ក្រសួងអប់រំនិងដៃគូពង្រឹងគុណភាពបណ្ណាល័យកម្រិតបឋមសិក្សាចំនួន 265 ដើម្បីបណ្ដុះទម្លាប់អានដល់កុមារ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការរូមធូរីដកម្ពុជា រួមគ្នាពង្រឹងគុណភាពបណ្ណាល័យនៅកម្រិតបឋមសិក្សាចំនួន 265 សាលា ដើម្បីបណ្ដុះ​ទម្លាប់អានដល់កុមារ។ ការងាររៀបចំអំណានក្នុងថ្នាក់ដំបូងនេះ មានគោលបំណងបង្រៀ​​ន​សិស្សឱ្យចេះអាន ចេះសរសេរ និងរីករាយក្នុងការអាន។ ទន្ទឹមគ្នានេះ ជំរុញឱ្យមានការចូលរួមពីលោកគ្រូអ្នកគ្រូ ពង្រឹងគុណភាពនិងសមត្ថភាពបណ្ណារក្ស ពិសេសការចូលរួមពីម្តាយឪពុក ឬអាណាព្យាបាលសិស្ស។ នេះប្រសាសន៍​លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា នៅក្នុងទិវាជាតិអំណានលើកទី 6 កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2021។

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា៖

“ ដើម្បីបណ្តុះទម្លាប់នៃការអាន យើងបានអនុវត្តអនុកម្មវិធីចំនួនប្រាំ រួមមានទីមួយអភិវឌ្ឍវិជ្ជាជីវៈ គ្រូបង្វឹក នាយកសាលា គ្រូ និងបណ្ណារក្ស, ទីពីរចងក្រងនិងបោះពុម្ពសៀវភៅអំណាន, ទីបីបង្កើតនិងរៀបចំបណ្ណាល័យ, ទីបួនពង្រឹងបំណិនអាន និងសរសេរភាសាខ្មែរក្នុងថ្នាក់រៀន, ទីបួនបង្កើនការចូលរួមក្នុងសហគមន៍ មាតាបិតា អាណាព្យាបាលសិស្សនិងសាសាលារៀន និងជាពិសេសលើកទឹកចិត្តសិស្សឱ្យចូលរៀនឱ្យបានទៀងទាត់…”

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា

ទន្ទឹមគ្នានេះនាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្ដូរពិភពលោកចាប់ផ្ដើមចេញពីកុមារដែលទទួលបានការអប់រំ។ យើងមានចក្ខុវិស័យឆ្ពោះទៅបញ្ចប់ភាពមិនអាចទៅរួចក្នុងការរួមចំណែកបង្កើតពិភពលោកមួយដែលគ្មានភាពមិនចេះអក្សរ និងវិសមភាពយេនឌ័រ។ ដើម្បីសម្រេចចក្ខុវិស័យនេះរូធូរីដមានគោលដៅច្បាស់លាស់ក្នុងការពង្រីក​ផលជះរបស់ខ្លួនដល់កុមារចំនួន 40លាននាក់ក្នុង 16 ប្រទេសក្នុងឆ្នាំ 2025 នៅទូទាំងពិភពលោក។

ចាប់តាំងពីឆ្នាំ 2003 តាមរយៈការគាំទ្ររបស់រូមធូរីដក្រសួងអប់រំបានអនុវត្តកម្មវិធីចំនួនពីរ មានកម្មវិធីអំណាន និងកម្មវិធីសមភាពយេនឌ័រនៅតាមគ្រឹះស្ថានសិក្សារដ្ឋ នៅក្នុងនោះមានខេត្តចំនួនប្រាំពីរ រួមមារខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ។

សូមជម្រាបថា រូមធូរីដកម្ពុជា ជាអង្គការផ្ដួចផ្ដើមផលិតសៀវភៅរឿងសម្រាប់កុមារ និងប្រមូលសៀវភៅកុមារពីគ្រប់ស្ថាប័នបោះពុម្ពផ្សាយនានា ដើម្បីដាក់ឱ្យប្រើប្រាស់នៅតាមបណ្ណាល័យសាលាបឋមសិក្សារដ្ឋទូទាំងប្រទេសកម្ពុជា។ នៅក្នុងបរិបទកូវីដ-19 រូមធូរីដកម្ពុជាបានដាក់សៀវភៅអានដល់គ្រូបង្រៀន សិស្ស មាតាបិតា ឬអាណាព្យាបាលនៅលើ Literacy Cloud ចំនួន 24 ភាសា និង 1658 ចំណងជើង ព្រមទាំងដាក់តំណរភ្ជាប់ឯកសារទាំងនោះនៅក្នុងគេហទំព័ររបស់ក្រសួងអប់រំ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍

រូបមន្តបែងចែកកញ្ចប់សន្សំ ៤ យ៉ាង ដើម្បីកសាងគ្រឹះហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន

ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ

អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

គម្រោង «PassKru» ជួយសម្រួលការស្វែងរកឯកសារប្រឡងគ្រូ ជាប់លេខ១ ក្នុងកម្មវិធី Next Gen Engagement Program Batch III

វេទិកាឌីជីថលមួយឈ្មោះថា «PassKru» ដែល​រួម​គ្នា​បង្កើត​ដោយ​និស្សិតឆ្នាំទី៣មួយ​ក្រុម នៃបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា (CADT) ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាត
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើជំនាញសម្រាប់ពេលអនាគត

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើការអភិវឌ្ឍជំនាញសម្រាប់ពេលអនាគត តាមរយៈការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត (AI)

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon