បែបបទនៃការរៀនទាំង៤ ដែលជួយ​ពន្លឿនសមត្ថភាព និង​គុណភាពសិក្សា

ចាស់ព្រឹទ្ធាចារ្យ ឬគ្រូអាចារ្យ តែងតែផ្តល់ឱវាទទៅកាន់សិស្សានុសិស្ស ឬក៏ក្មេងៗដែលកំពុងតែក្រេបចំណេះដឹងថា កំឡុងពេលសិក្សាគួរគប្បីខំប្រឹងរៀនសូត្រដោយប្រតិបត្តិ នូវចតុរាង្គអង្គទាំងបួន ដូចជា សុតៈ(ស្ដាប់) ចិន្ត(គិត) បុច្ឆ(សួរ) លិខ(សរសេរ ឬចម្លង) ឬនិយាយដោយពាក្យ កាត់ៗ សាមញ្ញៗថា សុ ចិ បុ លិ។

ចតុរាង្គអង្គទាំងបួននៃការសិក្សាដែលរៀបរាប់ខាងលើ ហាក់មានន័យស្រដៀងគ្នានឹងការបែងចែក បែបផែន នៃការរៀន។ ប៉ុន្តែ បែបបទ នៃការរៀនដែលបកស្រាយក្នុងភាសាចិត្តវិទ្យា បានបង្ហាញថា មនុស្សត្រូវការរៀនស្ទើរតែគ្រប់វិធីទាំងអស់ គ្រាន់តែពួកគាត់មានទំនោរទៅផ្នែកណាមួយខ្លាំងជាងគេតែប៉ុណ្ណោះ។ ហើយបើក្នុងករណីពួកគេអាចកត់សម្គាល់ពីភាពប្រសព្វនៃខ្លួនឯងក្នុងផ្នែកណាមួយ នោះឱកាសនៃការពន្លឿនចំណេះជំនាញ ក៏នឹងពង្រឹងបាននូវគុណភាព រួមទាំងមានសមត្ថភាពបែងចែកពេលវេលា ជំរុញភាពលូតលាស់ទៅតាមនោះដែរ។

យោងតាមគេហទំព័រ verywellmind បានបង្ហាញថា បែបបទនៃការរៀន ( Learning style) បានក្លាយជាផ្នត់គំនិតដ៏ពេញនិយមនៅក្នុងមុខវិជ្ជាផ្នែកចិត្តវិទ្យា ឬការអប់រំទូទៅ ហើយក៏ជាវិធីសាស្រ្តដើម្បីកំណត់សម្គាល់ការជ្រើសយករបៀបរៀន ដ៏សមស្របមួយក្នុងការពន្លឿនសមត្ថភាព និងបង្កើនគុណភាពសិក្សា។

បែបបទនៃការរៀនសូត្រមានបួនប្រភេទដូចជា ៖ ១. ការប្រើប្រាស់ភ្នែកដើម្បីមើល (រូបភាព វីដេអូ និងផ្ទាំងបង្ហាញផែនទីឬគំនូរទិន្នន័យអ្វីមួយ)។ ២.ការស្ដាប់ (ចម្រៀង ការជជែកពិភាក្សា និងការអង្គុយមួយកន្លែងត្រងត្រាប់ស្ដាប់ការបង្រៀន)។ ៣. អាននិងសរសេរ ( ធ្វើបញ្ជីផែនការ អានសៀវភៅ និងការសរសេរកំណត់ហេតុជាដើម)។ ៤. ការអនុវត្តសកម្មភាពស្ដែងៗតែម្តង មនុស្សដែលមានទំនោរទៅលើការរៀនបែបនេះ ពួកគាត់អាចរៀនសូត្របានតាមរយៈ ការធ្វើឱ្យរាងកាយមានចលនា ឬការដកបទពិសោធន៍ជាក់ស្ដែងណាមួយ ឬការរៀនតាមសកម្មភាពណាដែលធ្វើដោយផ្ទាល់ដៃរបស់គេ ។

តាមរយៈការរៀបរាប់ខាងលើនេះ តើអ្នកអាចកត់សម្គាល់បានឬនៅថា តើអ្នកកំពុងតែស្ថិតនៅបែបផែននៃការរៀនប្រភេទមួយណា? បើមិនទាន់ដឹងទេ ក៏ពុំមែនជាបញ្ហាចោទខ្លាំងនោះដែរ! ពីព្រោះដើម្បកំណត់ដឹងបានពីរបៀបនៃការរៀនដែលមានប្រសិទ្ធភាពសម្រាប់ខ្លួនឯង គឺត្រូវការពេលវេលា ការសង្កេត កត់ចំណាំពីអកប្បកិរិយាផ្ទាល់ខ្លួន និងការតេស្តសាកល្បងផងដែរ ហើយពេលខ្លះទៀតរបៀបនៃការរៀនក៏មានលក្ខណៈបត់បែនទៅតាមស្ថានភាពនៃការរស់នៅ។

ដើម្បីជាគន្លឹះក្នុងការឆ្លើយនឹងតម្រូវការស្វែងរកខ្លួនឯងនៅក្នុងបែបផែននៃការរៀន មានឧទាហរណ៍ជាគន្លឹះមួយចំនួនដូចជា ប្រសិនបើលោកអ្នកចូលចិត្តសម្លឹងមើលរូបភាពជុំវិញខ្លួន ឬការសម្តែងនៃជំនាញណាមួយ នោះគឺអាចសន្និដ្ឋានបានថា អ្នកជាប្រភេទមនុស្សដែលរៀនសូត្រតាមរយៈការមើល (Visual learning) ។ ប៉ុន្តែប្រសិនបើលោកអ្នកចូលចិត្តស្ដាប់ទៅកាន់អ្នកជំនាញពន្យល់ពីរបៀបធ្វើការងារ គឺអាចកត់សម្គាល់បានថា លោកអ្នកជាប្រភេទមនុស្សដែលមានសិល្បៈរៀនតាមរយៈការស្ដាប់ច្រើនជាង (Auditory learning) ។ យ៉ាងណាមិញ បើអ្នកចូលចិត្តអានអំពីរបៀបសម្រេចកិច្ចការអ្វីមួយ ឬរៀនអំពីអ្វីមួយតាមរយៈអានសៀវភៅ វាមានន័យថា អ្នកមានទំនោរទៅលើការរៀនតាមបែបបទអាន និងសរសេរ។

ដោយឡែកបើអ្នកសង្កេតឃើញថា ខ្លួនឯងចូលចិត្តទស្សនាការធ្វើបទបង្ហាញ ហើយតែងតែយកមកអនុវត្តន៍ផ្ទាល់ដោយខ្លួនឯងនោះ គឺបង្ហាញឱ្យឃើញថា អ្នកជាប្រភេទមនុស្សមានរបៀបរៀនដោយការអនុវត្ត និងការដកពិសោធន៍ជាក់ស្តែង (Kinesthetic learning) ។

ក្រោយបានឈ្វេងយល់ ពីបែបបទនៃការរៀនមានសណ្ឋានខុសប្លែកពីគ្នាយ៉ាងដូច្នេះ លោកអ្នកអាចយកទៅអនុវត្ត ដោយកត់ចំណាំពីប្រភេទនៃការរៀនផ្ទាល់ខ្លួន ហើយប្រសិនបើអ្នករកឃើញថា ការរៀនដោយប្រើប្រាស់ភ្នែក (Visual learning) មានប្រសិទ្ធភាពជាងផ្នែកដទៃ លោកអ្នកគួរតែឧស្សាហ៍រៀនតាមរបៀបនេះឱ្យបានច្រើន តែក៏មិនមែនមានន័យថា ត្រូវកាត់ចោលការរៀនតាមបែបផ្សេងៗទៀតនោះទេ គឺគ្រាន់តែអនុវត្តនូវអ្វីដែលស្របនឹងចំណូលចិត្តរបស់អ្នកឱ្យបានច្រើនតែប៉ុណ្ណោះ ដើម្បីពន្លឿនគុណភាពសិក្សា និងបង្កបរិយាកាសរៀនសម្រាប់ខ្លួនឯងឱ្យកាន់តែរីករាយនឹងការសិក្សាច្រើនជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦