ពេលខ្លះយុវជនមិនជឿជាក់លើការវិនិច្ឆ័យរបស់ខ្លួនឯងនោះទេ ហើយតែងស្វែងរកការយល់ព្រមពីអ្នកដទៃមុនពេលធ្វើការសម្រេចចិត្តណាមួយ ។ ការទទួលបានមតិយោបល់ពីអ្នកដទៃពិតជាល្អ និងសំខាន់ ប៉ុន្តែមិនមែនល្អគ្រប់ពេលនោះទេ យុវជនត្រូវមានភាពឯករាជ្យច្បាស់ការលើការគិតរបស់ខ្លួនឯង ពីព្រោះនៅពេលដែលខ្លួនឯងមានភាពឯករាជ្យ វាបង្រៀនអ្នកនូវរឿងរ៉ាវជាច្រើន។ នេះបើតាមការលើកឡើងរបស់លោក Fariha Newaz អ្នកឯកទេសប្រឹក្សាជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ។
ខាងក្រោមនេះ គឺជាវិធីប្រាំយ៉ាងជួយយុវជនអាចមានភាពឯករាជ្យលើខ្លួនឯង ដើម្បីរៀនពីបទពិសោធន៍ថ្មីៗក្នុងសង្គម និងដឹកនាំឱ្យជីវិតកាន់តែប្រសើរ៖
១.បង្កើនភាពជឿជាក់៖ នៅពេលអ្នកមានភាពឯករាជ្យ អ្នកអាចជ្រើសរើស និងចាត់ការរឿងអ្វីមួយដោយផ្អែកលើអ្វីដែលអ្នកគិតថា ល្អបំផុត ។ អ្នកមិនចាំបាច់រង់ចាំការអនុញ្ញាតពីនរណាម្នាក់ដើម្បីធ្វើការជ្រើសរើសនោះទេ។ វាអាចនាំឱ្យអ្នកដោះស្រាយបញ្ហាបានច្រើន និងកាន់តែមានប្រសិទ្ធភាព ព្រមទាំងនាំឱ្យអ្នក សាកល្បងធ្វើអ្វីថ្មីៗ រៀនជំនះឧបសគ្គ ហើយវានឹងជួយអ្នកឱ្យរីកចម្រើន និងមានទំនុកចិត្ត។

២.ធ្វើការសម្រេចចិត្តកាន់តែប្រសើរ ៖ នៅពេលអ្នកមានទំនុកចិត្តកាន់តែខ្លាំងក្នុងការដោះស្រាយស្ថានភាពលំបាក នោះអ្នកនឹងដឹងថា អ្នកអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុន។ ការមានភាពឯករាជ្យជាងមុន នឹងជួយអ្នកឱ្យរៀនធ្វើការជ្រើសរើសអ្វីដែលល្អសម្រាប់ខ្លួនឯង នឹងអាចជួយឱ្យអ្នកឆ្ពោះទៅមុខដោយឥតរុញរា។
៣.អាចកាត់បន្ថយភាពតានតឹង៖ នៅពេលដែលយុវជនមានភាពឯករាជ្យ និងមានទំនុកចិត្ត នោះអ្នកអាចគ្រប់គ្រងអារម្មណ៍និងបញ្ហារបស់ខ្លួនបានប្រសើរជាងមុន។ អ្នកមិនចាំបាច់រង់ចាំនរណាម្នាក់ ដើម្បីមកដោះស្រាយ និងជួយគិតជាមួយអ្នកនោះទេ គ្រប់យ៉ាងអ្នកត្រូវធ្វើដោយខ្លួនឯង ដូច្នោះអ្នកនឹងមិនមានភាពតានតឹងចំពោះខ្លួនឯងនោះទេ។ កាលណាអ្នកផ្តោតអារម្មណ៍ទៅលើរឿងដែលអ្នកអាចគ្រប់គ្រងបានកាន់តែច្រើន អ្នកអាចអាចដោះស្រាយភាពតានតឹងបានកាន់តែប្រសើរ។

៤.ធ្វើអ្វីដែលអ្នកចង់ធ្វើ៖ នៅពេលដែលអ្នកមានភាពឯករាជ្យសម្រាប់ខ្លួនឯងវាបានបើកឱកាសជាច្រើនសម្រាប់អ្នក។ ការបើកចិត្តឱ្យអ្នកជួបមនុស្សថ្មី កន្លែងថ្មី ដំណើរផ្សងព្រេងថ្មី ការច្នៃប្រឌិតកាន់តែច្រើន សេរីភាពកាន់តែច្រើន និងអាចធ្វើអ្វីដែលនាំឱ្យអ្នកសប្បាយចិត្ត និងអាចរកឃើញខ្លួនឯង។ នេះគឺជាជម្រើសមួយដ៏ល្អនាំឱ្យអ្នកមានការរីកចម្រើនដោយប្រកួតប្រជែងជាមួយខ្លួនឯង។
៥.ជួយបង្កើនការគោរព និងតម្លៃខ្លួនឯង៖ នៅពេលដែលអ្នកមានភាពឯករាជ្យ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលអ្នកបានបង្កើនការគោរពនិងឱ្យតម្លៃខ្លួនឯង។ អ្នកអាចដោះស្រាយរឿងលំបាកជាច្រើន អ្នកបានសាកល្បងរបស់ថ្មីរហូតដល់ទទួលបានជោគជ័យ។ អ្នកបានកាត់បន្ថយភាពស្មុគស្មាញនៃជីវិត ហើយធ្វើការសម្រេចចិត្តបានល្អប្រសើរ។ សកម្មភាពទាំងអស់នេះនឹងជះឥទ្ធិពលវិជ្ជមានដល់តម្លៃខ្លួនឯង និងទស្សនៈរបស់អ្នកដទៃគិតចំពោះអ្នក៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...
អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មកពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...
អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2025
មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




























