៣ជំហានក្នុងការបន្ថយទម្លាប់ពន្យារពេល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការពន្យារពេលគឺជាការជ្រើសរើសមិនធ្វើសកម្មភាព ឬការទុកកិច្ចការអ្វីមួយចោល ទាំងដែលមុន ឬក្រោយដាច់ខាតត្រូវតែបំពេញដដែល។ សកម្មភាពមួយនេះបានឆក់យកពេលវេលាមនុស្សដោយមិនដឹងខ្លួន និងជាការនាំនូវផលវិបាកនានាទៅកាន់សុខភាពផ្លូវចិត្តទាំងរយ:ពេលវែង និងរយ:ពេលខ្លី។

តាមរយៈគេហទំព័រ Everydayhealth បានបង្ហាញពីសកម្មភាពចំនួន៣ ដើម្បីបញ្ចៀសទម្លាប់ពន្យារពេល ៖

១. ដោះស្រាយភាពតានតឹងជាមុន ៖ នៅពេលចាប់ផ្តើមគាំងគំនិត ឬក៏មានអាការៈតានតឹងកើតមាន ទោះបីជាបានដឹងពីផលប៉ះពាល់អំពីការពន្យារពេលថា មានភាពអវិជ្ជមានយ៉ាងណាក្ដី ក៏ពិបាកនឹងរកច្រកចេញបានដែរ ដោយសារភាពតានតឹងបានជំរុញឱ្យអារម្មណ៍ស្មុគស្មាញ និងមានទម្លាប់បន្ទោសខ្លួនឯងជារឿយៗ ជាពិសេសនៅពេលមានការពន្យារពេលណាមួយកើតមាន។ ស្ត្រេស​ជំរុញ​ឱ្យអារម្មណ៍ ឬស្មារតីកាន់តែ​ពិបាក​ក្នុង​ការ​រៀបចំរាល់សកម្មភាព ឬសម្ភារជុំវិញខ្លួន និង​មិនអាចកំណត់​អាទិភាព​ការងារជាដើម។ ទន្ទឹម​គ្នានោះ ការសិក្សាមួយបានបង្ហាញឱ្យឃើញថា សិស្សដែលមានអាការស្រ្តេស ជំរុញឱ្យការសិក្សាមិនបានលទ្ធផលល្អ រួមទាំងការគ្រប់គ្រងពេលមិនបានត្រឹមត្រូវ ពិបាកក្នុងការកំណត់ឬបែងចែកអាទិភាពការងារ ហើយក៏ជំរុញឱ្យទម្លាប់នៃការពន្យារពេលរីកដុសដាល។ ទាំងនេះ ជាហេតុផលបង្ហាញថា ការដោះស្រាយ ឬការយកចិត្តទុកដាក់ភាពតានតឹង បានរួមចំណែកកាត់បន្ថយការពន្យារពេល។

យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយភាពតានតឹង សូមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ទទួលទានអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ យកចិត្តទុកដាក់លើគុណភាពដំណេក ក៏ដូចជាសកម្មភាពទាំងឡាយណា ដែលនាំឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្ត មានភាពរឹងមាំ។

២. សង្កេតអំពីអាកប្បកិរិយាផ្ទាល់ខ្លួន ៖ ក្នុងការទាញស្មារតីឱ្យត្រឡប់មកធ្វើកិច្ចការសំខាន់ៗវិញបាន ជាកិច្ចបន្ទាប់គឺ ការយកចិត្តទុកដាក់លើអាកប្បកិរិយាប្រចាំថ្ងៃ ប្រសិនបើរកឃើញថា ឧស្សាហ៍ចាប់យកកិច្ចការដែលមិនសូវសំខាន់មកធ្វើមុន ហើយទុកកិច្ចការសំខាន់ៗធ្វើតាមក្រោយ នេះហើយក៏ជាសញ្ញាមួយដែលកំពុងរុញច្រានឱ្យមានទម្លាប់ពន្យារពេល ដូចនេះការនៅជាមួយខ្លួនឯងសុទ្ធសឹងតែជាការបង្កើតផ្នត់គំនិតជៀសវាងពីបញ្ហាទាំងនេះ។

៣. មានមេត្តាចំពោះខ្លួនឯង ៖​ ក្នុងរបៀបនៃការផ្តល់សេចក្ដីសន្តោសប្រណីចំពោះខ្លួនឯង គឺជៀសនូវការស្ដីបន្ទោស ឬវិនិច្ឆ័យពីភាពមិនអាចទៅរួចចំពោះខ្លួនឯង។ ការផ្តល់ក្ដីអាណិតអាសូរចំពោះខ្លួនឯង គឺមានន័យថា ជាការប្រព្រឹត្តចំពោះខ្លួនឯងដោយទង្វើល្អៗ តាមរយៈការយកចិត្តទុកដាក់ និងការយល់ពីដើមចម ដែលកើតមានបញ្ហាណាមួយ។ ជាឧទាហរណ៍ ការសិក្សាមួយបានរកឃើញពីរបៀបជួយមនុស្សឱ្យឈប់ពន្យារពេលនៅពេលនិយាយអំពីការធ្វើលំហាត់ប្រាណ គេបានរកឃើញថា ការចេះអាណិតអាសូរខ្លួនឯងចំពោះផលវិបាកនៅពេលខាងមុខ បានជួយមនុស្សឱ្យយកឈ្នះការពន្យារដោយប្រកាន់ខ្ជាប់នូវផែនការហាត់ប្រាណរបស់ពួកគេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *