ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

សិក្សាឈ្វេងយល់អំពីអំណាច ​នៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា។

ប្រសិនបើយើងគិតទៅដល់រូបភាពមួយដែលស្ថិតក្នុងសភាពអ៊ូអរ ឈូឆរដោយការរំខានគ្រប់ទម្រង់ ច្បាស់ណាស់ថា វានឹងធ្វើឱ្យពិបាកសម្រេចនូវលទ្ធផលអ្វីមួយដែលគ្រោងនឹងបញ្ចប់។ ស្ថានការណ៍បែបនេះ រឿងដែលត្រូវការបំផុតនោះ គឺជំនាញក្នុងការផ្តោត។ ផ្តោតអារម្មណ៍ ត្រូវមានសមត្ថភាពគ្រប់គ្រងស្មារតីខ្លួនឯងឱ្យយកចិត្តទុកដាក់ចំពោះកិច្ចការណាមួយ ឬក៏គោលដៅសំខាន់ៗអ្វីមួយ បើទោះបីជាមានការកាត់ចង្វាក់យ៉ាងណាក្ដី។ យោងតាមគេហទំព័រ Geeky Gadgets បានបង្ហាញថា ការផ្តោត ប្រៀបដូចជាកូនសោរមួយដែលចាក់ចូលទៅគាស់យកផលិតភាពឱ្យចេញមកក្រៅ ដើម្បីបង្កើនផលិតភាពការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងកម្រិតមួយដែលប្រសើរជាងសព្វមួយដង។

មានសមត្ថភាពខ្ពស់ក្នុងការផ្តោតស្មារតី ជាវិថីនាំទៅរុករកសក្តានុពលដែលបង្កប់ក្នុងខ្លួន និងពង្រឹងឱ្យមានលទ្ធភាពក្នុងការផលិត និងផ្សាយថ្វីដៃបន្ថែមថ្មីៗ។ ផ្តោតស្មារតីមិនមែនសំដៅតែលើការខិតខំប្រឹងប្រែងធ្វើការតែមួយមុខនោះទេ តែការផ្តោត ជាចំណែកនាំឱ្យការអនុវត្តកិច្ចការប្រកបដោយភាពវាងវៃផងដែរ ដោយហេតុថា អ្នកដែលមានសមត្ថភាពផ្តោត បានប្រើប្រាស់ថាមពលតិច តែបង្កើនសមិទ្ធផលច្រើន ​ប្រើថាមពលចំគោលដៅ និងជាកត្តាជំរុញដល់ការចេះសម្រេចចិត្តប្រកបដោយវិចារណញ្ញាណ។ ការផ្តោតជួយឱ្យយល់អំពីខ្លឹមសារនៃនិយមន័យរបស់ប្រភេទការងារនីមួយៗបានស៊ីជម្រៅ រួមទាំងការបញ្ចេញថាមពលដ៏ពេលលេញក្នុងការសម្រេចការងារ។

យ៉ាងណាមិញ ពង្រឹងនិងរក្សាស្មារតីឱ្យមានការផ្តោតជាប្រចាំ វាមិនមែនជារឿងងាយស្រួលក្នុងការអនុវត្តន៍ប៉ុន្មានឡើយ គឺទាមទារនូវវិន័យមួយដ៏តឹងរឹង និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ នៅក្នុងបរិបទមួយដែលសម្បូរទៅដោយកិច្ចការចម្រុះរាប់មិនអស់ វាពិតជាចាំបាច់ដែលត្រូវមានសមត្ថភាពជ្រើសការងារដែលសំខាន់មកធ្វើឱ្យចប់មុនគេ សឹមបន្តទៅធ្វើកិច្ចការបន្ទាប់ទៀត។

ម្យ៉ាងវិញទៀត គុណសម្បត្តិនៃការប្តេជ្ញាចិត្តធ្វើកិច្ចការតែមួយក្នុងពេលតែមួយ ជួយឱ្យមនុស្សបន្ថយនូវអាការៈស្រ្តេស មានមោទកភាពចំពោះអ្វីដែលកំពុងធ្វើ ហើយស្តង់ដារការងារ ឬផលិតភាពក៏កើនជាងមុន។ ដូច្នេះការដែលមិនបានផ្តល់តម្លៃលើការយកចិត្តទុកដាក់ចំពោះរឿងតែមួយ នឹងបង្កឱ្យមានផលប៉ះពាល់ដល់ថាមពលចុះខ្សោយ ហើយអ្វីដែលអាចឆ្លើយតបនឹងចំណុចនេះបាន គឺរៀនបន្ថែមនិងអនុវត្តអំពីសិល្បៈនៃការកំណត់អាទិភាពចំពោះកិច្ចការនីមួយៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

អាហារូបករណ៍រដ្ឋាភិបាលចិន ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។