គំរូយុវតីជនជាតិដើមភាគតិច ៖ “ស្ត្រីត្រូវមានចំណូល និងជំនាញច្បាស់លាស់ មុនសម្រេចចិត្តរៀបការ”

ជាក្មេងស្រី​ដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាព​ក្រោយ​រៀបការរួច ព្រោះតែគ្មានជំនាញ ពិបាក​រក​ការងារធ្វើ និងមិនអាច​រកប្រាក់ចំណូលបាន។​ តែបច្ចុប្បន្ន កាណាដា បានផ្លាស់ប្តូរជីវភាពហើយ ក្រោយ​ពីបានចូលសិក្សាជំនាញពីគម្រោង “ដល់ពេលត្រូវធ្វើសកម្មភាព!” ដែលនាំឱ្យ​រូបនាងអាចប្រើប្រាស់ជំនាញនោះ​ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។

តាមរយៈបទពិសោធន៍ជីវិត រៀបការនៅវ័យក្មេង ស្រ្តីជនជាតិដើមភាគតិចព្រៅ មកពីខេត្តរតនៈគិរី រូបនេះ បានលើកទឹកចិត្ត ដល់ក្មេងស្រីឱ្យពន្យារពេលនៃការរៀបការ ហើយខិតខំរៀនសូត្ររហូតដល់ពួកគេទទួលបានការងារល្អមួយ។ កាណាដា និយាយថា ការរៀបការវ័យកុមារមានផលប៉ះពាល់ជាអវិជ្ជមានដល់អនាគតរបស់ក្មេងស្រី រួមមានឱកាសដែលទទួលបានការអប់រំ និងការងារ។

បច្ចុប្បន្ន កាណាដា ជាម្ចាស់ហាងផាត់មុខ ធ្វើសក់ និងជាជាងជួសជុលម៉ូតូ ក្រោយ​ពី​បាន​បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ។ រយៈពេលជាងមួយឆ្នាំនៃការបើករបរនេះ បានធ្វើឱ្យជីវភាពនាងផ្លាស់ប្ដូរច្រើន និងមានពេលគ្រប់គ្រាន់ធ្វើការងារផ្សេងៗនៅផ្ទះ ខណៈ កាណាដា មានកូនស្រីម្នាក់ អាយុក្រោម៥ឆ្នាំ ដែលជាវ័យកំពុងត្រូវការការមើលថែ និងមានឪពុកម្ដាយចាស់នៅផ្ទះផងនោះ នេះជាឱកាសល្អដែលអាចធ្វើការនៅផ្ទះ និងមានពេលនៅជិតគ្រួសារផង។

« ខ្ញុំមើលឃើញថានៅក្នុងភូមិខ្ញុំមានទីតាំងនៅឆ្ងាយពីស្រុក ពីក្រុង ហើយមិនទាន់មានជាងជួសជុលម៉ូតូទេ បើខ្ញុំរៀនវាចេះប្រហែលជាអាចរកចំណូលបានគួរសម… ពេលរៀនចប់ខ្ញុំមកបើកនៅមុខផ្ទះ ខ្ញុំអាចរកចំណូលបាន ហើយសល់ពេលធ្វើការងារផ្ទះផង ជួយការងារសហគមន៍ក្នុងភូមិបានទៀត»

អាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់​នៅជា​ប្តីប្រពន្ធនៅវ័យក្មេង តែងតែកើតមាន​នៅក្នុង​សហគមន៍​ជនបទដាច់ស្រយាល និងសហគមន៍ជនជាតិដើមភាគតិច ដែលជា​កត្តាមួយរួមចំណែកបណ្តាល​ឱ្យ​មានភាពក្រីក្រ វិសមភាពយេនឌ័រ និងលទ្ធភាព​ទទួលបាន​ការ​អប់រំ​នៅមានកម្រិតសម្រាប់ក្មេងស្រី។ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី គឺបានចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ។ លោកពន្យល់ថា នៅពេលដែលក្មេងស្រីទទួលបានការពង្រឹងភាពអង់អាចតាមរយៈការអប់រំ ការការពារ និងឱកាសអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះអត្រានៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំនឹងមានការថយចុះ ហើយអនាគតរបស់ពួកគេ គឺធំទូលាយ”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។