អង្គការសុខភាពពិភពលោកបង្ហាញគន្លឹះអប់រំសុខភាព៦ចំណុចកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់

អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញគន្លឹះអប់រំសុខភាព ៦ចំណុចបញ្ជៀសនិងការពារហានិភ័យជំងឺមហារីកសុដន់ដល់ស្ត្រី ។ មហារីកសុដន់ជាជំងឺដ៏កាចសាហាវមួយប្រភេទ និងកើតមានច្រើនលើស្ត្រីអាយុចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ ។ ជំងឺមហារីកមានសញ្ញា និងរោគសញ្ញាសម្គាល់ដោយសុដន់មានស្ថានភាពខុសប្រក្រ​តី កោសិកាសុដន់លូតលាស់ខុសធម្មតា និងកើនឡើងយ៉ាងឆាប់រហ័ស រួចបង្កើតជាដុំពក ឬដុំសាច់ ។ សញ្ញានៃជំងឺមហារីកសុដន់មិនបង្ហាញឱ្យឃើញនៅក្នុងដំ​ណាក់​កាលដំបូងឡើយ ប៉ុន្តែអាចលេចឡើងច្បាស់នៅពេលស្ថានភាពជំងឺកាន់ តែវិវត្តន៍ទៅ ។ ខាងក្រោមនេះ ជាសារអប់រំសុខភាព ៦ចំណុចកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់ ។

១. ជៀសវាងគ្រឿងស្រវឹង ៖ ប្រសិនបើអ្នកទទួលទានសុរាកាន់តែច្រើន ហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់កាន់តែកើតមានខ្ពស់ ។ អនុសាសន៍ទូទៅបានបង្ហាញថា ផ្អែកលើការស្រាវជ្រាវលើឥទ្ធិពលនៃជាតិអាល់កុលលើហានិភ័យនៃជំងឺមហារីកសុដន់ គឺស្ត្រីត្រូវចេះកំណត់ខ្លួនឯង មិនឱ្យទទួលទានគ្រឿងស្រវឹងលើសពីមួយកែវក្នុងមួយថ្ងៃ ព្រោះសូម្បីតែបរិមាណតិចតួចបង្កើនហានិភ័យដល់សុខភាពបានដែរ ។

ជាមួយគ្នានេះ បើទទួលទានគ្រឿងស្រវឹងច្រើនជ្រុលក៏ជាមូលហេតុអាចបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូនផងដែរ ពីព្រោះគ្រឿងស្រវឹងជាដើមចមដែលនាំឱ្យប្រព័ន្ធភាពស៊ាំរាងកាយរបស់ស្ត្រីចុះខ្សោយ និងធ្វើឱ្យរាងកាយពិបាកប្រឆាំងនឹងជំងឺផ្សេងៗ ។

២. កុំជក់បារី ៖ ការជក់បារីបង្កឱ្យមានជំងឺជាច្រើនប៉ះពាល់ដល់សុខភាព ព្រមទាំងហានិភ័យខ្ពស់ឱ្យស្ត្រីកើតមានជំងឺមហារីកសុដន់ទាំងវ័យក្មេង ឬកើតឡើងចំពោះស្ត្រីដែលមិនទាន់អស់រដូវ ។ ការស្រាវជ្រាវក៏បានបង្ហាញដែរថា ការជក់បារីក៏អាចបង្កើនផលវិបាកដល់ការព្យាបាលជំងឺមហារីកសុដន់ផង រួមមាន ការខូចខាតសួតពីការព្យាបាលដោយសារធាតុវិទ្យុសកម្ម, ពិបាកព្យាបាលក្រោយការវះកាត់ និងការថែទាំងសុដន់ឡើងវិញ, ព្រមទាំងបង្កើតឱ្យឈាមកកពេលដែលប្រើថ្នាំព្យាបាលដោយអរម៉ូន ដែលជាហានិភ័យខ្ពស់សម្រាប់សុខភាព ។

៣. គ្រប់គ្រងទម្ងន់របស់អ្នក ៖ រក្សាទម្ងន់រាងកាយបានល្អ ជួយឱ្យមនុស្សមានសុខភាពល្អ ។ អ្នកមានសុខភាពល្អគឺជាបុគ្គលដែលអាចរក្សាទម្ងន់ឱ្យមានសមតុល្យនឹងរាងកាយ ហើយតែងប្រកាន់ខ្ជាប់ទម្លាប់រក្សាទម្ងន់នោះជានិច្ច ។ ប្រសិនបើបុគ្គលជ្រើសរើសវិធីសាស្ត្រសម្រកទម្ងន់ សូមសួរនាំគ្រូពេទ្យ ឬវេជ្ជបណ្ឌិតជំនាញអំពីវិធីសាស្ត្រដែលជួយដល់សុខភាពល្អ ។

ជម្រើសល្អមួយនៃការគ្រប់គ្រងទម្ងន់ គឺកាត់បន្ថយចំនួនកាឡូរីដែលអ្នកញ៉ាំជារៀងរាល់ថ្ងៃ ហើយបង្កើនការហាត់ប្រាណបន្តិចម្តងៗ និងទៀងទាត់ ។ ចូលរក្សាទម្លាប់ទទួលទានរបបអាហារល្អសម្រាប់សុខភាព និងធ្វើលំហាត់ប្រាណឱ្យបាន ១៥-៣០ នាទីជារៀងរាល់ថ្ងៃ។

៤. បំបៅដោះកូនដោយទឹកដោះម្តាយ ៖ ការបំបៅកូនដោយទឹកដោះម្តាយអាចដើរតួនាទីក្នុងការការពារជំងឺមហារីកសុដន់។ ស្ត្រីដែលជ្រើសរើសការបំបៅកូនដោយទឹកដោះម្តាយរយៈពេលយូរដល់កូន ប្រសិទ្ធភាពការពារក៏កាន់តែខ្លាំងដែរ ។ ថ្វីត្បិតការបំបៅដោះកូនដោយទឹកដោះម្តាយអាចជារឿងលំបាកសម្រាប់អ្នកម្តាយសម័យទំនើប តែគុណសម្បត្តិនៃការបំបៅកូនដោយទឹកដោះម្តាយបានជួយទាំងព្រមដល់សុខភាពស្ត្រីជាម្តាយផង និងសុខភាពកុមារផងដែរ ។

៥. ហាត់ប្រាណជាប្រចាំ ៖ ធ្វើឱ្យរាងកាយសកម្មភាពតាមរយៈលំហាត់ប្រាណអាចជួយឱ្យអ្នករក្សាទម្ងន់បានល្អ និងមានសុខភាពល្អ ។ រក្សាទម្លាប់ហាត់ប្រាណជាប្រចាំជួយការពារជំងឺមហារីកសុដន់ ។ មនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើនគួរមានគោលដៅយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍សម្រាប់កម្រិតមធ្យម ។ ការលេងកីឡាមិនត្រឹមតែជួយដល់សុខភាពផ្លូវកាយស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយដល់សុខភាពផ្លូវចិត្តរបស់ស្ត្រីឱ្យកាន់តែរឹងមាំ និងស្វាហាប់ផងដែរ ។

៦. ជៀសវាងការប៉ះពាល់នឹងសារធាតុវិទ្យុសកម្ម ៖ វិទ្យុសកម្មអ៊ីយ៉ូដ (Ionizing radiation) គឺជាកត្តាបង្កឱ្យហានិភ័យនៃជំងឺមហារីកសុដន់កើតឡើង ហើយហានិភ័យកើនឡើងស្របគ្នាជាមួយនឹងនៃការប្រើប្រាស់ឱសថព្យាបាលសុខភាព ។ ក្មេងស្រីអាយុក្រោម ២០ឆ្នាំអាចមានហានិភ័យសុខភាពខ្ពស់ប្រសិនបើទទួលរងឥទ្ធិពលពីសារធាតុវិទ្យុសកម្មខាងលើ ។ យ៉ាងណាក៏ដោយសារធាតុវិទ្យុសកម្មមនុស្សអាចប៉ះពាល់ដោយផ្ទាល់ និងប៉ះពាល់ដោយប្រយោលអាស្រ័យលើស្ថានភាពដែលមនុស្សបានជួប ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...