ប្រាំគន្លឹះសម្រាប់យុវជន​ដែលត្រៀមខ្លួនរស់នៅម្នាក់ឯង

ការរស់នៅម្នាក់ឯងឆ្ងាយពីផ្ទះ គឺជារឿងចៀសមិនផុតទេ​សម្រាប់យុវជនដែលនឹងត្រូវ​បន្តការសិក្សា ឬរស់នៅឆ្ងាយពីផ្ទះ ។ ជាការពិតទៅការរស់នៅម្នាក់ឯងក៏មានផលប្រយោជន៍ដែរ ដូចជា ជំរុញឱ្យមនុស្ស​កាន់តែមានទំនុកចិត្ត និងឯករាជ្យភាព រួមទាំងមានពេលក្នុងការផ្លាស់ប្តូរ ឆ្លុះបញ្ចាំង និងកែប្រែទៅរកភាពវិជ្ជមាន។ ការរស់នៅម្នាក់ឯងលើកដំបូង ទាមទារឱ្យមានការគិតគូរហ្មត់ចត់អំពីភាពនឹងធឹងផ្នែកហិរញ្ញវត្ថុ និងស្ថានភាពផ្លូវចិត្តល្អប្រសើរផងដែរ។ ទន្ទឹមគ្នានេះ ការរស់នៅម្នាក់ឯងអាចនឹងមានភាពឯកោខ្លះម្តងម្កាលគួរតែមានការរៀបចំផែនការ ត្រៀមរស់នៅជាមួយមនុស្សជាទីស្រលាញ់ណាម្នាក់ ឬក៏ព្យាយាមបង្កើតទំនាក់ទំនងថ្មីៗឱ្យបានច្រើន។

តាមរយៈគេហទំព័រ apartmenttherapy បានចែកជូនគន្លឹះ ប្រាំចំណុចដែលត្រូវដឹង មុនពេលរស់នៅម្នាក់ឯង។

១. ថវិកាដែលត្រូវចំណាយ ៖ អនុវត្តន៍អ្វីមួយឱ្យមានភាពជាប់លាប់ ជាគន្លឹះមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ។ ការបង្កើតផែនការចំណាយប្រចាំខែ រួមបញ្ចូលទាំងការជួលកន្លែងស្នាក់នៅ ការបង់សងនៃប្រាក់កម្ចី រួមទាំងប្រាក់សម្រាប់ចូលនិវត្តន៍ជាដើម។ ដែលធ្វើយ៉ាងណា ត្រូវមានប្រាក់សម្រាប់ទំនុកបម្រុងពេលមានអាសន្ន និងប្រាក់បម្រុងសម្រាប់ផែនការអនាគត។

២. ផែនការចំណាយក្នុងគ្រាអាសន្ន ៖ កាលដែលមានផែនការចំណាយចំពោះគ្រោះអាសន្នណាមួយ បានរួមចំណែកដល់សុខុមាលភាព ឬរបៀបនៃការរស់នៅ ក៏ដូចជាសុខភាពហិរញ្ញវត្ថុ និងសុខភាពផ្លូវចិត្ត តួយ៉ាងមានដូចជា ការត្រៀមសម្រាប់ ជួសជុលសម្ភារៈថ្លៃៗ និងជំងឺឈឺថ្កាត់នានា។ ដូច្នេះត្រូវមានគណនីសន្សំសម្រាប់ប្រើការពេលបន្ទាន់ៗណាមួយ។

៣. គាំពារលើសុខសុវត្ថិភាព ៖ គុណសម្បត្តិនៃការរស់នៅម្នាក់ឯងគឺ មាន​ឯកជនភាព ព្រោះរាល់មនុស្សដែលមានសិទ្ធចេញចូលទីតាំងអ្នកបាន គឺទាល់តែពួកគេទទួលបានការអនុញ្ញាតិពីអ្នកផ្ទាល់។ យ៉ាងណាមិញ ក្រៅតែពីគិតអំពីគុណសម្បត្តិ ក៏ត្រូវពង្រឹងសុវត្ថិភាពនៃការរស់នៅដែរ។ ត្រូវប្រាកដថា ច្រកចេញចូលទាំងអស់មានសុវត្ថិភាព ហើយការវិនិយោគលើសុខសុវត្ថិភាពជាចំណែកសំខាន់មិនគួរមើលរំលងពេលនៅម្នាក់ឯង។

៤. ជំនាញជួសជុលក្នុងផ្ទះ ៖ ការខូចខាតខ្លះមនុស្សធម្មតាទូទៅក៏អាចធ្វើបាន ហើយពេលខ្លះទៀតខូចសម្ភារៈស្របពេលដែលជាងជួសជុលមិននៅ ឬក៏ពេលយប់អធ្រាត្រជាដើម។ ដូច្នេះការរៀនពីជំនាញមូលដ្ឋានគ្រឹះនៃការជួសជុលជាការសម្រាលបន្ទុកខ្លួនឯង និងការដោះស្រាយបញ្ហាពេលរស់នៅម្នាក់ឯង។ ដូចជា ប្តូរអំពូលភ្លើង តភ្ជាប់ទុយោទឹក និងសម្ភារៈនានាក្នុងផ្ទះ។

៥. តុល្យភាពរវាងឯកជនភាព និងការរក្សាទំនាក់ទំនង ៖ កាលដែលកំណត់អំពីពេលវេលា និងផាសុកភាព រវាងទំនាក់ទំនងសង្គម រួមទាំងការរស់នៅផ្ទាល់ខ្លួន គឺជាចំណែកមួយជះផលវិជ្ជមានទៅកាន់សុខភាព ការគ្រប់គ្រងថាមពល និងសុខភាពផ្លូវចិត្ត តាមរយៈការបង្កើតទម្លាប់ចំនួនម៉ោងនៅជាមួយខ្លួនឯងដើម្បីយកពេលទៅហាត់ប្រាណ ឬសកម្មភាពកម្សាន្ត ហើយនិងចំនួនម៉ោងសម្រាប់ចំណាយទៅលើការជួបជុំក្នុងកម្មវិធីដើម្បីពង្រឹងទំនាក់ទំនង។ មួយវិញទៀត សមត្ថភាពបត់បែន នៃការប្រើប្រាស់ទម្លាប់ប្រចាំថ្ងៃ បានជួយបង្កើនផលិតភាព មានពេលថែទាំខ្លួន អភិវឌ្ឍន៍ផ្នត់គំនិត និងការបង្ហាញអារម្មណ៍ប្រកបដោយភាពវិជ្ជមាន។ ត្បិតថា ការរស់នៅម្នាក់ឯងជំរុញនូវភាពរឹងមាំក៏ពិតមែន ប៉ុន្តែការទទួលបានការគាំទ្រតាមរយៈបណ្តាញជុំវិញខ្លួនដូចជា មិត្ត ឬសមាជិកគ្រួសារ និងអ្នកជិតខាង សុទ្ធសឹងតែជាចំណែកសំខាន់ក្នុងពេលបច្ចុប្បន្ន និងអនាគត។ ដោយហេតុថា នៅពេលមានអាសន្នកើតឡើង នោះនឹងមានការអន្តរាគមន៍ពីអ្នកភូមិផងរបងក្បែរផ្ទះ ក៏ដូចជា ការជួយជ្រោមជ្រែងគ្នាពីមនុស្សស្និទ្ធស្នា ដែលជាមូលហេតុបង្ហាញឱ្យឃើញថា ការធ្វើឱ្យមានតុល្យភាពនៃការរក្សាទំនាក់ទំនង និងការនៅម្នាក់ឯងជាចំណែកមិនអាចខ្វះបាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...