កាយរឹទ្ធិជាតិកម្ពុជា ប្រកាសជ្រើសរើសកាយរឹទ្ធិឆ្នើម ២០រូប ចូលរួមការបោះជំរំកាយរឹទ្ធិ JOTA – JOTI 2023

ភ្នំពេញ – កាយរឹទ្ធិជាតិកម្ពុជា នឹងរៀបចំការបោះជំរំកាយរឹទ្ធតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត ២០២៣ (JOTA-JOTI ២០២៣) នៅខែតុលាខាងមុខ។ ជាមួយគ្នានេះ កាយរឹទ្ធិជាតិកម្ពុជាប្រកាស​បើកឱ្យចុះឈ្មោះជាសាធារណៈសម្រាប់តំណាងយុវជនកាយរឹទ្ធិឆ្នើមមកពីគ្រប់រាជធានី ខេត្តយ៉ាងតិច ២០រូប ដើម្បីមានឱកាសចូលរួម និងអភិវឌ្ឍសមត្ថភាព ចំណេះដឹងទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG បំណិន STEM ការធ្វើការងារជាក្រុម និងជាពិសេសចូលរួមសកម្មភាពប្រកួតប្រជែង ដើម្បីមានឱកាសទទួលបានបទពិសោធន៍ និង​វត្ថុអនុស្សាវរីយ៍ជាច្រើនពីកម្មវិធី។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខភាពដែលមានសិទ្ធិចូលរួម ត្រូវតែជាកាយរឹទ្ធិជំទង់ មានអាយុ ១៧ឆ្នាំឡើងទៅ ឬ កាយរឹទ្ធិរៀមច្បង។ អ្នកចូលរួមត្រូវមានពេលវេលាគ្រប់គ្រាន់ និងទំនួសខុសត្រូវសម្រាប់ការចូលរួមបោះជំរំ និងការប្រឡងប្រណាំង។ ក្រៅពីនេះ បេក្ខភាពដែលចូលរួមទាំងអស់ត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន ព្រមទាំងអាចអាន ស្ដាប់ និងសរសេរភាសាអង់គ្លេសបានល្អ។ ម្យ៉ាងទៀត កាយរឹទ្ធិទាំងពីរភេទ ត្រូវមានឧបនិស្ស័យនឹងជំនាញ STEM ការអប់រំបែបឌីជីថល មានសីលធម៌នៃការរស់នៅល្អ ចេះធ្វើការងារជាក្រុម គោរពពេលវេលា និងបទបញ្ជាផ្ទៃក្នុងជំរំ។

តំណាងកាយរឹទ្ធនៅទូទាំង ២៥រាជធានីខេត្ត ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះ ឬដាក់ពាក្យចូលរួម តាមរយៈប្រព័ន្ធអនឡាញ ដែលមានតំណភ្ជាប់ (https://me-qr.com/WKUnvaw5) របស់កាយរឹទ្ធិជាតិកម្ពុជា។

កាលបរិច្ឆេទនៃការទទួលចុះឈ្មោះចូលរួម ចាប់ពីថ្ងៃប្រកាសដំណឹងនេះ រហូតដល់ថ្ងៃទី ៣ ខែសីហា​ឆ្នាំ ២០២៣ វេលាម៉ោង ២៣:៥៩នាទី។

សម្រាប់ឆ្នាំ២០២៣ គណៈកម្មការពិភពលោក នៃ​ការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាសលើកទី៦៦ និងប្រព័ន្ធអ៊ីនធឺណិតលើកទី២៧ (66th JOTA-27th JOTI) បានកំណត់យកថ្ងៃទី២១ ដល់២២ ខែតុលា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទរៀបចំកម្មវិធីដំណាលគ្នា ជាមួយនឹងអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងប្រទេសជាសមាជិកជុំវិញពិភពលោក ជាមួយនឹងមូលបទរួមគ្នាមួយ។

សូមជម្រាបជូនថា យុវជនកាយរឹទ្ធិចូលរួមកម្មវិធីនេះមានសរុបចំនួន ១០០នាក់(ស្រីយ៉ាងតិច ៥០​%) ដែលក្នុងនោះ ៨០នាក់ និងគ្រូដឹកនាំ ២នាក់នឹងត្រូវបញ្ជូនសមាសភាពក្នុងនាមបេក្ខភាពសម្ភាសន៍ដើម្បីចូលរួមមកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ(៤០+១) និងខេត្តកណ្តាល(៤០+១)។ កាយរឹទ្ធិ ២០រូបផ្សេងទៀតនឹងត្រូវបានជ្រើសរើសជាសាធារណៈ ក្នុងន័យផ្តល់ឱកាសឱ្យតំណាងកាយរឹទ្ធិមកពី ២៥ រាជធានី ខេត្ត មានឱកាសសិក្សារៀនសូត្រ ផ្តួចផ្តើមគំនិតដើម្បីរៀបចំគម្រោង បណ្តុះជំនាញថ្មីតាមរយៈការចូលរួមក្នុងកិច្ចពិភាក្សា ការសង្កេត និងសកម្មភាពផ្សេងៗទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...