អ្នកជំនាញចែករំលែកបទពិសោធន៍ ក្នុងការត្រៀមខ្លួនរបស់យុវវ័យសម្រាប់អាជីពការងារដំបូងៗ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

គោលដៅ ឬផែនការអាជីពការងារ មានសារៈសំខាន់ក្នុងការសម្រួចសេចក្ដីប៉ងប្រាថ្នា ការប្រើប្រាស់សមត្ថភាព ឬការសម្រួចជំនាញនីមួយៗ ។ សម្រាប់និស្សិតដែលកំពុងត្រៀមបញ្ចប់ការសិក្សា ឬយុវវ័យកំពុងស្វែងរកឱកាសការងារ គួរតែចាប់ផ្តើមកំណត់នូវគោលដៅក្នុងការចាប់យកប្រភេទការងារពេលអនាគត។ នេះជាប្រសាសន៍របស់ អ្នកស្រី គីម តាន់ ជាស្ថាបនិក និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន Grow4growth Consultant ។

ការចាប់ផ្តើមការងារ   

បើតាមអ្នកស្រី គីម តាន់ ស្ថិតក្នុងវ័យ នៃការចាប់ផ្តើមអាជីពការងារ និងការស្វែងរកសក្តានុពលខ្លួនឯង អ្នកស្រីលើកទឹកចិត្តឱ្យយុវជន បន្សាំខ្លួនជាមួយមជ្ឈដ្ឋានដែលមានភាពចម្រុះគ្នា ចូលរួមកម្មវិធីដែលមានលក្ខណៈប្លែកៗគ្នាពីមួយទៅមួយ បន្ទាប់មកចាប់យកឱកាសនេះដាក់ចិត្តរៀនសូត្រ ចែករំលែក និងកសាងទំនាក់ទំនងជាមួយមនុស្សដែលបានជួប។ ទន្ទឹមគ្នានោះ ការប្រើប្រាស់បណ្តាញសង្គម ឬក៏បច្ចេកវិទ្យាក្នុងការអភិវឌ្ឍសមត្ថភាព និងការពង្រឹងកេរ្តិ៍ឈ្មោះ សុទ្ធសឹងតែ ជាការរួមចំណែកដំណើរនៃការចាប់ផ្តើមការងារដំបូងៗ។

កត្តាប្រឈម និងដំណោះស្រាយ នៅពេលដាក់ពាក្យធ្វើការងារ ចំពោះបុគ្គលខ្លួនឯងផ្ទាល់ គួរប្រកាន់យកនូវទំនួលខុសត្រូវក្នុងនាមជានិយោជិត។ ប្រសិនបើក្រុមហ៊ុន ឬនិយោជកផ្តល់នូវទំនុកចិត្ត និយោជិតត្រូវផ្តល់មកវិញនូវទំនួលខុសត្រូវ។ ទន្ទឹមគ្នានោះ ត្រូវមានការស្រាវជ្រាវបន្ថែមជាប្រចាំពាក់ព័ន្ធនឹងវិស័យដែលកំពុងធ្វើ ឬចង់ធ្វើនៅពេលខាងមុខ។

អ្នកស្រី គីម តាន់

ចំពោះអ្នកមានបំណងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ការធ្វើអាជីវកម្ម មិនមែនផ្តោតទៅលើតែប្រាក់ចំណូល និងប្រាក់ចំណេញនោះទេ ប៉ុន្តែមានការគិតគូរអំពីផលវិជ្ជមាន និងដឹងអំពីអ្វីទៅជាសក្តដានុពល និងអ្វីដែលយើងមានបំណងគាំទ្រ។

ការរៀនសូត្រពេញមួយជីវិតពន្លឿនអាជីពការងារ

លោក Josep Font Rodendo ប្រធាននាយកដ្ឋានផ្នែកលក់ និងអ្នកគ្រប់គ្រងក្នុងតំបន់ទ្វីបអាស៊ី នៃ NCT Consultants បានណែនាំឱ្យយុវជន ឬយុវវ័យក្មេងៗ ដែលកំពុងសិក្សានៅមហាវិទ្យាល័យ ឬកំពុងត្រៀមខ្លួនជាមួយនឹងការចេញប្រឡូកជាមួយការងារ កុំបោះបង់ការរៀនសូត្រ ការអភិវឌ្ឍសមត្ថភាព ពោលគឺការរៀនសូត្រពេញមួយជីវិត។ លោកបានរំលេចអំពីអ្វីទៅជាការរៀនក្នុងរយៈពេលវែង ឬការរៀនសូត្រពេញមួយេជីវិតថា ដរាបណានៅមានជីវិត គឺជាការបន្តប្រឹងប្រែងក្រេបចំណេះជាប់ជានិច្ច ក្រៅពីរៀនបន្ថែមថ្មីៗ ត្រូវរំលឹកខ្លួនឯងឱ្យបានជារឿយៗ រួមទាំងសកម្មភាពនៃការអាន។ ហើយការអានទៀតសោត គឺអានទាំងសៀវភៅ និងព័ត៌មាន ក៏ដូចជា តាមដានព្រឹត្តិការណ៍សំខាន់ៗ ក្នុងសង្គមជាប្រចាំ តាមរយៈបណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយចំនួន។

ជាមួយគ្នានោះលោក Soun Satya អ្នកគ្រប់គ្រងការទិញ នៃ ក្រុមហ៊ុន DKSH បន្ថែមថា ការរៀនសូត្រ មិនមែនគ្រាន់តែជាការស្រូបយកព័ត៌មានតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការមានសមត្ថភាព គិតវិភាគឱ្យបានស៊ីជម្រៅដូចគ្នា។ ដោយឡែក ការត្រៀមខ្លួនទៅក្នុងអាជីពការងារដំបូងៗ គួរអនុញ្ញាតិ​ឱ្យខ្លួនឯងមានការសាកល្បងចំពោះប្រភេទការងារដែលមានលក្ខណៈខុសប្លែកគ្នា មិនថាវិស័យបច្ចេកវិទ្យា ការធ្វើអាជីកម្ម និងជំនួញផ្សេងៗ គឺហ៊ានសាកល្បងជាមុនសិន។​ ក្រោយរកឃើញអ្វីដែលខ្លួនពិតជាចង់បាន បន្ទាប់មកធ្វើផែនការនៃការងារដែលខ្លួនត្រូវការ និងពុះបំបែកទៅជាសកម្មភាពដែលអាចធ្វើបាននៅក្នុងជីវិតជាក់ស្តែង និងត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការចាប់ផ្តើមការងារ។

ការជ្រើសការងារផ្តោតលើអ្វីដែលមានន័យទៅកាន់ខ្លួនឯង មានទស្សនៈវិស័យច្បាស់លាស់ នៃអាជីពដែលជ្រើសរើស ហើយត្រូវប្រាកដថា កិច្ចការទាំងនោះបានផ្តល់ជាផលវិជ្ជមានទៅកាន់ខ្លួន​ឯង និងសង្គមជាតិ។

លោក Soun Satya មានតួនាទី គ្រប់គ្រងការទិញ នៃ ក្រុមហ៊ុន DKSH

លោក  Dr. Ng Tek Ming ព្រឹទ្ធបុរសនៃនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)  បន្ថែមចំពោះការ​ប្រកបអាជីពការងាររបស់យុវជនក្នុង​ការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា ឬការប្រើប្រាស់​ AI ដោយថា AI  ផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន ក្នុងការសិក្សា និងការធ្វើការ។ តែយ៉ាងណា លោកបានផ្តល់ជាដំបូន្មានថា AI គឺជាឧបករណ៍ដែលបង្កើតឡើងដោយមនុស្ស និងមានភាពល្បីល្បាញក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះមុននឹងប្រើប្រាស់ត្រូវដាក់សំណួរចំពោះខ្លួនឯងជាមុនថា តើចង់រៀនអំពីអ្វី ? យកAI ជាឧបករណ៍ក្នុងការជំនួយ ជំនួសឱ្យការប្រើប្រាស់យកជាលទ្ធផលចុងក្រាយ និងបង្កើតសមត្ថភាព នៃការប្រើប្រាស់ប្រកបដោយភាពបត់បែន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *