបទខាងលើនេះទៀតទេ គ្រប់គ្នាមានសិទ្ធិនិយាយ និងគ្រប់គ្នាមានសិទ្ធិពិភាក្សា ដរាបណាប្រធានបទទាក់ទងនឹងផ្លូវភេទមួយនេះមិនមែននិយាយក្នុងបំណងញុះញង់ឱ្យមានអារម្មណ៍ផ្លូវភេទ ។

កញ្ញា រិន សិទ្ធិនារី បន្តថា ក្មេងស្រីនិងស្រី្តទាំងអស់ត្រូវមានភាពក្លាហានចង់ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើគ្មានការកំណត់ពីសង្គម ។ ម៉្យាងវិញទៀត កញ្ញាសង្ឃឹមថាមនុស្សគ្រប់រូបមានការបើកចិត្តឱ្យបានទូលំទូលាយរស់នៅដើម្បីឱ្យសង្គមពោរពេញទៅដោយមនុស្សមានចំណេះដឹង និងយល់ពីគ្នាឱ្យបានច្រើន ។
គួរបញ្ជាក់ផងដែរ បច្ចុប្បន្នកញ្ញា រិន សិទ្ធិនារី ជាអ្នកផលិតមាតិកានិងជាម្ចាស់គេហទំព័រ “Switching-ចម្លាស់” ដែលនិយាយអំពីបញ្ហាសង្គម និងជាអ្នកសរសេរសៀវភៅ Babe Don’t Leave ជាសៀវភៅនិយាយអំពីការលើកទឹកចិត្តរបស់ស្រ្តី និងជាការនិយាយបកស្រាយពីវប្បធម៍ “ព្រហ្មចារីយ៍” នៅកម្ពុជា ។ នៅថ្ងៃមុខកញ្ញាចង់ពង្រីកមាតិកាដើម្បីផ្សព្វផ្សាយចំណេះដឹង ការអប់រំ និងការលើកទឹកចិត្តទៅដល់យុវជនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១០០ កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































