ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូបង្វឹកនិងក្រុមការងាររៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ។ អគ្គនាយកដ្ឋានយុវជន នៃក្រសួងជាអ្នករៀបចំកម្មវិធីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ ដោយកំណត់យកសិស្សថ្នាក់ទី១១ តាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ទាំង២៥ រាជធានីខេត្តទូទាំងប្រទេសកម្ពុជា ។

លោកជំទាវ ស្រួយ សុជាតិ អគ្គនាយិកានៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ប្រារព្ធឡើងក្នុងគោលបំណង បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈ ។
លោកជំទាវ ស្រួយ សុជាតិ បញ្ជាក់បន្តថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងសមរភូមិគំនិតប្រកបដោយសុភវិនិច្ឆ័យ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា ជាពិសេស គឺពង្រីកធនធានយុវជន ដើម្បីឱ្យក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិកម្ពុជា ។
ជាមួយគ្នានេះ សម្រាប់លក្ខខណ្ឌចូលរួមជាគ្រូបង្វឹកត្រូវមានបទពិសោធន៍ទាក់ទងនឹងការជជែកដេញដោលតស៊ូមតិ និងនិយាយជាសាធារណៈ មានសិល្បៈនៃការសម្របសម្រួលដោះស្រាយបញ្ហានិងទំនាក់ទំនងល្អ មានទំនួលខុសត្រូវឆន្ទៈខ្ពស់ និងពេលវេលាគ្រប់គ្រាន់ និងមានអាយុចាប់ពី២០ ដល់៣៥ ឆ្នាំ ។ ចំណែក លក្ខខណ្ឌចូលរួមជាក្រុមការងាររៀបចំកម្មវិធីមានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងការងារល្អ យល់ព្រមទទួលយកតួនាទី និងភារកិច្ចតាមការកំណត់ និងមានទំនួលខុសត្រូវលើការងារ មានពេលវេលាគ្រប់គ្រាន់សម្រាប់ជួយរៀបចំកម្មវិធីទាំងមុន និងកំឡុងពេលរៀបចំកម្មវិធី ។
ចាប់ផ្ដើមទទួលពាក្យរហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទូរសព្ទ ០៩៦ ៨៤៣ ៥៥៤៨ ឬទំព័រហ្វេសប៊ុកផ្លូវការ National Youth Debate និង Email: nationalyouthdebate@gmail.com ។ គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ នឹងប្រព្រឹត្តទៅ ៥ដំណាក់កាលសំខាន់រួមមាន ១. វគ្គជម្រុះជុំទី១ (៣២ក្រុម ប្រកួតជម្រុះយក ១៦ក្រុម) ២. វគ្គជម្រុះជុំទី២ (១៦ក្រុម ប្រកួតជម្រុះយក ៨ក្រុម) ៣. វគ្គជម្រុះជុំទី៣ (៨ក្រុម ប្រកួតជម្រុះយក ៤ក្រុម) ៤. វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុម ប្រកួតជម្រុះយក ២ក្រុម) និង៥. វគ្គផ្តាច់ព្រ័ត្រ (ប្រកួតយកជ័យលាភីលេខ ១ និងលេខ ២ នៅថ្ងៃ១២ ខែសីហា ឆ្នាំ២០២២) ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2025
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2025
តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...
ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2024
តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...
អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត ទៅសិក្សានៅរ៉ូម៉ានី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
ក្រោមកម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់រដ្ឋាភិបាល នៃប្រទេសរ៉ូម៉ានី សម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត សិក្សារយៈពេល៣ខែ...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...
ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2024
ឱកាសអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសចិន ពីកម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...





























