សៀវភៅបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារ

សៀវភៅបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍ សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ​ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយ​គេរំពឹងថា សៀវភៅនេះ នឹងក្លាយជាឯកសារគន្លឹះសម្រាប់កសាងធនធានមនុស្សនៅមូលដ្ឋាន ជួយជំរុញឱ្យការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភទទួលបានជោគជ័យ និងកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ចំពោះកុមារអាយុក្រោម៥ឆ្នាំ។

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា សៀវភៅបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍ សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនេះ គឺជាសមិទ្ធផលនៃកិច្ចសហការអន្តរវិស័យរវាងក្រសួងសំខាន់ៗដូចជា ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសុខាភិបាល, ក្រសួងអប់រំ, ក្រសួងកិច្ចការនារី និងអង្គការដៃគូនានា រួមមាន អង្គការ WHO, អង្គការភ្លែន និងអង្គការ​ World Vision ។

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និង​ជនបទ

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង បញ្ជាក់បន្ថែមថា គោលបំណងចម្បងនៃការដាក់ឱ្យប្រើប្រាស់សៀវភៅបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិនេះ គឺដើម្បីធានាភាពស៊ីចង្វាក់គ្នា រវាងការដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដែលកន្លងមកត្រូវបានអនុវត្តដោយឡែកពីគ្នា។ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង បន្តថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និង​ជនបទ នឹងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ដែលនឹងបន្តពង្រីកការងារនេះចំនួន ៩ខេត្ត ជាជំហានដំបូង មុននឹងបន្តអនុវត្តទូទាំងប្រទេស។

លោកស្រីបណ្ឌិត Ada MOADSIRI តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លើកឡើងថា កង្វះចំណីអាហារ នៅតែជាបញ្ហាប្រឈមធំដែលប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស។ លោកស្រីបណ្ឌិតបន្តថា តាមរយៈរបាយការណ៍បង្ហាញថា ទោះបីបញ្ហាកុមារក្រេះក្រិនបានថយចុះក៏ពិតមែន ប៉ុន្តែវានៅរក្សាកម្រិតខ្ពស់ដដែល ដោយកុមារ ២២% មានបញ្ហាក្រេះក្រិន និង ១០% មានបញ្ហាស្គមស្គាំង។ បញ្ហាទាំងនេះនៅតែបន្តកើតមានឡើងជុំវិញពិភពលោក។

លោកស្រីបណ្ឌិត Ada MOADSIRI បញ្ជាក់ថា កង្វះចំណីអាហារ គឺជាកត្តាមួយបណ្តាលឱ្យកុមារមានជំងឺ​រាករូស ហើយបញ្ហាប្រែប្រួលធាតុអាកាសធាតុ ដូចជាទឹកជំនន់ ភាពរាំងស្ងួត និងការកើនឡើងកម្ដៅ ក៏កាន់តែធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ផងដែរ។ លោកស្រីបណ្ឌិត Ada MOADSIRI ចាត់ទុកថា ការដាក់ឱ្យប្រើប្រាស់សៀវភៅបណ្តុះបណ្តាលគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនេះ ជាការប្តេជ្ញាចិត្តដំបូងដ៏សំខាន់ ហើយ​កិច្ចការនេះ ទាមទារឱ្យមានការធ្វើការរួមគ្នា រៀបចំគម្រោងការល្អៗ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីគ្រោះមហន្តរាយ និងជាពិសេសពង្រឹងការអនុវត្តនៅថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព។

លោកស្រីបណ្ឌិត Ada MOADSIRI តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា

លោកស្រីបណ្ឌិត Ada MOADSIRI បានសង្កត់ធ្ងន់ថា អង្គការ WHO ប្តេជ្ញាចិត្តគាំទ្រការងារនេះ ដោយផ្តល់នូវ ឧបករណ៍បច្ចេកទេស ដល់កិច្ចសហការអន្តរក្រសួង និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានាថា រចនាសម្ព័ន្ធអនាម័យស្អាតលែងជាឧបសគ្គ។ អង្គការ WHO រំពឹងចង់ឃើញប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ សហគមន៍កាន់តែរឹងមាំ និងមានវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអាហារូបត្ថម្ភជាតិ។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងជាសហប្រធានអនុក្រុម W&N SWG បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗក្នុងការអនុវត្ត គោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍ សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដែល​ក្នុងនោះរួមមាន ទី១ កង្វះការអនុវត្តជាក់ស្តែង ដោយអ្នកអនុវត្តមួយចំនួនមិនទាន់បានយកឯកសារគោលទៅពិនិត្យមើល និងអនុវត្តបានពេញលេញនៅឡើយ, ទី២ ខ្វះការយល់ច្បាស់លាស់ ដោយ​ការអនុវត្តចំណុចនីមួយៗទាមទារឱ្យមានការយល់ច្បាស់ និងការបន្ស៊ីគ្នាយ៉ាងជិតស្និទ្ធរវាងការងារទឹកស្អាត និងអាហារូបត្ថម្ភ និងទី៣ យន្តការថ្នាក់ក្រោមជាតិ ទោះបីមានការប្តេជ្ញាចិត្តនៅថ្នាក់ក្រោមជាតិក្នុងការធ្វើការរួមគ្នាក៏ដោយ តែយន្តការអនុវត្តជាក់ស្តែងនៅមានចន្លោះប្រហោង ដែលរារាំងកិច្ចសហការឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងជាសហប្រធានអនុក្រុម W&N SWG

បើតាមលោក យី គឹមថាន ដើម្បីដោះស្រាយបញ្ហាខ្វះចន្លោះ អង្គការភ្លែនអន្តរជាតិ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ ដើម្បីបង្កើតឯកសារគោលប្រតិបត្តិនេះ និងបង្កើតកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ និងបន្តទៅថ្នាក់ក្រោមជាតិបន្ថែមទៀត។

សូមជំរាបថា សៀវភៅបណ្តុះបណ្តាលគ្រូបង្គោលនេះ ផ្តល់នូវការណែនាំពីរបៀបប្រើប្រាស់ ឧបករណ៍បច្ចេកទេសអនុវត្ត និងវិធីសាស្រ្តចូលរួម រៀនសូត្របែបមនុស្សពេញវ័យ ដែលរួមមានខ្លឹមសារលម្អិតស្តីពីភាពទំនាក់ទំនងគ្នារវាងទឹកស្អាត អនាម័យ និងអហារូបត្ថម្ភ គោលការណ៍ប្រតិបត្តិគន្លឹះ ចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធអាហារូបត្ថម្ភ សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការវិភាគផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការឆ្លើយតប ការកំណត់ជម្រើសកិច្ចអន្តរាគមន៍ឆ្លើយតប និងជំនាញចំបាច់បន្ថែមមួយចំនួនសម្រាប់គ្រូបង្គោល និងអ្នកអនុវត្តការងារពង្រឹងសមត្ថភាពបន្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...