ជាទូទៅឪពុកម្តាយតែងបំពេញតួនាទីនិងទំនួលខុសត្រូវជាច្រើនដើម្បីកូន រាប់ទាំងការចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការអប់រំ និងទំនុកបម្រុងគ្រប់យ៉ាងដល់កូន។ ចំណែកតួនាទីកូនកំពុងសិក្សាឆ្ងាយពីផ្ទះវិញ អាចតបគុណដ៏ប្រសើរទៅកាន់ម្តាយឪពុកតាមរយៈការខិតខំប្រឹងប្រែងសិក្សា សេពគប់មិត្តបានត្រឹមត្រូវ ព្រមទាំងចាយវាយលុយកាក់ដោយសន្សំសំចៃ។ នេះជាការយល់ឃើញរបស់យុវតីមួយចំនួនកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ។ យុវតី លីម តារាវត្តី កំពុងបន្តការសិក្សាជំនាញស្ថាបត្យកម្មតុបតែងលម្អផ្នែកខាងក្នុង (Interior Design) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ យល់ឃើញថា ការគោរពនិងផ្ដល់តម្លៃដល់ឪពុកម្ដាយជារឿងសំខាន់ដែលកូនគ្រប់រូបត្រូវតែយល់និងអនុវត្ត។ តារាវត្តី លើកឡើងថា៖
“ក្រៅពីផ្តល់កំណើត ឪពុកម្តាយបានផ្តល់ឱកាសនិងលទ្ធភាពការសិក្សាយ៉ាងច្រើនដល់ខ្ញុំ ជារឿងដែលល្អបំផុត ! យើងត្រូវតែព្យាយាមរៀនសូត្រឱ្យអស់ពីលទ្ធភាពតបស្នងលោកទាំងពីរវិញ”
បន្ថែមលើការគោរពនិងផ្ដល់តម្លៃដល់ឪពុកម្ដាយ យុវតី ឈៀង ណាវី បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជំនាញកសិកម្មបន្លែ បាននិយាយថា ការសេពគប់មិត្តនៅទីក្រុងពិតជារឿងសំខាន់ដែលកូនគ្រប់រូបត្រូវគិត។ នៅទីក្រុងជួបមនុស្សថ្មីៗជាច្រើន បើយើងសេពគប់មនុស្សត្រូវវាជារឿងល្អ តែបើយើងជួបមនុស្សដែលមានគំនិតមិនល្អ វាអាចនឹងមានរឿងណាមួយកើតឡើងដែលយើងមិនអាចដឹង។ ដូច្នេះមុននឹងសម្រេចចិត្តសេពគប់នរណាម្នាក់ ខ្ញុំប្រយ័ត្នមែនទែន នេះក៏រាប់ថាការតបគុណទៅកាន់ម្តាយឪពុកដែរ។ក្រៅពីចំណាយលើការសិក្សាការ ចំណាយផ្សេងៗជាតម្រូវការ ខ្ញុំតែងចាយលុយដោយសន្សំសំចៃ និងប្រើប្រាស់លុយឱ្យបានចំគោលដៅ ខ្ញុំយល់ថាអាហ្នឹងវាក៏អាចជួយគ្រួសារយើងបានដែរ។
កញ្ញា ឈៀង ណាវីកញ្ញា លាង ឈុនអ៉ី និស្សិតសាកលវិទ្យាល័យមួយនៅខេត្តសៀមរាប បានពន្យល់ចំណុចនេះទៀតថា ក្នុងនាមជាកូនត្រូវរៀនសន្សំលុយកាក់ឪពុកម្តាយពេលនៅឆ្ងាយពីផ្ទះ បើអាចកូនគួររៀនរកចំណូលដោយខ្លួនឯង ដើម្បីជួយខ្លួនឯង ជួយទឹកចិត្តម្តាយឪពុក ព្រមទាំងទទួលបានបទពិសោធន៍ក្នុងការងារ។ជាការកត់សម្គាល់នៅក្នុងគ្រួសារខ្មែរ ក្រៅពីតួនាទីខាងលើ កុលបុត្រប្រុសស្រីត្រូវតម្កល់តម្កើងវង្សត្រកូលឱ្យបានល្អតទៅ, កូនត្រូវប្រព្រឹត្តខ្លួនឱ្យល្អសមគួរជាអ្នកទទួលមរតក, កូនត្រូវចិញ្ចឹមមាតាបិតាវិញជាពិសេសនៅពេលគាត់ចាស់ជរា, កូនត្រូវរក្សាទឹកចិត្តរបស់មាតាបិតា មិនឲ្យមាតាបិតាមានទុក្ខកង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អ ហើយសេចក្តីសុខរបស់មាតាបិតានៅត្រង់កតញ្ញូតាធម៌របស់កូនទាំងឡាយ៕
កញ្ញា លាង ឈុនអ៊ីជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…